នាយករដ្ឋមន្ត្រីវៀតណាម អរគុណកម្ពុជារួមចំណែកជួយដល់​ការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន, សម្តេចតេជោ ប្រាប់វៀតណាម ពីមុនកម្ពុជា-វៀតណាម ជួយគ្នាដោយកម្លាំងទ័ព ឥឡូវត្រូវជួយគ្នាដោយការធ្វើពាណិជ្ជកម្ម
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ 45ដង
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃ​ការ​បង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាម​អស់​ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវ​បានចារក្នុងប្រវត្តិសាស្ត្រថា កម្ពុជា ជាចំណែកយ៉ាងធំធេងនៃការបង្រួប​បង្រួម​វៀតណាម។ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀត​ណាម បានបង្ហាញការដឹងគុណចំពោះការជួយជ្រោមជ្រែងរបស់​កម្ពុជា ធ្វើឱ្យប្រទេសវៀតណាម ដណ្តើមបានវៀតណាមខាងត្បូង ហើយក៏ជាពេលវេលានៃការបង្រួបបង្រួមវៀតណាមកាលពី៥០ឆ្នាំមុន។ ក្នុងយុទ្ធសាស្ត្រសង្គ្រាម វៀតណាមខាងជើង ជួប​ការ​លំបាកយ៉ាងខ្លាំង​ក្នុងការចូលមកវាយដណ្តើមយកទឹកដីវៀតណាមខាងត្បូង។ តែដោយ​មានការជួយជ្រោមជ្រែងរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរត​ន​កោដ្ឋ តាមរយៈផ្លូវលំហូរជីមិញ កងទ័ពវៀតណាមខាងជើង ប្រើប្រាស់​ទឹក​ដី​កម្ពុជា វាយចូលវៀតណាមខាងត្បូង រហូតដណ្តើមបានជោគ​ជ័យ។ អ្នកជំនាញលើសមរភូមិសង្គ្រាម បានមើលឃើញថា បើគ្មានការ​ជួយពីកម្ពុជា វៀតណាមខាងជើង មិនអាចវាយដណ្តើមយកវៀតណាម​ខាងត្បូង​បាននោះឡើយ។ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលវៀតណាម បានប្រារព្ធ​ពិធីអបអរសាទរយ៉ាងមហោឡារិកនៃខួប៥០ឆ្នាំថ្ងៃដែលពួកគេដណ្តើមបានវៀតណាមខាងត្បូង ថ្ងៃដែលអាមេរិកបរាជ័យសង្គ្រាមនៅ​វៀ​ត​ណាម​ខាងត្បូង បរាជ័យក្នុងកិច្ចការពារសម្ព័ន្ធមិត្ត និងជាថ្ងៃ​ដែលគេ​បង្រួប​បង្រួម។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន​គណ​បក្សប្រជាជនកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារិក​នេះ​ផងដែរ។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានអរគុណកម្ពុជា ដែលបានចូល​រួមចំណែក​ការជួយវៀតណាម ឱ្យសម្រេចបានជោគជ័យ។​ លោក ក៏​បាន​អរគុណ​រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងទ័ពមកចូលរួមដើរ​ព្យុះ​​​ហយាត្រា​កង​ទ័ព។ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងពិធីអបអរសាទរ​នេះ។ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល និងប្រជាជន​វៀតណាម ក្នុងឱកាសខួប៥០ឆ្នាំ នៃការបង្រួបង្រួមជាតិវៀតណាម។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏អរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ចំពោះការស្វាគមន៍ និងបដិសណ្ឋា​រ​កិច្ចយ៉ាងកក់ក្តៅចំពោះសម្តេច និងគណៈប្រតិភូកម្ពុជាទាំងអស់ ក្នុង​ឱកាសចូលរួម ព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្ររ​បស់​ប្រទេសវៀតណាម ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីអតីតកាល​កម្ពុជា និងវៀតណាម បានជួយគ្នា ពឹងគ្នាទៅវិញ តាមរយៈកងទ័ព តែឥឡូវ កម្ពុជា និងវៀតណាមជួយគ្នា និងពឹងគ្នា ទៅវិញទៅមក តាមរយៈសេដ្ឋ​កិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វៀតណាម ពូកែកែច្នែ កម្ពុជាពូកែ​ដាំ ដូចជា ស្វាយចន្ទី កម្ពុជា ជាប់លេខ១ នៅលើពិភពលោក ក្នុងការ​ផលិត​គ្រាប់ស្វាយចន្ទី ឯវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញ​ស្វាយចន្ទី​ទៅលក់នៅលើពិភពលោក។ ដូច្នេះវាមានទំនាក់ទំនងគ្នា​ទៅវិញ​ទៅមកនៅក្នុងពាណិជ្ជកម្ម។ សម្តេចតេជោ បន្ថែមថា ការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ជាពិសេសសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់ជាមួយភូមិសាស្ត្រ​នយោ​បាយ កំពុងជះឥទ្ធិពលអវិជ្ជមានមកលើប្រទេសជាច្រើនរួមទាំង​ប្រទេស​កម្ពុជា និងវៀតណាមផងដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ និង​ជាងពេលណាៗទាំងអស់ កម្ពុជា និងវៀតណាម ត្រូវសហការ និងជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្ត​ភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង»។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់ឃើញប្រទេស​ទាំង​ពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយ​មិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។ សម្តេចតេជោ ក៏អបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំរបស់​ក្រសួង​ពាណិជ្ជកម្មទាំងពីរនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហា​ណូយ ដែលភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ ដោយ​ឯក​ភាព​បង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំ​ពា​ណិជ្ជ​កម្ម​ដល់គោលដៅ២០ពាន់លានដុល្លាអាមេរិក និង ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ សម្តេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ថា គោលដៅ ២០ពាន់លាន​ដុល្លារនេះ ជាគោលដៅអាចធ្វើបាន មិនមែនជាគោលដៅដែលធំជ្រុល​ធ្វើមិនបាននោះឡើយ។ សម្តេចតេជោបន្ថែមថា ថ្វីបើវៀតណាម ជា​ប្រទេសធំមានប្រជាជនដល់ ១០៦លាន់នាក់ ជាទីផ្សារធំ តែកម្ពុជា​មាន​ប្រជាជនតែ ១៧ លាននាក់ពិតមែន តែមានតម្រូវការខ្ពស់។ ក្រៅពី​ពាណិជ្ជកម្ម ឆ្លៀតនៅក្នុងឱកាសនោះ សម្ដេចតេជោ បានវាយ​តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលបានយក​ចិត្ត​ទុក​ដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុង​សិក្សានៅវៀតណាម ហើយវៀតណាម បន្តផ្តល់អាហារូបករណ៍ និងវគ្គ​បណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា សំដៅពង្រឹង​សមត្ថ​ភាព​មូលធនមនុស្សកម្ពុជា។ ជាការឆ្លើយតប លោក ផាម មិញជិញ ក៏ពេញចិត្តចំពោះ​កិច្ចព្រម​ព្រៀង​សម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។ លោក សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ២០ពាន់​ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីវៀត​ណាមបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះ​ពន្ធ​នៃការនាំស៊ីម៉ង់តិ៍ទៅកាន់ប្រទេសកម្ពុជា និងសន្យាផ្តល់អាហា​រូប​ករណ៍ ដល់និស្សិតកម្ពុជា តាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុង​វិស័យបច្ចេកវិទ្យា ព្រមទាំងសន្យាផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា​តាមតម្រូវការជាក់ស្តែងផងដែរ។ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការពេញចិត្ត និង​បានអរគុណចំពោះការសន្យារបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការសហការ និងគាំទ្រដល់កម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2025, 06:43 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។ ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:33 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:22 PM, ចំនួនអ្នកអានៈ​ 13ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trispan) របស់តំណាងគ្រឹះស្ថានអប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:16 PM, ចំនួនអ្នកអានៈ​ 16ដង
របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត​ AI ក្នុងស្រុក​ DeespanSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ​ 28ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:05 PM, ចំនួនអ្នកអានៈ​ 26ដង
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:02 PM, ចំនួនអ្នកអានៈ​ 23ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងជំនាញស្នងការខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 05:58 PM, ចំនួនអ្នកអានៈ​ 24ដង
តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchispans និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 05:56 PM, ចំនួនអ្នកអានៈ​ 26ដង
អគារ​ដែល​សង់ឡើងជាទីស្នាក់ការ​ថ្មី ​នៃ​ការិយាល័យ​សវនកម្ម​រដ្ឋ​របស់​ថៃ (SAO) នៅ​ភាគ​ខាងជើង​ទីក្រុង​បាងកក​ បាន​រលំ​ត្រឹមតែ​ប៉ុន្មាន​វិនាទីប៉ុណ្ណោះ ​កាលពី​ថ្ងៃ​ទី ២៨ ខែមីនា ដោយសង្កត់លើ​កម្មករ ១០៣នាក់​នៅ​នឹង​កន្លែង។មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 05:54 PM, ចំនួនអ្នកអានៈ​ 12ដង
(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 11:09 AM, ចំនួនអ្នកអានៈ​ 33ដង
ប្រភពពីសាព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញថាលោក Ancelotti បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រេស៊ីល នៅក្នុងទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សាលោកមិនបានទទួលយកការផ្តល់ជូននេះទេ ហើយកំពុងសិក្សាសំណើពីក្លិបអារ៉ាប៊ីសាអូឌីត។ ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 11:05 AM, ចំនួនអ្នកអានៈ​ 45ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបខាងលើ លោក Pespan បានលើកឡើងថា «សម្រាប់យើង យើងដឹងហើយ មុនការប្រកួតនេះមកដល់ នៅក្នុងបរិយាកាសបណ្ដាញសង្គមផ្សេងៗ បាននិយាយពីជើងឯក តែបើនិយាយពីក្រុមផ្ទាល់ ទាំងកីឡករ ជាមួយគ្រូបង្វឹកក្នុងក្រុម គឺយើងផ្ដោតអារម្មណ៍លើការប្រកួត មានន័យថា យើងរក្សាដដែល ព្រោះមុនការប្រកួត យើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 11:02 AM, ចំនួនអ្នកអានៈ​ 52ដង
ហូជីមិញ, វៀតណាម៖ បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេច​តេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែល​បាន​​ប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូល​ជាសមាជិក​អាស៊ាន​នោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:59 AM, ចំនួនអ្នកអានៈ​ 46ដង
តាម Yonhaspan ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។ ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ​ 45ដង
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃ​ការ​បង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាម​អស់​ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវ​បានច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 141 នាក់
ម្សិលមិញ : 7650 នាក់
សរុបទាំងអស់ : 8366081 នាក់