ឃាត់ខ្លួន មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ នៅខណ្ឌបឹងកេងកង
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៤ នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)​ និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ កាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៥ ម៉ោង​ប្រហែល ០៣:៥០ ទៀបភ្លឺ ។ ជនសង្ស័យដែលបានឃាត់ខ្លួន ០៤ នាក់នោះរួមមាន៖ ១៖ ឈ្មោះ ស៊ឹម ភក្រ្តា ភេទប្រុស អាយុ ២១ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ២៩៨ ស/កទួលស្វាយព្រៃទី១ មុខរបរ ដឹកជញ្ជូន (មានសារធាតុញៀន) ។ ២៖ ឈ្មោះ កែ ឆៃយ៉ា ហៅអាញ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះលេខផ្លូវ២១១ ស/កវាលវង់ ខណ្ឌ៧មករា មុខរបរ លក់ដូរ (មានសារធាតុញៀន) ។ ៣៖ ឈ្មោះ វ៉ាន់ ប៉េស ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ ៤៖ ឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ ហៅអាសិដ្ឋ ភេទប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះសំណាក់ហេង លាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។ វត្ថុតាងចាប់យកមានដូចជា៖ ម៉ូតូ ០១ គ្រឿង (របស់ជនសង្ស័យជិៈធ្វើសកម្មភាព) ទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១ គ្រឿង (របស់ជនរងគ្រោះបានប្រគល់ឲ្យជនរងគ្រោះវិញ) ។ ករណីនេះ គឺជនរងគ្រោះមានឈ្មោះ LARL YKOV kONSTANTIN ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិរុស្សី ស្នាក់នៅអាផាតមិន The Moonvine360 ផ្លូវ៣៦០ ស/កបឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍ ។ បើតាមសមត្ថកិច្ច នៅថ្ងៃកើតហេតុម៉ោង ១២:០០ ជនរងគ្រោះបានឃើញទូរស័ព្ទដៃរបស់ខ្លួន ដែលចោរឆក់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ ស/កបឹងកេងកងទី១ នៅក្នុងផេកខ្មែរ២៤ ហើយជនរងគ្រោះបាន រាយការណ៍មកប្រាប់សមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនឈ្មោះ សុឹម ភក្រ្តា យកមកសាកសួរ ក្រោយពីសាកសួរឈ្មោះ សុឹម ភក្ត្រា បានសារភាពថាខ្លួន បានទិញទូរស័ព្ទដៃ ០១ គ្រឿង ពិតប្រាកដមែនពីឈ្មោះ កែ ឆៃយ៉ា ក្នុងតម្លៃ ៣០០ ដុល្លារ ។ បន្ទាប់មកសមត្ថកិច្ចយើងក៏បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ កែ ឆៃយ៉ា នៅចំណុចដីឡូទុកចោល ស/កទន្លេបាសាក់ ខណ្ឌចំការមន យកមកសាកសួរតែម្ដង ។ ហើយបន្តទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ប៉េស និងឈ្មោះ សែ រស្មីចាន់ពិសិដ្ឋ នៅចំនុចផ្ទះសំណាក់ ហេងលាប ផ្លូវ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា យកមកសាសួរតែម្ដង ។ បច្ចុប្បន្ន ជនសង្ស័យ​ ០៤ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ចំណែកករណីទី២ គឺការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជនបរទេស) ប្រព្រឹត្ដនៅចំណុចមុខអាផាតមិនផាមហោស៍ ផ្លូវ៦៣ ភូមិ៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ២០:៤០ នាទី។ នៅថ្ងៃកើតហេតុម៉ោង ២១:៤០ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង សហការជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ០៣ នាក់ នោះរួមមាន៖ ទី១៖ ឈ្មោះ ផុន សិលា ភេទប្រុស អាយុ ២៧ ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ទី២៖ ឈ្មោះ វ័ន្ត ឌីណា ភេទប្រុស អាយុ ១៧ ឆ្នាំ ខ្មែរ ទីកន្លែងស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ។ ទី៣៖ ឈ្មោះ ពង្ស ផែន ភេទប្រុស អាយុ ២០ ឆ្នាំ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវឌឿងហែម ភូមិតាង៉ូវ សង្កាត់ព្រែកប្រារ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ។ វត្ថុតាងដកហូតមានដូចជា៖ ម៉ូតូ ០១ គ្រឿង ,ទូរស័ព្ទដៃ ០៣ គ្រឿង ។ ជនរងគ្រោះឈ្មោះ EMMA BOOCK JENSEN ភេទស្រី អាយុ ១៩ ឆ្នាំ ជនជាតិដាណាម៉ាក ស្នាក់នៅស្កាយវីឡា ផ្លូវ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង មុខរបរ ទេសចរណ៍។ សម្ភារបាត់បង់មានដូចជា៖ លិខិតឆ្លងដែន ០១ ក្បាល ,ទូរស័ព្ទ ០១ គ្រឿង ,លុយខ្មែរប្រហែល ៣០ ម៉ឺនរៀល ,លុយដុល្លារប្រហែល ៨០ ដុល្លារ ,កាតធនាគារDarsk Bank មួយចំនួន០១សន្លឹក ។ បើតាមសមត្ថកិច្ច នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ម៉ោង ០៨:៤០ ជនសង្ស័យ ០៣ នាក់ខាងលើ បានជិះម៉ូតូ០១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចទីតាំងកើតហេតុបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបឹងកេងកង១ ដើម្បីឲ្យសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២១:៤០ កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចបន្ទប់ជួលគ្មានលេខ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នាំយកមកធ្វើការសាកសួរ ។ ក្រោយសាកសួរក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះប្រាកដមែន រួចយកទូរស័ព្ទលក់នៅម្ដុំផ្សារកណ្ដាលតែគេមិនទិញ (ជាប់IClutd) ក៏បានយកទៅបោះចោលចូលទឹកទន្លេ ចំណែកកាបូប រួមនិងសម្ភារបោះកន្លែងចោលសម្រាមកោះពេជ្រ ។ បច្ចុប្បន្ន ជនសង្ស័យ ០៣ នាក់ខាងលើ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 54ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 51ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។ ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 51ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ​ 59ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ​ 63ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា​ គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ​ 47ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។ ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ​ 63ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ​ 57ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។ ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1537 នាក់
ម្សិលមិញ : 8977 នាក់
សរុបទាំងអស់ : 8401237 នាក់