នាយករដ្ឋមន្ត្រីវៀតណាម អរគុណកម្ពុជារួមចំណែកជួយដល់ការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន, សម្តេចតេជោ ប្រាប់វៀតណាម ពីមុនកម្ពុជា-វៀតណាម ជួយគ្នាដោយកម្លាំងទ័ព ឥឡូវត្រូវជួយគ្នាដោយការធ្វើពាណិជ្ជកម្ម |
|
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ 52ដង |
|
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃការបង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ត្រថា កម្ពុជា ជាចំណែកយ៉ាងធំធេងនៃការបង្រួបបង្រួមវៀតណាម។
លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់កម្ពុជា ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហើយក៏ជាពេលវេលានៃការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។
ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួបការលំបាកយ៉ាងខ្លាំងក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយមានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ តាមរយៈផ្លូវលំហូរជីមិញ កងទ័ពវៀតណាមខាងជើង ប្រើប្រាស់ទឹកដីកម្ពុជា វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគជ័យ។ អ្នកជំនាញលើសមរភូមិសង្គ្រាម បានមើលឃើញថា បើគ្មានការជួយពីកម្ពុជា វៀតណាមខាងជើង មិនអាចវាយដណ្តើមយកវៀតណាមខាងត្បូងបាននោះឡើយ។
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ថ្ងៃដែលអាមេរិកបរាជ័យសង្គ្រាមនៅវៀតណាមខាងត្បូង បរាជ័យក្នុងកិច្ចការពារសម្ព័ន្ធមិត្ត និងជាថ្ងៃដែលគេបង្រួបបង្រួម។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិកនេះផងដែរ។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូលរួមចំណែកការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។ លោក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរព្យុះហយាត្រាកងទ័ព។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរនេះ។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួប៥០ឆ្នាំ នៃការបង្រួបង្រួមជាតិវៀតណាម។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុងឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ប្រទេសវៀតណាម ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាលកម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការផលិតគ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។
សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រនយោបាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និងជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។
សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់ក្រសួងពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជាប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។
ក្រៅពីពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ហើយវៀតណាម បន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹងសមត្ថភាពមូលធនមនុស្សកម្ពុជា។
ជាការឆ្លើយតប លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ លោក សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និងបានអរគុណចំពោះការសន្យារបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការសហការ និងគាំទ្រដល់កម្ពុជា៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:43 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។
ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:33 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:22 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trispan) របស់តំណាងគ្រឹះស្ថានអប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:16 PM, ចំនួនអ្នកអានៈ 34ដង
របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត AI ក្នុងស្រុក DeespanSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:05 PM, ចំនួនអ្នកអានៈ 42ដង
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:02 PM, ចំនួនអ្នកអានៈ 39ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងជំនាញស្នងការខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:58 PM, ចំនួនអ្នកអានៈ 39ដង
តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchispans និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:56 PM, ចំនួនអ្នកអានៈ 35ដង
អគារដែលសង់ឡើងជាទីស្នាក់ការថ្មី នៃការិយាល័យសវនកម្មរដ្ឋរបស់ថៃ (SAO) នៅភាគខាងជើងទីក្រុងបាងកក បានរលំត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែមីនា ដោយសង្កត់លើកម្មករ ១០៣នាក់នៅនឹងកន្លែង។មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:54 PM, ចំនួនអ្នកអានៈ 25ដង
(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:09 AM, ចំនួនអ្នកអានៈ 42ដង
ប្រភពពីសាព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញថាលោក Ancelotti បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រេស៊ីល នៅក្នុងទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សាលោកមិនបានទទួលយកការផ្តល់ជូននេះទេ ហើយកំពុងសិក្សាសំណើពីក្លិបអារ៉ាប៊ីសាអូឌីត។
ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:05 AM, ចំនួនអ្នកអានៈ 52ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបខាងលើ លោក Pespan បានលើកឡើងថា «សម្រាប់យើង យើងដឹងហើយ មុនការប្រកួតនេះមកដល់ នៅក្នុងបរិយាកាសបណ្ដាញសង្គមផ្សេងៗ បាននិយាយពីជើងឯក តែបើនិយាយពីក្រុមផ្ទាល់ ទាំងកីឡករ ជាមួយគ្រូបង្វឹកក្នុងក្រុម គឺយើងផ្ដោតអារម្មណ៍លើការប្រកួត មានន័យថា យើងរក្សាដដែល ព្រោះមុនការប្រកួត យើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:02 AM, ចំនួនអ្នកអានៈ 58ដង
ហូជីមិញ, វៀតណាម៖ បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែលបានប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូលជាសមាជិកអាស៊ាននោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:59 AM, ចំនួនអ្នកអានៈ 53ដង
តាម Yonhaspan ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។
ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ 52ដង
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃការបង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវបានច
 ព័ត៌មានលម្អិត
|
|
|