នាយឧត្តមសេនីយ៍ ឥត សារ៉ាត៖ សមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-ចិន នឹងពង្រឹងសមត្ថភាពបន្ថែមដល់កងទ័ពកម្ពុជា នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត AI, សមយុទ្ធនេះមិនបង្កការការគំរាមកំហែងប្រទេសណាមួយនោះទេ
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ 62ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ គឺមានបច្ចេកវិទ្យាខ្ពស់ របស់សាធារណរដ្ឋប្រជាមានិតចិន ជាក់ស្តែង រ៉ូបូត រថយន្តគ្មានមនុស្សបើកក៏បំពាក់ដោយ AI ដែរ»។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស ២០២៥» កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលនឹងធ្វើឡើងលើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នឹងពង្រឹងសមត្ថភាពបន្ថែមដល់កងទ័ពកម្ពុជា នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត AI, សមយុទ្ធនេះមិនបង្កការការគំរាមកំហែងប្រទេសណាមួយនោះទេ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា សម្រាប់ការធ្វើសមយុទ្ធជាមួយបណ្តាប្រទេសជាមិត្ត គឺនៅលើពិភពលោកនេះមិនមែនបានតែប្រទេសកម្ពុជា ធ្វើជាមួយប្រទេសចិននោះទេ ប៉ុន្តែ ជាក់ស្តែងថ្មីៗនេះ សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួន ក៏បានរួមគ្នាធ្វើសមយុទ្ធនៅប្រទេសថៃ មានឈ្មោះថា «សមយុទ្ធពស់វែកមាស»។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចោទជាចំណួរថាបណ្តាប្រទេសនានានៅលើពិភពលោក ក៏រួមគ្នាធ្វើសមយុទ្ធយោធាដែរ ដូច្នេះ ត្រង់ចំណុចសួរថាគេធ្វើ អ៊ឹចឹងអី គឺដើម្បីពង្រឹងសមត្ថភាពយោធា និងកិច្ចសហប្រតិបត្តិការដូចគ្នា ហើយគ្មានសមយុទ្ធយោធានេះ គឺគ្មានការកំរាមកំហែងដល់ប្រទេសណាមួយនោះទេ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា រាល់ពេលពិធីបើក និងបិទសមយុទ្ធនាគមាស ជាមួយភាគីចិន កម្ពុជាតែងតែអញ្ជើញអ្នកសង្កេតការណ៍បរទេសឱ្យមកសង្កេតការណ៍ព្រឹត្តិការណ៍សមយុទ្ធជានិច្ចពោលគឺកម្ពុជា តែងតែបើកចំហរជានិច្ចចំពោះភាគីជាមិត្តដែលមានបំណងចូលរួមពង្រឹងសមត្ថភាពយោធារបស់កម្ពុជា។ សមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នឹងធ្វើឡើងនៅទីតាំងពីរផ្សេងគ្នាលើទឹកដីរបស់កម្ពុជា។ នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ហើយ រវាងកងទ័ពកម្ពុជា-ចិន ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។ សម្រាប់ទីតាំងធ្វើសមយុទ្ធរួមមានទី១៖ សមយុទ្ធលើគោក និងអាកាសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និងដែនអាកាស កម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។ សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ចំពោះកម្លាំងទ័ពចូលរួមភាគីកម្ពុជា មានចំនួន ១,៣៣១នាក់ និងភាគីចិនចំនួន ៨៤៥នាក់។ ដោយឡែកសព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារបំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត។ សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 07-05-2025, 09:44 PM, ចំនួនអ្នកអានៈ​ 37ដង
ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារពីរលើកលើសាលា Karama ក្នុងសង្កាត់ Tuffah បានសម្លាប់មនុស្ស ១៥នាក់។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារនៅជិតភោជនីយដ្ឋាន និងទីផ្សារមួយកន្លែងទៀតក្នុងទីក្រុង បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់បន្ថែមទៀត រួមមានទាំងស្ត្រី និងកុមារ។ វីដេអូរបស់ Reuters បានបង្ហាញពីភាពចលាចល ខណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 36ដង
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វា​គមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រី​ជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូត​របស់​កម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ​ប្រទេស​​ឥណ្ឌូនេស៊ីប្រកបដោយជោគជ័យ និងកិត្តិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 09:23 PM, ចំនួនអ្នកអានៈ​ 33ដង
អតីតគ្រូបង្វឹកកាំភ្លើងធំ Arsenal រូបនេះបានស្នើឱ្យមានចាប់ offside ត្រឹមតែដងខ្លួនទេ ដោយមិនគិតទៅលើផ្នែកផ្សេងនៃរាងកាយឡើយ មានន័យថា ឱ្យតែដងខ្លួនស្ថិតនៅលើបន្ទាត់ដូចគ្នារវាងខ្សែប្រយុទ្ធ និងការពារ គឺពុំមានចាប់ offside ដូចមុនឡើយ។ លោក Arsene Wenger ប្រធានអភិវឌ្ឍន៍បាល់ទាត់សកលរបស់ FIFA បានស្នើឱ្យមានការកែប្រែច្បាប់ក្រៅល្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:30 PM, ចំនួនអ្នកអានៈ​ 48ដង
ព័ត៌មានពិសេសៗព័ត៌មានបន្ថែមទៀត » ព័ត៌មានថ្មីៗព័ត៌មានបន្ថែមទៀត » ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីកា� ចុះថ្ងៃទី: 07-05-2025, 01:06 AM រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្តីប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ សម្រាប់ការពិនិត្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:25 PM, ចំនួនអ្នកអានៈ​ 37ដង
ភាពជាដៃគូររវាងក្រុមហ៊ុន Aspanspanle, SspanaceX និង T-Mobile បង្ហាញពីរបកគំហើញដ៏សំខាន់មួយក្នុងការចូលប្រើទូរស័ព្ទចល័ត ជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងតំបន់ដាច់ស្រយាល ឬទីជនបទ។ កំណែ​ iOS 18.3 នេះបានបង្ហាញពីមុខងារមួយចំនួន ដោយអ្នកប្រើប្រាស់ iPhone ដែលមានកំណែ iOS 18.3 ស្ថិតនៅតំបន់ដាច់ស្រយាល និងត្រូវបានភ្ជាប់ទៅបណ្តាញផ្កាយរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:09 PM, ចំនួនអ្នកអានៈ​ 45ដង
ក្រុមប្រឹក្សាការពារជាតិ បាននិយាយថា អេមីរ៉ាត់អារ៉ាប់រួមបានផ្គត់ផ្គង់ឱ្យទាហាន RSF នូវអាវុធយុទ្ធសាស្ត្រ និងអាវុធទំនើបៗ ដែលអាចវាយប្រហារក្នុងទីក្រុង Port Sudan ចាប់តាំងពីថ្ងៃអាទិត្យមក។ ក្រុមប្រឹក្សាការពារជាតិចាត់ទុកអេមីរ៉ាត់អារ៉ាប់រួម ជារដ្ឋឈ្លានពាន និងរក្សាសិទ្ធិឆ្លើយតបទៅតាមគ្រប់មធ្យោបាយ ដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 PM, ចំនួនអ្នកអានៈ​ 38ដង
នេះជាលើកដំបូងផងដែរសម្រាប់កូនប្រុសរបស់ Ronaldo ដែលត្រូវបានចុចឈ្មោះពាក់អាវជម្រើសជាតិបច្ចខែល ក្នុងវ័យទើបតែ ១៤ឆ្នាំ បន្ទាប់ពីដើរតាមគន្លងរបស់ឪពុក ដែលកន្លងមកបានរួមចំណែកព័រទុយហ្គាល់ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro កាលឆ្នាំ២០១៦ នៅប្រទេសបារាំង។ Cristiano Ronaldo Jr ដែលជាកូនប្រុសច្បង ក្នុងចំណោមបងប្អូន ៥នាក់របស់តារា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ក្សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖ «នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:56 PM, ចំនួនអ្នកអានៈ​ 46ដង
