ល្ខោនខោល ឈុតចម្បាំងកុម្ភការ ត្រូវបានដាក់សម្តែងនៅផ្លូវថ្មើរជើង (Walk Street) សំរាប់សប្តាហ៍ទី២ ក្នុងខែមីនានេះ
ចុះថ្ងៃទី: 16-03-2025, 11:40 AM, ចំនួនអ្នកអានៈ 126ដង
នេះជាការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។សំរាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែមីនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។ លោកស្រី អ្នកនាំពាក្យបានបន្តថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានរបាំភួងនារី (របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិងកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។ គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ​ 16ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:57 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ:អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:54 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:49 PM, ចំនួនអ្នកអានៈ​ 15ដង
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។ អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:46 PM, ចំនួនអ្នកអានៈ​ 15ដង
ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។ ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:43 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។ ក្នុងពិធីជាមួយគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:30 PM, ចំនួនអ្នកអានៈ​ 12ដង
​កម្មវិធី​នុយក្លេអ៊ែរ​ស៉ីវិល សំដៅដល់​​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ ក៏ដូចជាឃ្លាំង​វិទ្យាសាស្ត្រ​​ជំនាន់​ក្រោយ ​នៃមន្ទីរពិសោធន៍​ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 09:56 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។ នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 09:49 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើបណ្តាញសង្គមហ្វេស​ប៊ុកថា សម្តេចនឹងជួបឪពុកម្តាយរបស់កុមារីរូបនេះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ នៅផ្ទះរបស់សម្តេចតែម្តង។ក្រោយប្រកាសរកជាច្រើនម៉ោងនៅតាមបណ្តាញសង្គម​ហ្វេស​ប៊ុក នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានរកឃើញ​ហើយកុមារីលក់ផ្កា ហើយទទួលការចាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 09:44 PM, ចំនួនអ្នកអានៈ​ 50ដង
លោក Zelenskyy បានបញ្ជាក់ថា ឡានក្រុងនោះកំពុងដឹកជញ្ជូនកម្មករនៃរោងចក្ររុករករ៉ែ និងកែច្នៃមួយ។ លោកបានហៅការវាយប្រហារនេះថា «ឃោរឃៅបំផុត និងជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាសុទ្ធសាត» ហើយបានអំពាវនាវឲ្យមាន «បទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងដោយគ្មានលក្ខខណ្ឌ»។ យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ីមួយគ្រឿង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 09:35 PM, ចំនួនអ្នកអានៈ​ 43ដង
ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋ លោក ពូទីន បានកត់សម្គាល់ថា «ខ្ញុំដឹងយ៉ាងច្បាស់... អាវុធទាំងនេះ (ជាពិសេសដ្រូន) នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះបានទទួលស្គាល់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែប្រឈមនឹងការខ្វះខាតសព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 07:20 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ: លោក ជា ធិរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចូលរួមសម្តែងនូវការសោកស្តាយចំពោះគ្រោះ​រញ្ជួញដីនៅក្នុងប្រទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 07:08 PM, ចំនួនអ្នកអានៈ​ 56ដង
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា និងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-04-2025, 07:04 PM, ចំនួនអ្នកអានៈ​ 35ដង
បន្ទាប់ពីជួបសមភាគីអង់គ្លេស លោក Rubio និយាយថា លោកកំពុងកំណត់ពេលទៅកាន់ចក្រភពអង់គ្លេសឡើងវិញ នៅប៉ុន្មានខែខាងមុខ។ ប៉ុន្តែកិច្ចពិភាក្សានឹងបន្តទៅមុខ ហើយបេសកជនទទួលបន្ទុកកិច្ចការអ៊ុយក្រែន លោក Keith Kellogg នឹងចូលរួមកិច្ចពិភាក្សានោះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានឱ្យដឹងថា លោករដ្ឋមន្ត្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5086 នាក់
ម្សិលមិញ : 7163 នាក់
សរុបទាំងអស់ : 8317714 នាក់