នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ |
|
ចុះថ្ងៃទី: 23-04-2025, 09:56 PM, ចំនួនអ្នកអានៈ 65ដង |
|
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទ បញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្តថា ផ្តើមចេញនូវការគាំទ្រពីសំណាក់ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះដំណើរការថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានណែនាំចង្អុលបង្ហាញដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យជំរុញនិស្សិតថ្នាក់បណ្ឌិត យកចិត្តទុកដាក់ខ្ពស់ លើការងារសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីជាឧត្តមប្រយោជន៍ក្នុងវិស័យនគរបាល ដែលបច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាល បានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី១ និងបានវាយតម្លៃបេក្ខជនបានចំនួន១៣រូបរួចមកហើយ និងបានបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតជំនាន់ទី២ ចំនួន១៣រូបបន្ថែមទៀតផងដែរ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានបន្ថែមទៀតថា ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូងគេ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះ នឹងធ្វើឲ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។
សូមជម្រាបថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឲ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជា ត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០% ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើក ការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ 16ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាពពីសំណាក់ភាគីអាមេរិក។
អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:57 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ:អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។
លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:54 PM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:49 PM, ចំនួនអ្នកអានៈ 15ដង
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។
អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:46 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។
ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:43 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។
ក្នុងពិធីជាមួយគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:30 PM, ចំនួនអ្នកអានៈ 12ដង
កម្មវិធីនុយក្លេអ៊ែរស៉ីវិល សំដៅដល់ការស្រាវជ្រាវ និងអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ក៏ដូចជាឃ្លាំងវិទ្យាសាស្ត្រជំនាន់ក្រោយ នៃមន្ទីរពិសោធន៍ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 09:56 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។
នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 09:49 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញហើយកុមារីលក់ផ្កា ហើយទទួលការចាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 09:44 PM, ចំនួនអ្នកអានៈ 50ដង
លោក Zelenskyy បានបញ្ជាក់ថា ឡានក្រុងនោះកំពុងដឹកជញ្ជូនកម្មករនៃរោងចក្ររុករករ៉ែ និងកែច្នៃមួយ។ លោកបានហៅការវាយប្រហារនេះថា «ឃោរឃៅបំផុត និងជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាសុទ្ធសាត» ហើយបានអំពាវនាវឲ្យមាន «បទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងដោយគ្មានលក្ខខណ្ឌ»។
យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ីមួយគ្រឿង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 09:35 PM, ចំនួនអ្នកអានៈ 43ដង
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំដឹងយ៉ាងច្បាស់... អាវុធទាំងនេះ (ជាពិសេសដ្រូន) នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែប្រឈមនឹងការខ្វះខាតសព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 07:20 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ: លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះរញ្ជួញដីនៅក្នុងប្រទេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 07:08 PM, ចំនួនអ្នកអានៈ 56ដង
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា និងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-04-2025, 07:04 PM, ចំនួនអ្នកអានៈ 35ដង
បន្ទាប់ពីជួបសមភាគីអង់គ្លេស លោក Rubio និយាយថា លោកកំពុងកំណត់ពេលទៅកាន់ចក្រភពអង់គ្លេសឡើងវិញ នៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែកិច្ចពិភាក្សានឹងបន្តទៅមុខ ហើយបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក Keith Kellogg នឹងចូលរួមកិច្ចពិភាក្សានោះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានឱ្យដឹងថា លោករដ្ឋមន្ត្
 ព័ត៌មានលម្អិត
|
|
|