ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អំពាវនាវឱ្យពលរដ្ឋរួមសាមគ្គីគ្នា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធជួរមុខ ហើយកុំជឿតាមការញុះញង់បំបែកបំបាក់ |
|
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ 39ដង |
|
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្បាប់ និងយោធា ដើម្បីការពារបូរណភាពទឹកដី។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្ដស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដើម្បីការពារធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយមិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រណាជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានអះអាងថា មកទល់ពេលនេះ មានព័ត៌មានខ្លះមានចេតនាញុះញង់បំបាក់ ស្មារតីកងទ័ព រាជរដ្ឋាភិបាល ហើយធ្វើឲ្យប្រជាជន មហាជនខ្មែរ មានការមន្ទិលសង្ស័យទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការកែសម្រួលកងទ័ព និងការប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ។ ក្នុងន័យនេះ លោកពន្យល់ថា ជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ត្រូវបានបង្ហាញឡើងតាមរយៈការបង្កើតគណៈកម្មការ ក្នុងការរៀបចំឯកសារប្ដឹងទៅតុលាការ ICJ។
លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវផ្ដល់កម្លាំងចិត្តជាប្រចាំទៅដល់កម្លាំងប្រដាប់អាវុធនៅជួរមុខ ជាមួយរាជរដ្ឋាភិបាល តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ម៉ោងនេះប្រទេសជាតិយើង ពិតជាត្រូវការយើង ត្រូវការយើងឲ្យមានជំហររួម ទៅលើភាពស្របច្បាប់ ឆន្ទៈមុះមុត ការពារទឹកដីកម្ពុជាចេញពីអ្នកឈ្លានពាន ហើយគេមានបំណង់ គេញុះញង់ កែច្នៃ លាបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជា នៅតែជាទឹកដីកម្ពុជា ហើយដើម្បីមានភាពច្បាស់លាស់យើងទៅតុលាការឡាអេ មាសសុទ្ធ មិនខ្លាចភ្លើង ហេតុអីគេមិនហ៊ានទៅ បើសិនគេមិនព្រួយបារម្ភ គេមានភាពច្បាស់លាស់របស់គេ»។
បើតាមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, ភាពស្របច្បាប់ និងភាពសុចរិតរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដី ដូចការប្រកាសរបស់សម្ដេចមហាបវរធិបតី និងសម្ដេចតេជោ ក៏ធ្លាប់បានលើកជាបន្ដបន្ទាប់ដែរថា កម្ពុជា មិនត្រូវការដីអ្នកណាសូម្បីមួយមីល្លីម៉ែត្រ តែកម្ពុជាក៏មិនអនុញ្ញាតឲ្យប្រទេសណាមកយកដីកម្ពុជាសូម្បីមួយមីល្លីម៉ែត្រ ហើយកម្ពុជាត្រៀមខ្លួនគ្រប់សមរភូមិ គួបផ្សំនឹងយោធាដើម្បីការពារបូរណភាពទឹកដី។
លោកបានបន្ដទៀតថា ទោះបីយ៉ាងណាក៏ដោយ ត្រូវជឿជាក់ និងផ្ដល់កម្លាំងចិត្តលើវិធានការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែធ្វើដោយមត់ចត់ជាជំហ៊ាន មូលដ្ឋានការពារជាតិ មូលដ្ឋានការទូត និងមូលដ្ឋានច្បាប់ ហើយពលរដ្ឋត្រូវរកប្រភពចេញមកពីជំហររបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ យកជាមូលដ្ឋាននៃព័ត៌មានផ្លូវការ កុំឲ្យចាញ់បោកញុះញង់ ឬប្រភពផ្សេងៗដែលមិនច្បាស់លាស់។
សូមជម្រាបថា នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
លោក ហ៊ុន ម៉ានី ជំនួសមុខឲ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណ និងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-06-2025, 07:03 PM, ចំនួនអ្នកអានៈ 46ដង
ខេត្តឧត្តរមានជ័យ៖ បង្ហាញពីស្មារតីខ្មែរជួយខ្មែរ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទាំងពីរលើកនេះ សរុប ៥០ ម៉ឺនដុល្លារឯណោះ ដោយកន្លងមកកាលពីលើកទី១ សហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន ជីប ម៉ុង គឺ លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង បានចុះទៅប្រគល់ជូនប្រាក់ឧបត្ថម្ភ ៤០ ម៉ឺ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:32 PM, ចំនួនអ្នកអានៈ 39ដង
នៅចំពោះមុខកងកម្លាំងជួរមុខ ពេលកំពុងជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភជូនដល់តំបន់មុំបី ខេត្តព្រះវិហារ, ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់អំពីជំហរម៉ឺងមាត់ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើសមរភូមិ៣ គឺការទូត ច្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:25 PM, ចំនួនអ្នកអានៈ 40ដង
