សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងសម្រួលនីតិវិធីផ្សេងៗ ដើម្បីទាក់ទាញនាវាចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន, កាត់នីតិវិធី មិនមែនមានន័យថា កាត់ចំណូលឡើយ |
|
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ 41ដង |
|
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា មិនមែនសំដៅដល់ការកាត់បន្ថយចំណូលនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងគិតគូរក្នុងការកាត់សម្រួលនីតិវិធីផ្សេងៗ ដើម្បីកុំឲ្យមានភាពស្មុគស្មាញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅពេលមាននាវាមកដាក់ទំនិញ ឬយកទំនិញត្រឡប់ទៅវិញ សំដៅធ្វើយ៉ាងណាទាក់ទាញនាវាមកកំពង់ផែស្វយ័តនេះឲ្យកាន់តែច្រើនបន្ថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា នៅតាមបណ្ដាប្រទេសនានានៅលើពិភពលោក គឺកំពុងអនុវត្តបែបនេះ ពោលធ្វើយ៉ាងណាកុំឲ្យនីតិវិធីមានភាពស្មុគស្មាញ សំដៅបង្កើនល្បឿនក្នុងការទូទាត់ និងពិនិត្យទំនិញពីមួយដំណាក់កាលទៅមួយដំណាក់កាល។ សម្ដេចបន្ដថា ប្រសិនបើនីតិវិធីស្មុគស្មាញត្រូវបានលុបបំបាត់ នោះនាវានឹងមានការចេញចូលច្រើន ហើយចំណូលនឹងមានការកើនឡើងដូចគ្នា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត កាត់នីតិវិធីមិនមែនមានន័យថា កាត់ចំណូលនោះទេ។ បើសិននីតិវិធីច្រើន អាចបង់ថ្លៃតាមដំណាក់កាលមួយៗ ប៉ុន្ដែទំនិញចូលតិច តែបើកាត់នីតិវិធីខ្លះ ទំនិញចូលកាន់តែច្រើន បានន័យថា យើងយកចំណេញតិច ប៉ុន្ដែបានច្រើន។ បើយកចំណេញច្រើនផលិតផលលក់បានតិច អាចតិចជាងចំណេញតិចលក់បានច្រើន»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្នុងករណីកុងទឺន័រចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ១លានទូរ ប្រើប្រាស់ពេលមួយខែដើម្បីពិនិត្យជាការប្រើប្រាស់ពេលមួយដ៏យូរ។ ផ្ទុយទៅវិញ បើសិន១លានទូរ ប្រើពេលត្រឹមមួយសប្ដាហ៍ដើម្បីពិនិត្យ និងបញ្ចេញទំនិញ មានន័យថា ក្នុងរយៈពេល១ខែ អាចពិនិត្យ និងបញ្ចេញទំនិញបានដល់៤លានទូរកុងទឺន័រឯណោះ ដូច្នេះនេះជាលំហូរមួយដ៏ច្រើន និងចំណេញជាងមុន។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងពិនិត្យ កែសម្រួលនីតិវិធីផ្សេងៗ ដោយបូកបញ្ចូលជាមួយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួន ដើម្បីពិនិត្យមុនពេលកុងទឺន័រមកដល់កំពង់ផែ នឹងល្បឿននៃការពិនិត្យនៅពេលកុងទឺន័រមកដល់ជាក់ស្ដែង កាន់តែមានភាពឆាប់រហ័សថែមទៀត។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាទីតាំងមួយដែលអ្នកវិនិយោគបរទេស តែងតែប្រាថ្នាចង់បាន និងលើកសំណើសុំវិនិយោគទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ពោលតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន នៅកាន់តំណែងជានាយករដ្ឋមន្ដ្រីមកម្ល៉េះ ប៉ុន្ដែរាល់សំណើទាំងអស់នោះ ត្រូវបានរាជរដ្ឋាភិបាលបដិសេធ ដោយទុកឲ្យរដ្ឋជាអ្នកគ្រប់គ្រងដដែល។
លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ជាពិសេស ក្រុមប្រឹក្សាភិបាល, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ-អន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និងស្ថិរភាពលទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឲ្យចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ៕















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:21 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:17 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:11 PM, ចំនួនអ្នកអានៈ 19ដង
លោក Rubio នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេ ចាប់តាំងពីសម័យអតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលដំណាលគ្នា។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកតំណែងទីប្រឹក្សាសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:09 PM, ចំនួនអ្នកអានៈ 18ដង
អំឡុងកិច្ចប្រជុំបិទទ្វារមួយរវាងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងសហរដ្ឋអាមេរិកនៅពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សា គឺបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei និងរបៀបដែលការរឹតបន្តឹងលើបន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:04 PM, ចំនួនអ្នកអានៈ 16ដង
បច្ចុប្បន្ន ក្រុមរហស្សនាម «ព្រៃ» បានតាំងនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដដែលតំបន់កៅអីលេងពាន UEFA Eurospana League ជាមួយនឹង ៦០ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួត ស្របពេល Brentford បានរំកិលមកលេខរៀងទី១១ វិញ ដោយមាន ៤៩ពិន្ទុ។
Nottingham Forest បានខកចិត្ត ក្នុងការវិលទៅកាន់តំណែងលេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League ក៏ព្រោះចាញ់ក្រុមភ្ញៀវ Bren
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:02 PM, ចំនួនអ្នកអានៈ 16ដង
បិសាចក្រហម អតីតជើងឯក UEL កាលឆ្នាំ២០១៧ បានបំបាក់ម្ចាស់ផ្ទះ Athletic Bilbao ៣ទល់នឹង០ នាយប់មិញនេះ នៅទឹកដីអេស្ប៉ាញ ស្របពេលក្រុមសមាជិកលេងនៅ Premier League ដូចគ្នា Tottenham Hotsspanur ក៏បានយកឈ្នះភ្ញៀវ Bodoe/Glimt ៣ទល់នឹង១ ផងដែរ។
Manchester United ត្រូវបានគេរំពឹងថា នឹងប៉ះក្រុមអង់គ្លេសដូចគ្នានៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Eurospana League 2024-25 ក្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 01:01 PM, ចំនួនអ្នកអានៈ 16ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។ នេះជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់របបស៊ីរីថា យើងនឹងមិនបណ្ដោយឱ្យកងកម្លាំងស៊ីរីដាក់ពង្រាយទៅកាន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាសឡើយ ឬក៏បង្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 12:59 PM, ចំនួនអ្នកអានៈ 12ដង
ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartspanhones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 12:56 PM, ចំនួនអ្នកអានៈ 2ដង
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកវិនយោគដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការយកពន្ធគយ១០ភាគរយ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើប្រទេសជាច្រើន។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ryosei Akazawa បានគូសបញ្ជាក់ថា «យើងអាចឆ្ពោះទៅមុខប្រកបដោយភាពស្មោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 02-05-2025, 12:54 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិនៃក្រុមហ៊ុន Grand Twins International Cambodia (GTI) គូសបញ្ជាក់បែបនេះ ធ្វើឡើង វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ 35ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក
 ព័ត៌មានលម្អិត
|
|
|