|
AFC នឹងប្រើ VAR ក្នុងជំនួបផ្ដាច់ព្រ័ត្ររវាងព្រះខ័នរាជ និង Arkadag ព្រមទាំងដំឡើងបន្ទប់ប្រតិបត្តិ VOR ផ្ទាល់នៅស្ដាតមរតកតេជោ |
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 182ដង |
|
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើងនូវបន្ទប់ប្រតិបត្តិការវីដេអូ Video Operation Room (VOR) ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024-25 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្លិប FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រោយពីកិច្ចប្រជុំត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្ដាតមរតកតេជោ រវាងភាគីពាក់ព័ន្ធខាងកម្ពុជា ជាមួយលោក Kasih Budi Prabowo និងលោក Yossarun Kousurat ក្រុមបច្ចេកទេសរបស់ AFC កាលពីម្សិលមិញ បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ VAR និងបន្ទប់សម្រាប់មន្ដ្រីអាជ្ញាកណ្ដាលពិនិត្យវីដេអូ ឬបន្ទប់ប្រតិបត្តិការវីដេអូ VOR នឹងត្រូវរៀបចំដំឡើងដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ តែម្ដង ដោយមិនមានការបញ្ជូនរូបភាពទៅពិនិត្យនៅក្រៅប្រទេសទៀតនោះទេ។
គួរដឹងថា ការប្រកួតលក្ខណៈអន្ដរជាតិលើទឹកដីកម្ពុជា កន្លងមកក៏ធ្លាប់ប្រើប្រាស់ VAR រួចជាច្រើនដងមកហើយ ចាប់តាំងពីការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 និងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ជាដើម នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ប៉ុន្ដែកាលនោះ ការត្រួតពិនិត្យវីដេអូ VOR ត្រូវបានបញ្ជូនរូបភាពទាំងអស់ ទៅទីស្នាក់ការរបស់ AFF នៅម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីឲ្យក្រុមមន្ត្រីអាជ្ញាកណ្ដាលជំនាញពិនិត្យ នឹងឆ្លើយតបមកកាន់ប្រទេសកម្ពុជាវិញ។
ប៉ុន្ដែសម្រាប់ប្រតិបត្តិមួយ វាធ្វើឲ្យការពិនិត្យរៀងមានភាពរអៈរអួលបន្តិចបន្ទួច ដោយសារប្រព័ន្ធអ៊ិនធឺណេត មិនសូវរលូនពេលខ្លះ ហើយពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងរៀបចំសម្ភារៈមកដំឡើងផ្ទាល់ទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ខាងមុខនេះតែម្ដង។
គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និងក្រុម FK Arkadag សម្រាប់ការងារបច្ចេកទេស វីដេអូជំនួយសម្រាប់ក្រុមមន្ដ្រីអាជ្ញាកណ្តាល (VAR) នឹងសហការជាមួយក្រុមហ៊ុនទូរទស្សន៍ BTV News សម្រាប់ការប្រើប្រាស់កាំមេរាផ្សាយផ្ទាល់ទាំងអស់ចំនួន ១០ដើម រួមជាមួយនឹងប្លង់សម្រាប់ពិនិត្យនៅក្នុងពេលប្រកួតផ្ទាល់ផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ 30ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត »
ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត »
ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា�
ចុះថ្ងៃទី: 07-05-2025, 01:06 AM
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:25 PM, ចំនួនអ្នកអានៈ 15ដង
ភាពជាដៃគូររវាងក្រុមហ៊ុន Aspanspanle, SspanaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:09 PM, ចំនួនអ្នកអានៈ 23ដង
ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:03 PM, ចំនួនអ្នកអានៈ 8ដង
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។
Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:59 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ក្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖
«នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:56 PM, ចំនួនអ្នកអានៈ 18ដង
ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:54 PM, ចំនួនអ្នកអានៈ 13ដង
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។
កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។
ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ 47ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ 45ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025 �
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ 55ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ 47ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ បានព្រមានថា ប្រទ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:31 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:24 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ 58ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 5715 នាក់ |
|
ម្សិលមិញ |
: 9050 នាក់ |
|
សរុបទាំងអស់ |
: 8422643 នាក់ |
|
|