វិមានក្រឹមឡាំង ទាមទារឱ្យអ៊ុយក្រែនផ្តល់ចម្លើយឱ្យច្បាស់ ចំពោះការប្រកាសបទឈប់បាញ់៣ថ្ងៃរបស់លោក ពូទីន
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ 35ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ខណៈនៅថ្ងៃទី៩ គឺជាពេលដែលលោក ពូទីន ទទួលស្វាគមន៍បណ្តាមេដឹកនាំអន្តរជាតិ នៅទីលាន Red Square នៃរដ្ឋធានីមូស្គូ រួមមានទាំងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ ក្នុងព្រឹត្តិការណ៍រៀបចំព្យុហយាត្រាយោធា អបអរទិវាជ័យជម្នះ។ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា វិមានក្រឹមឡាំងបាននិយាយថា ខ្លួនចង់បានចម្លើយឱ្យច្បាស់មួយពីអ៊ុយក្រែន ចំពោះការប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់សប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហាក់ដូចជាបានបដិសេធ ចំពោះសំណើបទឈប់បាញ់រយៈពេលខ្លីរបស់លោក ពូទីន​ ដោយនិយាយថា រូបលោកនឹងត្រៀមលក្ខណៈរួចរាល់ ដើម្បីយល់ព្រមតែចំពោះ​បទឈប់បាញ់ណាមួយ ដែលនឹងមានរយៈពេលយ៉ាងហោច ៣០ថ្ងៃប៉ុណ្ណោះ។ លោក ហ្សេលេនស្គី ថែមទាំងបានបន្តទៀតថា ដោយសារសង្រ្គាមជាមួយរុស្ស៉ី អ៊ុយក្រែនមិនអាចធានាបានឡើយ ចំពោះសុវត្ថិភាពរបស់ឥស្សរជនបរទេសទាំងឡាយ ដែលទៅទីក្រុងមូស្គូ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាថ្ងៃ៩ ឧសភា។ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ការអត្ថាធិប្បាយដូចខាងលើរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺស្មើនឹងការគំរាមកំហែង ហើយមន្រ្តីសន្តិសុខជាន់ខ្ពស់រុស្ស៉ីមួយរូប គឺលោក Dmitry Medvedev ដែលជាមនុស្សជំនិតរបស់លោក ពូទីន បានចេញមុខព្រមានថា គ្មាននរណាអាចធានាបានទេថា រដ្ឋធានីកៀវរបស់អ៊ុយក្រែន នឹងអាចឆ្លងផុតដល់ថ្ងៃ១០ ឧសភា ដែរឬអត់ ប្រសិនបើអ៊ុយក្រែនហ៊ានវាយប្រហារទីក្រុងមូស្គូ អំឡុងពិធីអបអរ ៩ ឧសភា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 35ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ​ 52ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ​ 57ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា​ គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ​ 41ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។ ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ​ 54ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ​ 49ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។ ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:06 AM, ចំនួនអ្នកអានៈ​ 40ដង
គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថាក្រុម Muhoroni Youth របស់ប្រទេសកេនយ៉ា មានទោសពីបទ ធ្វើសកម្មភាពពាក់ព័ន្ធនឹងការរៀបចំការប្រកួតបាល់ទាត់ ហើយបណ្តេញក្លិបនេះចេញពីក្របខ័ណ្ឌ National Suspaner League កម្រិតទី២ ដោយធ្លាក់ទៅកាន់លីគទី៣ Kenya Division One League នៅមុនរដូវកាលក្រោយ ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងនៅថ្ងៃទី០២ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:03 AM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្រាប់គ្រួសារ នៅខែឧសភានេះ សម្តេចត្រូវចូលរួមបុណ្យខួប៥ឆ្នាំ នៃមរណភាពម្តាយក្មេកសម្តេច និងបុណ្យខួប៣ឆ្នាំ នៃមរណភាពបងប្រុសសម្តេច ហើយក៏ត្រូវចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ចៅស្រីផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 10:52 AM, ចំនួនអ្នកអានៈ​ 55ដង
ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨ព្រឹក (ម៉ោងនៅក្នុងតំបន់) ខណៈពលរដ្ឋអូស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុន ការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ។ បើតាមក្រសួងការបរទេសអូស្ត្រាលី ពលរដ្ឋអូស្ត្រាលីរាប់សែននាក់រស់នៅក្រៅប្រទេសក៏ត្រូវបានរំពឹងដែរថានឹងចូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 10:47 AM, ចំនួនអ្នកអានៈ​ 40ដង
គណបក្សសកម្មភាពប្រជាជន (PAP) ដែលជាបក្សកាន់អំណាចរបស់លោក Lawrence Wong ត្រូវបានរំពឹងថានឹងឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅម៉ោង ៨៖០០នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅរយៈពេល១២ម៉ោង ហើយលទ្ធផលបោះឆ្នោតមួយចំនួនត្រូវបានរំពឹងថានឹងត្រូវចេញផ្សាយជាបណ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6769 នាក់
ម្សិលមិញ : 7388 នាក់
សរុបទាំងអស់ : 8395903 នាក់