លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសវនាការ និងទទួលអំណោយសប្បុរសជនពីក្រុមហ៊ុនឯកជនចំនួន សរុបជាថវិកា ជាង៤លានដុល្លារ ក្នុងឱកាសទិវា ៨ ឧសភា ២០២៥
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ សប្បុរសជនទាំង៦ក្រុម បានអញ្ជើញមកពេលព្រឹកនេះរួមមាន៖ ក្រុមទី១៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (ROYAL GROUP) គណៈប្រតិភូដឹកនាំដោយឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ឧបត្ថម្ភថវិកាចំនួន ១.០៩៩.៩៩៩ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៣១លើក មានថវិកាសរុប ៥.៩៧៧.៩៩៧ ដុល្លារ, អង្ករ ២០០តោន និងរថយន្ត ២គ្រឿង។ ក្រុមទី២៖ ក្រុមហ៊ុន ណាហ្គាវើល (NAGAWORLD) ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០០១ ដលបច្ចុប្បន្ននេះ ក្រុមហ៊ុន ណាហ្គាវើល បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២៧លើក មានថវិកាសរុប ១៤.៥៧៨.០០០ ដុល្លារ និងរថយន្តពេទ្យ ៦គ្រឿង។ ក្រុមទី៣៖ ក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) គណៈប្រតិភូដឹកនាំដោយលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ ដុល្លារអាម៉េរិក។ គិតចាប់ពីឆ្នាំ២០០១ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនជីបម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៤៤លើក មានថវិកាសរុប ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ក្រុមទី៤៖ ក្រុមហ៊ុន ទ្រីភាព គ្រុប ឯ.ក (TRY PHEAP GROUP CO., LTD.) គណៈប្រតិភូដឹកនាំដោយលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាព ឧបត្ថម្ភថវិកាចំនួន ៣០០.០០០ ដុល្លារអាម៉េរិក។ គិតចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ទ្រីភាព គ្រុប ឯ.ក បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២២លើក មានថវិកាសរុប ៤.៧៩៥.០០០ ដុល្លារអាមេរិក និង ២លានរៀល។ ក្រុមទី៥៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bacchus) គណៈប្រតិភូដឹកនាំដោយអ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនបាកាស និងលោកជំទាវ ស៊ីម សុនិមល ឧបត្ថម្ភថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិក។ គិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១១លើក មានថវិកាសរុប ៧៧០.០០០ ដុល្លារអាមេរិក, រថយន្ត ៣គ្រឿង និងភេសជ្ជៈប៉ូការីស្វេតមួយចំនួនទៀត។ ក្រុមទី៦៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA PLC.) គណៈប្រតិភូដឹកនាំដោយលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០ រៀល។ គិតចាប់ពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ ធនាគារអេស៊ីលីដា បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ១៨លើក មានថវិកាសរុប ៧.៤៧០លានរៀល និង ១២.៧៧០ ដុល្លារអាមេរិក។ ស្ថិតក្នុងឱកាសជួបជាមួយសប្បុរសជនទាំងអស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។ ជាកិច្ចឆ្លើយតប សប្បុរសជនទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន និងសប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះ សប្បុរសជន ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាពិសេសដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-05-2025, 03:45 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែលសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់ របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:40 PM, ចំនួនអ្នកអានៈ​ 44ដង
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស​យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:39 PM, ចំនួនអ្នកអានៈ​ 45ដង
អង់គ្លេសជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលបានធ្វើយ៉ាងដូច្នោះ។ ថ្នាំខាងលើមានឈ្មោះហៅថា Nivolumab ឬ Ospandivo។ ថ្នាំចាក់នោះ ប្រើពេលត្រឹមតែ៣-៥នាទីប៉ុណ្ណោះ ជំនួសឱ្យការបន្តោងសេរ៉ូម ដែលជាទូទៅត្រូវប្រើរយៈពេលប្រហែល១ម៉ោង ហើយ​វាមានសមត្ថភាពសម្រាប់ព្យាបាលជំងឺមហារីកសរុបចំនួន ១៥ប្រភេទខុសៗគ្នា រួមមាន មហារីកសួត មហ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:34 PM, ចំនួនអ្នកអានៈ​ 45ដង
ខេត្តក្រចេះ៖ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ​ 41ដង
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ ក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:20 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 40ដង
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:15 PM, ចំនួនអ្នកអានៈ​ 35ដង
ដ្បិតក្រុមនេះនៅមានការប្រកួតនៅសល់មួយប្រកួតទៀត នៅថ្ងៃសៅរ៍នេះជាមួយក្រុម Leganes ខណៈពួកគេកំពុងស្ថិតនៅបាតតារាងដោយមានត្រឹម ១៦ពិន្ទុ បន្ទាប់ពីរងបរាជ័យ ២៩លើក ក្នុងលីគអេស្ប៉ាញ La Liga ភាគរយធ្លាក់ទៅលេងនៅលីគទី២ ប្រចាំក្របខណ្ឌអេស្ប៉ាញ ។ គ្រាដែល Ronaldo បានក្លាយជាដៃភាគហ៊ុនក្នុងក្លិបនេះកាលឆ្នាំ២០១៨ ។ របាយការណ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:12 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយ នូវរបាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីលទ្ធផលនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 23ដង
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:52 AM, ចំនួនអ្នកអានៈ​ 23ដង
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីក​និងជំងឺផ្សេងទៀតដូច​ COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក​ ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ​ ក៏វាជាចំណាត់ថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:44 AM, ចំនួនអ្នកអានៈ​ 23ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្ម​ចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6087 នាក់
ម្សិលមិញ : 6392 នាក់
សរុបទាំងអស់ : 8569296 នាក់