កាលពីខែមេសា ឆ្នាំ២០២៥ តាមរយៈរបាយការណ៍របស់ខ្លួន ធនាគារ World Bank ធ្លាប់បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងកើនក្នុងអត្រា ៥.៥% ក្នុងឆ្នាំ២០២៥។ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៤.០% ក្នុងឆ្នាំ២០២៥ និង៤.៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:20 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ នៅថ្ងៃទី ៩ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក He Lifeng សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានរួមជាមួយភាគីអាមេរិកបើកធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងឡុងដ៍ ប្រទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-06-2025, 06:17 PM, ចំនួនអ្នកអានៈ 41ដង
ខេត្តរតនគិរីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់ដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះអតីតយុទ្ធជន មានគុណូប ការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:40 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហានេះ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានដឹកនាំគណប្រតិភូកម្ពុជា មានលោកអភិបាលក្រុងប៉ោយប៉ែត និងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:35 PM, ចំនួនអ្នកអានៈ 50ដង
ប៉ូលីសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងក៏ត្រូវបានសម្លាប់ផងដែរ ហើយមានមនុស្សមួយចំនួនទៀតបានរងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ចំនួនសិស្សដែលបានស្លាប់នៅក្នុងហេតុការណ៍នេះទេ។ ហើយប៉ូលីលក៏មិនទាន់បានបង្ហាញអត្តសញ្ញាណជនដៃដល់ជាសាធារណៈនៅឡើយដែរ ប៉ុន្តែបានសន្និដ្ឋានជាបឋមថា ជននេះធ្វើសកម្មភាពតែម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-06-2025, 08:00 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ ជាកិច្ចចាប់ផ្តើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមាន លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន(JICA)។នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក SANUI Kazumasa ប្រធានតំណាងទីភ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:56 PM, ចំនួនអ្នកអានៈ 65ដង
នីស, បារាំង៖ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នាព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:53 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ៤០លានរៀល ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។
ការចូលរួមឧបត្ថម្ភថវិការបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:46 PM, ចំនួនអ្នកអានៈ 66ដង
(បារាំង)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន នៅទីក្រុងនីស ប្រទេសបារាំង៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:44 PM, ចំនួនអ្នកអានៈ 56ដង
អាជ្ញាធរនៅអ៊ុយក្រែន បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំនេះ បានបង្កការខូចខាតនៅតំបន់មួយចំនួន ប៉ុន្តែហាក់មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរឡើយ។ កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ខ្លួនបាញ់ស្កាត់ដ្រូនរបស់រុស្ស៉ីបានចំនួន ៤៦០គ្រឿង រួមជាមួយមីស៉ីល១៩គ្រាប់ ក្នុងចំណោម២០គ្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:40 PM, ចំនួនអ្នកអានៈ 52ដង
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:36 PM, ចំនួនអ្នកអានៈ 60ដង
«យើងមើលឃើញនៅអ៊ុយក្រែន អំពីរបៀបដែលរុស្ស៉ីនាំយកភាពភ័យខ្លាចមកតាមលំហអាកាស ដូច្នេះហើយពួកយើងនឹងនាំគ្នា ពង្រឹងខែលដែលការពារដែនអាកាសរបស់យើង។ ដើម្បីរក្សាសមត្ថភាពកំញើញសត្រូវ និងការពារខ្លួនឱ្យរឹងមាំ NATO ត្រូវតែបង្កើន៤០០% ក្នុងការការពារដែនអាកាសនិងមីស៉ីល»។ លោក Rutte ត្រូវគេរំពឹងថា នឹងធ្វើការអំពាវនាវប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-06-2025, 06:31 PM, ចំនួនអ្នកអានៈ 53ដង
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្
 ព័ត៌មានលម្អិត
|
|
|