|
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តីចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពដែលស្លាប់ដោយគ្រោះរញ្ជួយដីនៅថៃ |
|
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ 98ដង |
|
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួល ជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំការ បញ្ជូន សព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាម រថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាន នៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពី គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពពលករ សាន់ សឿន អាយុ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ដែលជាប្រពន្ធ ស្ថិតនៅក្នុង សង្កាត់ម្កាក់ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារសព ក្នុងឱកាសនេះ លោកវេជ្ជ. អ៊ុយ សំអុន បានថ្លែងថា បន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់រូបលោក និងសហការីមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចូលរួមបុណ្យសពម្នាក់ចំនួន ២០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវសាររំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ បាត់បង់ នូវពលរដ្ឋកម្ពុជាដ៏ល្អមួយរូប ដែលជាធនធានមនុស្សដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍជាតិ មាតុភូមិ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ដែរ លោក អ៊ុយ សំអុន សូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-06-2025, 07:03 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តឧត្តរមានជ័យ៖ បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ 36ដង
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្ប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ 37ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:20 PM, ចំនួនអ្នកអានៈ 24ដង
(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក He Lifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានរួមជាមួយភាគីអាមេរិកបើកធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រទេ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:40 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:35 PM, ចំនួនអ្នកអានៈ 45ដង
ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្ន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ 63ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:53 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ៤០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:46 PM, ចំនួនអ្នកអានៈ 66ដង
(បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន នៅទីក្រុងនីស ប្រទេសបារាំង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:44 PM, ចំនួនអ្នកអានៈ 55ដង
អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:40 PM, ចំនួនអ្នកអានៈ 51ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:36 PM, ចំនួនអ្នកអានៈ 58ដង
«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:31 PM, ចំនួនអ្នកអានៈ 52ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 2112 នាក់ |
|
ម្សិលមិញ |
: 9794 នាក់ |
|
សរុបទាំងអស់ |
: 8747272 នាក់ |
|
|