កម្ពុជា-រុស្ស៊ី បើកកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ 121ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ។ គណៈប្រតិភូកម្ពុជា រួមមានតំណាង ជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីវិស័យ សំខាន់ៗចំនួនបីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ៖ *លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យដូចជាកសិកម្ម និង ផលិតផលម្ហូបអាហារ។ ដើម្បីជំរុញឱ្យមានការទំនាក់ទំនងរវាងវិស័យធុរកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម។ *ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម សហប្រធានរបស់កម្ពុជា បានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗទាំងនេះ ហើយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរអាចបង្កើនភាពជាដៃគូដែលមានស្រាប់ ដើម្បីប្រែក្លាយវិស័យ ទាំងនេះទៅជាក្បាលម៉ាស៊ីននៃវិបុលភាពរួមគ្នាយូរអង្វែង។ *លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រុស្ស៊ីដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា និង សម្រាប់អាហារូបករណ៍ដែលបានផ្តល់ជូននិស្សិតកម្ពុជា។ បន្ទាប់ពីការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី អង្គប្រជុំបានឯកភាពលើសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួម ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពលនិងធនធានធម្មជាតិ ឧស្សាហកម្ម ដឹកជញ្ជូន បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ហិរញ្ញវត្ថុនិងធនាគារ អប់រំ វប្បធម៌និងកីឡា សុខាភិបាល និងបរិស្ថាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ដែលជាឯកសារគោល ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីលើវិស័យនានា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2025, 10:41 AM, ចំនួនអ្នកអានៈ​ 0ដង
ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:39 AM, ចំនួនអ្នកអានៈ​ 0ដង
Mornine គឺជាមនុស្សយន្ត AI ដែលមានសមត្ថភាពអាចប្រើបានច្រើនភាសា ងាយស្រួលក្នុងការផ្ដល់ប្រឹក្សាផ្នែកលក់ដល់អ្នកទេសចរណ៍ ឬភ្ញៀវ​ដែលបានមក​ហាង​លក់​របស់ខ្លួន។ ជាមួយនឹងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងការចល័ត វាក៏អាចសហការជាមួយមនុស្សយន្តផ្សេងទៀតក្នុងអំឡុងពេលរវល់ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Chery Automobil
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:36 AM, ចំនួនអ្នកអានៈ​ 0ដង
KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចុះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្ដអាវុធសម្រាប់នាវាពិឃាដថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង មានឈ្មោះថា Choe Hyon កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានរាយការណ៍ដែរពីការសម្ពោធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ​ 95ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:53 PM, ចំនួនអ្នកអានៈ​ 94ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិ​លេខ៤១ ៣១ និង៣៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ​ 109ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ សហព័ន្ធកីឡាប្រដាល់គុនខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:22 PM, ចំនួនអ្នកអានៈ​ 89ដង
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 01:08 PM, ចំនួនអ្នកអានៈ​ 93ដង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:05 PM, ចំនួនអ្នកអានៈ​ 81ដង
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotsspanur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។ ពួកគេនឹងរៀបចំក្បួន និងឡានក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:03 PM, ចំនួនអ្នកអានៈ​ 81ដង
ខាងកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពរបស់ខ្លួន និងកងទ័ពប៉ាគីស្ថាន បានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control ដែលជាបន្ទាត់ព្រំដែនជាក់ស្ដែងមួយខណ្ឌចែកតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ ភ្លាមៗខាងប៉ាគីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយអ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:59 AM, ចំនួនអ្នកអានៈ​ 81ដង
ជំនួបដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Chamspanions League Elite 2024-25 រវាងក្រុមមកពីលីគដូចគ្នា Al-Hilal នឹងក្រុម Al-Ahli នឹងលេងនៅថ្ងៃទី២៩ ខែមេសានេះ ខណៈជំនួបរវាងក្រុម Al-Nassr ទល់នឹងក្រុម Kawasaki Frontale នឹងធ្វើឡើងនាថ្ងៃទី៣០ ខែដដែលនៅកីឡដ្ឋាន King Abdullah Sspanorts City នាវេលាម៉ោង ១៩:៣០នាទីដូចគ្នា (ម៉ោងស្ថិតក្នុងតំបន់) ។ ដំណើរការប្រកួតដណ្តើមពានរង្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:48 AM, ចំនួនអ្នកអានៈ​ 77ដង
បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:42 AM, ចំនួនអ្នកអានៈ​ 79ដង
វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោក Yaroslav Moskalik មានអាយុ៥៩ឆ្នាំ និងជា អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ​ 121ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:09 PM, ចំនួនអ្នកអានៈ​ 113ដង
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2813 នាក់
ម្សិលមិញ : 8722 នាក់
សរុបទាំងអស់ : 8362175 នាក់