រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រក្លឹបសិល្បៈអប្សរា២៥ដួង លើគម្រោង MV ដែលរៀបចំផលិត ក្នុងសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះ |
|
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ 26ដង |
|
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍កម្ពុជាឲ្យកាន់តែទូលំទូលាយ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានអនុញ្ញាតជូនក្លឹបសិល្បៈអប្សរា២៥ដួង ចូលជួបគោរពជម្រាបជូនអំពីគម្រោងថត MV ជាស្នាដៃថ្មីរបាំកាយវិការ «អប្សរាយសោធរបុរៈចក្រភពអង្គរ» និងស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់លើគម្រោង MV ដែលរៀបចំផលិត ក្នុងគោលបំណងអបអរសាទរសមរាត្រីនៅប្រាសាទអង្គរវត្ត នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ និងជាការបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជាដល់ពិភពលោក។
លោករដ្ឋមន្រ្តី បានមានមតិផ្តែផ្តាំដល់សមាជិកក្លឹប ត្រូវប្រឹងប្រែងផលិត MV នេះ ឲ្យមានគុណភាពខ្ពស់ និងត្រូវសម្រិតសម្រាំងទាំងខ្លឹមសារ រូបភាព និងសំលេង ដោយសារទេសចរណ៏កម្ពុជា ជាទេសចរណ៍បែបវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការទស្សនាប្រាង្គប្រាសាទរាប់ពាន់នៅពាសពេញប្រទេស ក៏ដូចជាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកមួយផងដែរ។
តាមរយៈ MV ដែលនឹងថតនៅតំបន់បេតិកភណ្ឌរបស់កម្ពុជា នឹងជាសារដ៏សំខាន់ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងប្រពៃណីដ៏សំបូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ការស្នាក់នៅដ៏ប្រណិត ម្ហូបអាហារប្រពៃណីដ៏មានឱជារស ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពសង្គម ការរីកចំរើនដ៏ឆាប់រហ័ស ដែលកម្ពុជាមានដល់ពិភពលោកទាំងមូល៕







ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិនៃក្រុមហ៊ុន Grand Twins International Cambodia (GTI) គូសបញ្ជាក់បែបនេះ ធ្វើឡើង វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ 26ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:42 PM, ចំនួនអ្នកអានៈ 30ដង
បទឈប់បាញ់ដែលក្រុមអ្នកឃ្លាំមើលនិយាយថា មានការបំពានជាញឹកញាប់ដោយការវាយប្រហារតាមអាកាស ត្រូវបានដាក់ចេញនៅថ្ងៃទី២ ខែមេសា ហើយបានផុតកំណត់ត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ។ ក្រុមការងារព័ត៌មាននៃរបបយោធា មិនបានប្រកាសពីការពន្យារពេលណាមួយឡើយ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងសុំក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:38 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងទទួលថវិកាចំនួន ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:31 PM, ចំនួនអ្នកអានៈ 26ដង
ការវាយប្រហារលើជនស៉ីវិល នៅឯទីក្រុងទេសចរណ៍ Pahalgam ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឱ្យបុរស ២៦នាក់ស្លាប់។ លោក Jaishankar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថា «ត្រូវតែនាំ ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការ យកមកកាត់ទោស»។
រដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:24 PM, ចំនួនអ្នកអានៈ 24ដង
ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន សម្រាប់ករណីបាញ់រះដែលបានសម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្តល់ភ្លើងបៃតងដល់យោធាឥណ្ឌា ឱ្យមានសិទ្ធិទាំងស្រុងក្នុងការធ្វើប្រតិបត្តិការ។
នាថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អាជ្ញាធរនៅផ្នែកគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:15 PM, ចំនួនអ្នកអានៈ 20ដង
កាលពីខែមីនា តុលាការជាន់ខ្ពស់នៃទីក្រុងសេអ៊ូល បានចេញសាលក្រមមួយ សម្រេចឱ្យលោក Lee រួចផុតពីការចោទប្រកាន់ ពីបទបំពានច្បាប់បោះឆ្នោត តាមរយៈការនិយាយកុហកក្នុងនាមជាបេក្ខជនប្រធានាធិបតី អំឡុងយុទ្ធនាការឃោនាបោះឆ្នោតឆ្នាំ២០២២។
នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 05:13 PM, ចំនួនអ្នកអានៈ 15ដង
តាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក ហ្សេលេនស្គី បានអបអរសាទរចំពោះជ័យជម្នះរបស់ លោក Carney នៅក្នុងការបោះឆ្នោតសកល ហើយមេដឹកនាំទាំងពីរយល់ស្របដូចគ្នាថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះតែមានវត្តមានអ៊ុយក្រែន នៅឯតុចរចា។
នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ 33ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:25 PM, ចំនួនអ្នកអានៈ 37ដង
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corspanoration នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:23 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ 42ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរប
 ព័ត៌មានលម្អិត
|
|
|