ផែនការនៃជំនួប ត្រូវបានប្រកាសដោយទីក្រុងវ៉ាស៉ីនតោន កាលពីយប់ថ្ងៃអង្គារ ហើយក្រោយមកទីក្រុងប៉េកាំង ក៏បានទទួលស្គាល់ផងដែរ។ វាជាជំនួបមួយដែលនឹងកើតមានឡើង បន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែ លើពន្ធគយដែលមានលើស ១០០ភាគរយ រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងប្រធានក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:54 PM, ចំនួនអ្នកអានៈ​ 32ដង
ក្រុមលេខ២ នៅ Premier League មួយនេះ បានកំពុងពុះពារគ្រប់យ៉ាង ដើម្បីឆ្លងចូលផ្តាច់ព្រ័ត្រជាលើកទី២ របស់ពួកគេ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ FC Barcelona នារដូវកាល ២០០៥-០៦។ កាំភ្លើងធំ Arsenal ត្រូវតែធ្វើការងារធ្ងន់បន្ថែមទៀត ក្រោយពេលដឹងថា ខ្សែប្រយុទ្ធកំពុងឡើងជើង Ousmane Dembele របស់ម្ចាស់ផ្ទះ Paris Saint Germain អាចចូលលេងបានក្នុងប្រកួតជើង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:06 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ ឬហៅម្យ៉ាងទៀតថា ជំងឺពិសធ្យូង (Bacillus Anthracis) ។ ក្រសួងសុខាភិបាលបជំងឺពិសធ្យូងនេះ មិនទាន់រកឃើញមាននៅកម្ពុជានៅឡើយនោះទេ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ​ 51ដង
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:59 AM, ចំនួនអ្នកអានៈ​ 48ដង
ខ្សែការពារវ័យ ២៦ឆ្នាំរបស់អង់គ្លេសរូបនេះ បានប្រកាសចាកចេញពីក្លិបកុមារភាព Liverspanool នៅចុងបញ្ចប់រដូវកាលនេះ ដែលត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real ផងដែរ ដោយគ្មានតម្លៃផ្ទេរ។Real Madrid បានកំពុងព្យាយាមចុះកិច្ចសន្យាជាមួយខ្សែការពារកណ្តាល Trent Alexander-Arnold ឱ្យបានឆាប់បំផុត មុនពេលកម្មវិធី Club World Cuspan 2025
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:58 AM, ចំនួនអ្នកអានៈ​ 56ដង
ទូរទស្សន៍ Al-Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ពីការវាយប្រហារតាមអាកាសចំនួន ៤៨លើកកាលពីថ្ងៃចន្ទ សំដៅលើទីក្រុងកំពង់ផែ Hodeidah, អាកាសយានដ្ឋាន, រោងចក្រស៊ីម៉ងត៍ និងទីតាំងយោធា។ អ្នកស្រុកបានប្រាប់ទីភ្នាក់ងារស៊ីនហួរ ថា ការវាយប្រហារបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង។ សេចក្តីថ្លែងការណ៍របស់ក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-05-2025, 12:57 AM, ចំនួនអ្នកអានៈ​ 51ដង
លោក Krzysztof Gawkowski បានថ្លែងនៅក្នុងសន្និសីទការពារជាតិមួយថា រុស្ស៊ីកំពុងព្យាយាមជ្រៀតជ្រែកតាមរយៈ «ការផ្សព្វផ្សាយព័ត៌មានមិនពិត រួមផ្សំនឹងការវាយប្រហារបែបកូនកាត់លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ» ដើម្បីធ្វើឲ្យដំណើរការរបស់រដ្ឋមានភាពរអាក់រអួល។ រដ្ឋមន្ត្រីក្រសួងកិច្ចការឌីជីថលប៉ូឡូញ​ បាន​ព្រមាន​ថា ប្រទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1781 នាក់
ម្សិលមិញ : 7445 នាក់
សរុបទាំងអស់ : 8424549 នាក់