ព្រលានយន្តហោះតារាសាគរ ចាប់ផ្ដើមហោះហើរក្នុងស្រុកជាលើកដំបូង, អ្នកនាំពាក្យអាកាសចរស៊ីវិលចាត់ទុកជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចរន្តសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ !
ចុះថ្ងៃទី: 12-04-2025, 05:23 PM, ចំនួនអ្នកអានៈ 349ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា «ចំពោះការហោះហើរទៅកាន់អាកាសយានដ្ឋាន តារាសាគរ នេះគឺការផ្តួចផ្តើមរបស់ក្រុមហ៊ុនព្រលានយន្តហោះ តារាសាគរ ដោយ មានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាអ្នករៀបចំការហោះហើរជារៀងរាល់ថ្ងៃសុក្រ ចំពោះគោលបំណងនៃការហោះហើរនេះ ដើម្បីលើកតម្កើនធ្វើឲ្យប្រសើរឡើង នៃការតភ្ជាប់ផ្លូវហោះហើរក្នុងស្រុក ក៏ដូចជាជំរុញឲ្យមានសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក នៅតំបន់តារាសាគរ និងតំបន់កោះ នេះជាការចាប់ផ្ដើមថ្មីមួយដែលឆ្ពោះទៅរកភាពល្អប្រសើរ»។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានតារាសាគរ ចាប់ផ្ដើមហោះហើរជាលើកដំបូងក្នុងស្រុក ចំពោះការហោះហើរលើកដំបូងនេះ ជាការបើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ជំរុញកំណើននៃចរន្ដសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់សមុទ្រ និងតំបន់កោះ។ លោកបានបន្ដថា ដើម្បីបង្កើនទេសចរ ជំរុញចរន្ដសេដ្ឋកិច្ច ក្រុមហ៊ុនបានច្របាច់បញ្ជូលគ្នា ដោយមានការរៀបចំជាកញ្ចប់ ដំណើរកំសាន្ដទេសចរណ៍ ដោយមានដំណើរកំសាន្ដទៅតំបន់ផ្សេងៗក្នុងកញ្ចប់នោះ។ នេះជាការចាប់ផ្ដើមថ្មី ដែលផ្ដល់បទពិសោធន៍ថ្មី ដល់សាធារណជនដែលចង់មានបទពិសោធន៍ ក្នុងការធ្វើដំណើរតាមយន្ដហោះទៅកាន់តំបន់តារាសាគរ ចំពោះតម្លៃនៃសំបុត្រ គឺមានភាពសមល្មមអាចទទួលយកបាន ព្រោះនេះជាការចាប់ផ្ដើមដោយជំរុញធ្វើយ៉ាងណា ឲ្យមានអ្នកធ្វើដំណើរទៅកាន់ទីនោះឲ្យបានច្រើន។ លោកបានបន្ដថា ចំពោះការចេញដំណើរយន្ដហោះនឹងចេញពី ទីក្រុងភ្នំពេញនៅក្នុងពេលម៉ោង៣៖២០នាទីរសៀល ទៅដល់តារាសាគរម៉ោង៣៖៥០នាទី ដោយហោះមួយជើងក្នុងមួយសប្ដាហ៍។ ចំពោះការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក នឹងមានការជួយសម្រួលដោយក្រុមហ៊ុនវីរៈប៊ុនថាំង តាមរយៈកប៉ាល និងឡានក្រុង ដើម្បីបន្ថែមភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលទៅដល់តារាសាគរហើយ បន្ដដំណើរទៅកាន់កន្លែងផ្សេងៗទៀត។ លោកបានបញ្ជាក់ថា «នេះជាចលករក្នុងការជំរុញ និងបង្កើតចរន្ដទេសចរណ៍ ចរន្ដសេដ្ឋកិច្ច ហើយការតភ្ជាប់ផ្លូវក្នុងស្រុកពីតំបន់ដីគោក និងទៅតំបន់កោះ ចំពោះកញ្ចប់ទស្សនដំណើរកំសាន្ដទេសចរណ៍ ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដ តាមរូបភាពការដឹកជញ្ជូនចម្រុះ ឬហៅថាពហុដឹកជញ្ជូន មានន័យថា ភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ដដោយជិះយន្ដហោះ ត្រឡប់មកវិញដោយជិះឡានក្រុង ឬធ្វើដំណើរដោយជិះឡានក្រុងត្រឡប់មកវិញតាមយន្ដហោះ (ព្រោះការហោះហើរតាមយន្ដហោះមានតែ១ជើងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍)»។ លោកបានបន្ថែមថា ក្នុងនោះពហុដឹកជញ្ជូន យើងមានការសហការគ្នាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ, តារាសាគរ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញដំណើរកំសាន្ដនៅទីនោះ នេះជាការចាប់ផ្ដើមថ្មីមួយ ដែលអាចបង្កឲ្យមានចរន្ដរស់រវើកឡើងវិញ ក្នុងតំបន់នោះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-05-2025, 06:50 PM, ចំនួនអ្នកអានៈ​ 37ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា «យើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតអាទិភាពទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកគន្លងផ្លូវនៃការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត»។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:48 PM, ចំនួនអ្នកអានៈ​ 38ដង
ជំនួបខាងលើរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយគណៈប្រតិភូចិន ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី លោក He Lifeng គឺជាកិច្ចពិភាក្សាជាន់ខ្ពស់លើកដំបូងបង្អស់ រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើង កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:45 PM, ចំនួនអ្នកអានៈ​ 30ដង
ប្រភពពីអ្នកការទូតបារាំង បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំខាងលើនឹងពិភាក្សាអំពីសំណើរបស់អាមេរិកនិងអឺរ៉ុប ដែលសំដៅចង់ឱ្យមាន​បទឈប់បាញ់មួយរយៈពេល៣០ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងមូស្គូបដិសេធ ពួកគេអាចនឹងរួមគ្នាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើរុស្ស៉ី។ នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា មេដឹកន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:42 PM, ចំនួនអ្នកអានៈ​ 32ដង
