រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្នអត្រាជំងឺមិនឆ្លងបានកើតឡើងច្រើននៅកម្ពុជា
ចុះថ្ងៃទី: 10-05-2025, 05:05 PM, ចំនួនអ្នកអានៈ 55ដង
ខេត្តក្រចេះ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជ ពន្យល់ណែនាំកុំឱ្យមានការរំលូតកូនដោយខុសបច្ចេកទេសជាដើម។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្ននេះកើតឡើងច្រើន និងអត្រាស្លាប់នៃជំងឺមិនឆ្លងនេះដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូង តាមរយៈការគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។ ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី រដ្ឋមន្ត្រី បានបន្ថែមថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ជាងនេះទៅទៀតឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមានការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។ លោករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានភាពល្អប្រសើរឡើង។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជា ជំងឺមិនឆ្លងមានលើស ៦០% នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព។ ជំងឺមិនឆ្លង ជាជំងឺដែលវិវឌ្ឍខ្លួនយ៉ាងស្ងាត់នៅក្នុងខ្លួនប្រាណយើង ដោយមិនបង្ហាញរោគសញ្ញាអ្វីដែលគួរកក់សម្គាល់បានលឿននោះទេ ដូច្នេះបើចាំរហូតទាល់តែលេចឡើងនូវសញ្ញាហើយនោះ វាអាចនឹងហួសពេល និងព្យាបាលមិនជា ជាក់ស្តែងដូចជំងឺមហារីកជាដើម ដូច្នេះហើយទើបទាមទារឱ្យប្រជាពលរដ្ឋយើង គួរតែទៅឆែកសុខភាពជាប្រចាំ ព្រោះថាជំងឺមិនឆ្លងនេះ អាចបង្ការបាន។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានគូសបញ្ជាក់ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាព នៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។ រាជរដ្ឋាភិបាលកម្ពុជាប្រកាសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-05-2025, 06:50 PM, ចំនួនអ្នកអានៈ​ 45ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:48 PM, ចំនួនអ្នកអានៈ​ 52ដង
ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:45 PM, ចំនួនអ្នកអានៈ​ 46ដង
ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅចង់ឱ្យមាន​បទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៉ី។ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា មេដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:42 PM, ចំនួនអ្នកអានៈ​ 46ដង
លោក គីម បាននិយាយដូច្នេះថា «ការចូលរួមរបស់យើងក្នុងជម្លោះនេះ គឺមានហេតុផលសមស្រប ហើយវាគឺជាសិទ្ធិអធិបតេយ្យ​នៃប្រទេសរបស់យើង។ ខ្ញុំចាត់ទុកទាហានអង់អាចក្លាហានទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង»។ លោក គីម បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:39 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ គ្រឿន ចាន់វៃ អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន), ឈ្មោះ ហ៊ឹម ដាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 49ដង
សម្រាប់មន្ត្រីអាជ្ញាកណ្តាលទី១ កាត់សេចក្តីលើកទីលាន គឺលោក Kim Heegon ជាអាជ្ញាកណ្តាលម្នាក់ធ្លាប់មានបទពិសោធច្រើននៅការប្រកួតកម្រិត AFC នឹងកម្មវិធី AFC Asian Cuspan Qatar 2023 និងពាន ACL Two។ យោងតាមការចេញសេចក្តីប្រកាសរបស់ស្ថាប័ន AFC សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 រវាងក្រុមព្រះខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:12 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:05 PM, ចំនួនអ្នកអានៈ​ 55ដង
ខេត្តក្រចេះ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:57 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រព័ន្ធ ខេមឌីអ៊ិច (CAM DX) ដែលជាប្រព័ន្ធថេកណូឡូថ្មី ដែលរដ្ឋាភិបាលគ្រោងដាក់ដំណើរការសម្រាប់វិស័យអចលនទ្រព្យ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិស័យនេះ ពោលគឺផ្តល់ងាយងាយដល់ការប្រមូលពន្ធ និងអ្នករកស៊ីលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:54 PM, ចំនួនអ្នកអានៈ​ 53ដង
ប៉េកាំង៖ កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួងការអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលត្រូវបានដំឡើកម្រិត ស្តីពីការជំរុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:52 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់» ក្នុងកម្មវិធី FRESH BUSINESS។ ឧកញ៉ា សន សៀប ​ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:59 PM, ចំនួនអ្នកអានៈ​ 46ដង
ក្នុងសេចក្តីថ្លែងការណ៍ចេញដោយកាណាដា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ គឺកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមជាមួយសហភាពអឺរ៉ុប បានថ្កោលទោស ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:56 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Respanresentative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:51 PM, ចំនួនអ្នកអានៈ​ 47ដង
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា លោក Rubio ក៏បានស្នើផ្តល់ការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តើមកិច្ចសន្ទនាស្ថាបនារវាងប៉ាគីស្ថាននិងឥណ្ឌា ក្រោមគោលដៅបញ្ចៀសការកើតមានជម្លោះពេលក្រោយៗទៀតផងដែរ។ ប៉ុន្មានថ្ងៃមកនេះ អាមេរិកបានសន្ទនាជាប្រចាំតាមទូរសព្ទទាំងជាមួយប៉ាគីស្ថាន និងទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:49 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 897 នាក់
ម្សិលមិញ : 8167 នាក់
សរុបទាំងអស់ : 8449787 នាក់