រដ្ឋមន្ត្រី ហែម វណ្ណឌី ទទួលជួបគណៈប្រតិភូក្រុមហ៊ុន តេ ហ្សុង ដើម្បីពិភាក្សាការលើកកម្ពស់ សុវត្ថិភាពឧស្សាហកម្មនៅកម្ពុជា
ចុះថ្ងៃទី: 06-05-2025, 12:02 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលគណៈប្រតិភូពីក្រុមហ៊ុន តេ ហ្សុង (TE Zhong Shebei Jianche Yanjiu Yuan) ដឹកនាំដោយលោក Long Xiongfei និងបានពិភាក្សាអំពីការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្មនៅកម្ពុជា។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។ លោកបានឲ្យដឹងទៀតថា «ក្រុមហ៊ុនក៏គ្រោងសហការ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគ្រប់រូបភាព រួមទាំងការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេស ដើម្បីជួយពង្រឹង និងធ្វើឱ្យឧបករណ៍-គ្រឿងចក្រ ដែលប្រើប្រាស់ក្នុងរោងចក្រ កាន់តែមានសុវត្ថិភាពខ្ពស់»។ ការលើកកម្ពស់សុវត្ថិភាពឧស្សាហកម្ម ជាអាទិភាពរបស់កម្ពុជា ទន្ទឹមនឹងការរីកចម្រើននៃវិស័យកម្មន្តសាល។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាព តាមបណ្តារោងចក្រ-សហគ្រាស ដើម្បីកាត់បន្ថយហានិភ័យនៅកន្លែងធ្វើការ និងទាក់ទាញការវិនិយោគបន្ថែមទៀត។ ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងនូវការអបអរសាទរ ចំពោះមជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ លោកបានបញ្ជាក់យ៉ាងខ្ពស់អំពីសារៈសំខាន់របស់មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ក្នុងការធានាប្រតិបត្តិការ ប្រកបដោយសុវត្ថិភាពនៃឧបករណ៍ពិសេសរបស់កម្ពុជា ហើយបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះ នឹងចូលរួមចំណែកក្នុងការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព នៃឧបករណ៍ពិសេសរបស់កម្ពុជា។ រដ្ឋមន្ត្រី ហែម វណ្ណឌី សង្ឃឹមថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា ក៏ចូលរួមពេញលេញដល់ក្នុងការបណ្តុះបណ្ដាលទេពកោសល្យវិជ្ជាជីវៈ និងធនធានមនុស្ស ហើយនិងបង្កើតឱកាសការងារកាន់តែច្រើនបន្ថែមទៀត ដល់ទីផ្សារការងារសម្រាប់កម្ពុជា។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រី ហែម វណ្ណឌី សង្ឃឹមថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសកម្ពុជា និងក្រសួងឧស្សាហកម្ម នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃ ធ្វើការផ្លាស់ប្តូរស៊ីជម្រៅលើគ្រោះថ្នាក់សុវត្ថិភាព ដែលបានរកឃើញក្នុងដំណើរការត្រួតពិនិត្យ និងធ្វើតេស្ត និងរួមគ្នាកសាងខ្សែសុវត្ថិភាពរឹងមាំ សម្រាប់ឧបករណ៍ពិសេស៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-05-2025, 08:31 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:24 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ​ 54ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 08:13 PM, ចំនួនអ្នកអានៈ​ 34ដង
ការសម្រេចចិត្តនេះ គឺជាសញ្ញាបង្ហាញពីរបៀបដែលឥណ្ឌាកំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាទឹក Indus ឆ្នាំ ១៩៦០ បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីថ្ងៃទី២២ ខែមេសា នៅកន្លែងទេសចរណ៍មួយក្នុងតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា «ភេរវករ»​ ទាំងពីរនាក់ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។ ឧបនាយករដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:11 PM, ចំនួនអ្នកអានៈ​ 61ដង
សកម្មភាពខាងលើ គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:08 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរ​សាទរ​ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស​ពលករ​អូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ​ 59ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​ ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:56 PM, ចំនួនអ្នកអានៈ​ 52ដង
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនយ៉ាងហោច១៩គ្រឿង ត្រូវបានបាញ់កម្ទេចចោល ពេលហោះឆ្ពោះមកកាន់មូស្គូ ពីទិសដៅផ្សេងៗគ្នា ហើយហេតុការណ៍នេះមិនបានបណ្តាលឱ្យមានការខូចខាតខ្លាំង ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ចំណែកកាលពីថ្ងៃចន្ទកន្លងទៅ លោក Sobynin បានប្រាប់ថា កងការពារដែនអាកាសរុស្ស៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 55ដង
ជុំវិញដំណឹងនេះ គ្រាន់តែទទួលបានភ្លាម Reuters បានទាក់ទងទៅសុំ OspanenAI និង Windsurf ដើម្បីបំភ្លឺ ប៉ុន្តែមិនឆ្លើយតប។ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម ​​Bloomberg News ។ សារព័ត៌មាន Bloomberg បានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 51ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមគម្រោងអង់គ្លេស ត្រូវលេង ២ប្រកួតនាខែក្រោយនេះ ពោលគឺត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅទីក្រុង Barcelona នាថ្ងៃទី០៧ ខែមិថុនា មុនពេលលេងមិត្តភាពអន្តរជាតិទល់នឹងសេណេហ្គាល់ នៅកីឡដ្ឋានរបស់ក្លិប Nottingham Forest ៣ថ្ងៃបន្ទាប់។ លោក Thomas Tuchel អ្នកចាត់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8653 នាក់
ម្សិលមិញ : 8105 នាក់
សរុបទាំងអស់ : 8415586 នាក់