លោក គីម បាននិយាយដូច្នេះថា «ការចូលរួមរបស់យើងក្នុងជម្លោះនេះ គឺមានហេតុផលសមស្រប ហើយវាគឺជាសិទ្ធិអធិបតេយ្យ​នៃប្រទេសរបស់យើង។ ខ្ញុំចាត់ទុកទាហានអង់អាចក្លាហានទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង»។ លោក គីម បាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 06:39 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ គ្រឿន ចាន់វៃ អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន), ឈ្មោះ ហ៊ឹម ដាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 38ដង
សម្រាប់មន្ត្រីអាជ្ញាកណ្តាលទី១ កាត់សេចក្តីលើកទីលាន គឺលោក Kim Heegon ជាអាជ្ញាកណ្តាលម្នាក់ធ្លាប់មានបទពិសោធច្រើននៅការប្រកួតកម្រិត AFC នឹងកម្មវិធី AFC Asian Cuspan Qatar 2023 និងពាន ACL Two។ យោងតាមការចេញសេចក្តីប្រកាសរបស់ស្ថាប័ន AFC សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2024-25 រវាងក្រុមព្រះខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:12 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានអង្គរក្ស តែងធ្វើសកម្មភាពព្រមៗគ្នាក្នុងពេលតែមួយ ដើម្បីសម្រេចបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសការពង្រឹងកិច្ចសហការ ដើម្បីធានា និងការពារឲ្យបានដាច់ខាតនូវសន�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 05:05 PM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តក្រចេះ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:57 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ប្រព័ន្ធ ខេមឌីអ៊ិច (CAM DX) ដែលជាប្រព័ន្ធថេកណូឡូថ្មី ដែលរដ្ឋាភិបាលគ្រោងដាក់ដំណើរការសម្រាប់វិស័យអចលនទ្រព្យ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិស័យនេះ ពោលគឺផ្តល់ងាយងាយដល់ការប្រមូលពន្ធ និងអ្នករកស៊ីលើវិស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:54 PM, ចំនួនអ្នកអានៈ​ 44ដង
ប៉េកាំង៖ កាលពីថ្ងៃទី ៨ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចិនបានជួបពិភាក្សាជាមួយលោក Maxim Reshetnikov រដ្ឋមន្ត្រីក្រសួងការអភិវឌ្ឍសេដ្ឋកិច្ចរុស្ស៊ីនៅទីក្រុងម៉ូស្គូ ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ អំពីបញ្ហាដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលត្រូវបានដំឡើកម្រិត ស្តីពីការជំរុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 04:52 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ា សន សៀប អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «វិធីការពារខ្លួនពីគម្រោង វិនិយោគអចលទ្រព្យបោកប្រាស់» ក្នុងកម្មវិធី FRESH BUSINESS។ ឧកញ៉ា សន សៀប ​ប្រធាន​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា គម្រោងដែលម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:59 PM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងសេចក្តីថ្លែងការណ៍ចេញដោយកាណាដា រដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ គឺកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស រួមជាមួយសហភាពអឺរ៉ុប បានថ្កោលទោស ករណីវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធ កាលពីថ្ងៃទី២២ ខែមេសា ដែលបានសម្លាប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:56 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖បេសកម្មនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបពិភាក្សាការងារតាមរយៈ​ប្រព័ន្ធ​វីដេអូ (Zoom) ចំនួនពីរលើក ជាមួយភាគីតំណាងពាណិជ្ជ​កម្ម​សហរដ្ឋ​អាម៉េរិក (United States Trade Respanresentative – USTR)។ ជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:51 PM, ចំនួនអ្នកអានៈ​ 36ដង
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបន្ថែមថា លោក Rubio ក៏បានស្នើផ្តល់ការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ដើម្បីផ្តើមកិច្ចសន្ទនាស្ថាបនារវាងប៉ាគីស្ថាននិងឥណ្ឌា ក្រោមគោលដៅបញ្ចៀសការកើតមានជម្លោះពេលក្រោយៗទៀតផងដែរ។ ប៉ុន្មានថ្ងៃមកនេះ អាមេរិកបានសន្ទនាជាប្រចាំតាមទូរសព្ទទាំងជាមួយប៉ាគីស្ថាន និងទ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-05-2025, 01:49 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។ សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7153 នាក់
ម្សិលមិញ : 8148 នាក់
សរុបទាំងអស់ : 8447857 នាក់