ទិដ្ឋភាពសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នាល្ងាចថ្ងៃទី៤ ខែឧសភា
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 50ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការជាច្រើនរូប។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ នៅល្ងាចថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម។ សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់។ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង១៨ និង ២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។ ក្នុងកម្មវិធីបុណ្យបុណ្យគម្រប់ខួប៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង, លោកស្រី លាង វួចឆេង ដែលជាភរិយាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងកូនចៅ និងក្រុមគ្រួសារសាច់ញាតិ ក៏បានរៀបពិធីសូមខមាទោស និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះក្ដីទឹកចិត្ដសម្ដេចតេជោ ដែលបានដើរតួដូចជាឪពុកម្ដាយ ជួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទៅកាន់បរលោកដោយភាពស្ងប់ទុក្ខ។ ការរៀបចំពិធីនេះ បានធ្វើឱ្យសម្ដេចតេជោ សម្រក់ទឹកភ្នែក និងបង្ហាញនូវក្រសែភ្នែក ប្រកបដោយការសណ្ដោសប្រណី មេត្ដា ករុណា និងក្ដីស្រលាញ់ដ៏កក់ក្ដៅ ចំពោះកូនក្មួយនិងចៅ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 41ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:41 PM, ចំនួនអ្នកអានៈ​ 33ដង
កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverspanool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។ ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverspanool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ​ 50ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយ​ការណ៍​មិន​បាន​និយាយ​ថា ​តើ​ការ​ពិភាក្សា​កំពុង​ធ្វើ​ឡើង​ជាមួយ​និយតករ​នៅ​ក្នុង​ប្រទេស​ចិន​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ​ 54ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ​ 46ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។ នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំ​កំពុង​ផ្តល់​សិទ្ធិ​ឱ្យក្រសួង​ពាណិជ្ជកម្ម និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ​ 55ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 65ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 60ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7691 នាក់
ម្សិលមិញ : 8977 នាក់
សរុបទាំងអស់ : 8407391 នាក់