ឆ្នាំ២០២៥ កម្ពុជាមានគម្រោងធំៗចំនួន៧ ដែលទទួលបានជំនួយហិរញ្ញប្បទានពីបារាំង
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារំលឹកការប្រកាន់ខ្ជាប់រួមគ្នានូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។ ក្នុងឆ្នាំ២០២៥ កម្ពុជាមានគម្រោងធំៗចំនួន៧ ទទួលបានជំនួយហិរញ្ញប្បទានពីប្រទេសបារាំង ទៅលើវិស័យកសិកម្ម, ថាមពល, ទឹក និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាម លោក Pellet Jacques ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។ ការបញ្ជាក់បែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធានក្លឹប និងជាអ្នកសម្របសម្រួលតុមូល។ កិច្ចពិភាក្សានេះធ្វើឡើងនៅស្ថានទូតបារាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានអ្នកសារព័ត៌មានប្រមាណ ២៧នាក់ មកពី១៨អង្គភាពចូលរួម។​ មានវត្តមានជាង៣០ឆ្នាំនៅប្រទេសកម្ពុជា, ទីភ្នាក់ងារ AFD គឺជាតួអង្គសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ ជាមួយនឹង ការផ្តល់ហិរញ្ញប្បទានខ្ពស់បំផុត មិនធ្លាប់មានកាលពីឆ្នាំ២០២៤ ដោយមានចំនួនទឹកប្រាក់ ២១៥លានអឺរ៉ូ។ ការណ៍នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «គម្រោងនានាដែលកំពុងដំណើរការក្នុងឆ្នាំ២០២៥ ផ្តោតជាពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ក្នុងភាពជាដៃគូជាមួយស្ថាប័នកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នកម្ពុជា រួមមាន៖ *ទី១៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ (កម្ចីចំនួន២០០លានអឺរ៉ូ) ដែលមានគោលដៅ ធានាការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ១០០% នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០៣០។ *ទី២៖ គម្រោងស្តារអាងស្ទឹងស្វាយចេក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលមានគោលដៅពង្រឹងភាពធន់ផ្នែកអាកាសធាតុ កែលម្អលទ្ធភាពទទួលបានទឹកសម្រាប់ កសិកម្ម ក៏ដូចជាស្ដារប្រព័ន្ធអេកូឡូបហ្ស៊ី ជាមួយកម្ចីដែលមានទឹកប្រាក់៩១លានអឺរ៉ូ។ *ទី៣៖ គម្រោងនេសាទសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគោលដៅពង្រឹងភាពធន់ទៅនឹងបម្រែបម្រួល អាកាសធាតុ និងផលិតភាពនៃឆ្នេរ និងសមុទ្រនៅកម្ពុជា ដោយមានកាគាំទ្រផ្នែកហិរញ្ញវត្ថុ ២០លានដុល្លារផ្តល់ ដោយទីភ្នាក់ងារ AFD។ *ទី៤៖ គម្រោង Wat4Cam ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកដោយផ្តោតលើផលប៉ះពាល់ផ្នែកអាកាសធាតុ ការជួយជ្រោមជ្រែង អន្តរកាលអេកូឡូហ្ស៊ី និងការកែលម្អប្រព័ន្ធស្រោចស្រព។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានចំនួន ៧៥លានអឺរូពីទីភ្នាក់ងារ AFD និងហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានអឺរ៉ូ ពីសហភាពអឺរ៉ុប។ *ទី៥៖ គម្រោង Rid4Cam ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដែលអនុញ្ញាតឲ្យមានការស្តារ និងជួសជុលផ្លូវជនបទ ប្រវែង៥៥០គីឡូម៉ែត្រ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងវិស័យទឹក ស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ តាមរយៈហិរញ្ញប្បទានសម្បទានចំនួន៧៥លានអឺរ៉ូផ្តល់ ដោយទីភ្នាក់ងារ AFD ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានអាល្លឺម៉ង់ (ចំនួន៣០លានអឺរ៉ូពីធនាគរ KFW ១០០ ០០០ អឺរ៉ូពីBMZ) និងហិរញ្ញប្បទានអឺរ៉ុប (៨.៧លានអឺរ៉ូ)។ *ទី៦៖ គម្រោងធ្វើទំនើបកម្មបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅកម្ពុជា ដែលជួយជ្រោមជ្រែងបរិវត្តកម្មឌីជីថល របស់អគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងបណ្តាញបញ្ជូន និងចែកចាយរបស់អគ្គិសនីកម្ពុជា តាម រយៈហិរញ្ញប្បទានសម្បទានចំនួន២៥លានអឺរ៉ូ ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានចំនួន៤,១លានអឺរ៉ូពី សហភាពអឺរ៉ុប។ *ទី៧៖ គម្រោង ACSEP ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែងការ ពង្រឹងកសិកម្មកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយពង្រឹងភាពប្រកួតប្រជែងនៃផ្នែកយុទ្ធសាស្ត្រទាំង ប្រាំ ក៏ដូចជាកែលម្អសុវត្ថិភាពសុខភាពក្នុងខ្សែច្រវាក់តម្លៃ (ដោយមានកម្ចី២៥លានអឺរ៉ូ)។ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៨.៣% កាលពីឆ្នាំ២០២៤ ស្មើនឹងចំនួន១,៤៨ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំងមានឱនភាពពាណិជ្ជកម្មចំនួន១,២៣ពាន់លានអឺរ៉ូ។ លំហូរ វិនិយោគផ្ទាល់មកពីប្រទេសបារាំងមានការកើនឡើងខ្លះៗ (១២លានអឺរ៉ូនៅចុងឆ្នាំ២០២៣)។ សូមជម្រាបថា ក្រុមហ៊ុនបារាំងមានវត្តមានជាច្រើននៅកម្ពុជា មានចំនួន៤០០ក្រុមហ៊ុន ដែលកាន់កាប់ឬគ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបារាំង-កម្ពុជា រួមទាំងក្រុមហ៊ុនធំៗជាច្រើន ដូចជា Total, Vinci និង Accor។ ក្រុមហ៊ុនបារាំងនៅកម្ពុជា ដើរតួនាទីក្នុងការអភិវឌ្ឍផ្នែកជាច្រើននៃវិស័យសេដ្ឋកិច្ច (រួមមានសំណង់ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេស ទេសចរណ៍) ហើយជាក្រុមហ៊ុនតម្រូផ្នែកទំនួលខុសត្រូវសង្គម និងបរិស្ថាន។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលធ្វើ ឡើងរៀងរាល់ពីរឆ្នាំម្តងដើម្បីពង្រឹងបម្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែកក្កដា ឆ្នាំ២០២៤៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 37ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:41 PM, ចំនួនអ្នកអានៈ​ 30ដង
កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverspanool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។ ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverspanool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ​ 44ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយ​ការណ៍​មិន​បាន​និយាយ​ថា ​តើ​ការ​ពិភាក្សា​កំពុង​ធ្វើ​ឡើង​ជាមួយ​និយតករ​នៅ​ក្នុង​ប្រទេស​ចិន​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ​ 52ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ​ 43ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។ នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 46ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ​ 37ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំ​កំពុង​ផ្តល់​សិទ្ធិ​ឱ្យក្រសួង​ពាណិជ្ជកម្ម និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ​ 50ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 64ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 59ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7570 នាក់
ម្សិលមិញ : 8977 នាក់
សរុបទាំងអស់ : 8407270 នាក់