កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស២នាក់ ក្លែងឯកសារសាធារណៈដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ |
|
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ 53ដង |
|
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឃាត់ខ្លួន២នាក់៖
*ទី១៖ ឈ្មោះ ស៊ន ហុងឆេង អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្មៅ។
*ទី២៖ ឈ្មោះ វ៉ាន់ ចាន់ទ្រា អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ពួកគេត្រូវបានឃាត់ខ្លួនករណីក្លែងឯកសារសាធារណៈ (ត្រាបានចុះស្ថិតិ) នៅចំណុចនាយកដ្ឋាន អត្តសញ្ញាណកម្ម នៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២៥វេ លាម៉ោង១០ និង៣០នាទី។
តាមរបាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ វ៉ាន់ ចាន់ទ្រា បើក ម៉ូតូកង់៣ដឹកឈ្មោះ សុខ ចាន់សុខគា ពីផ្សារអ៉ីអន២ មកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម (ចំណុចកើតហេតុ) ខាងលើ ពេលនោះមន្រ្តីជំនាញពិនិត្យលើសៀវភៅស្នាក់នៅឃើញពុំមានបោះត្រា «បានចុះស្ថិតិ» ក៏ប្រាប់ឈ្មោះ សុខ ចាន់សុខគា ថាធ្វើពុំបានទេ ឯកសារខ្វះត្រា។
ស្រាប់តែបន្ទាប់មកឈ្មោះ សុខ ចាន់សុខគា បានដើរចេញមកវិញ ក៏បានជួបជនសង្ស័យឈ្មោះ ស៊ន ហុងឆេង និងឈ្មោះ វ៉ាន់ ចាន់ទ្រា ប្រាប់ថា ធ្វើអត់បានទេ ប៉ុន្តែឈ្មោះ ស៊ន ហុងឆេង បានប្រាប់ថា ធ្វើឱ្យបានយក១០ម៉ឺនរៀល រួចក៏យកសៀវភៅស្នាក់នៅ ទៅជួបបក្ខពួកម្នាក់ទៀតឈ្មោះ ខ្មៅ ជាអ្នកបោះត្រា «បានចុះស្ថិតិ» លើសៀវភៅស្នាក់នៅ យកតែតម្លៃ២ម៉ឺនរៀល។
ឈ្មោះ សុខ ចាន់សុខគា ក៏បានកាន់សៀវភៅស្នាក់នៅនោះទៅជួបមន្រ្តីជំនាញដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ខណ:នោះមន្រ្តីជំនាញសួរថា ធ្វើនៅទីណាឯកសារនេះលឿនម្ល៉េះ? ឈ្មោះ សុខ ចាន់សុខគា ក៏និយាយប្រាប់រឿង ហេតុខាងលើ រួចនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏រាយការណ៍មកសមត្ថកិច្ចខណ្ឌច្បារអំពៅ ចុះទៅឃាត់ខ្លួនឈ្មោះ វ៉ាន់ ចាន់ទ្រា មកសាកសួរ។
លុះដល់ម៉ោង ១៦៖១០នាទី ថ្ងៃដដែលសមត្ថកិច្ចខណ្ឌច្បារអំពៅ សហការជាមួយមន្រ្តីការិយាល័យសន្តិសុខផ្ទៃក្នុង និងខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនឈ្មោះ ស៊ន ហុងឆេង ដកហូតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៦សន្លឹក, បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅសាកសួរ។
ជនសង្ស័យទាំង០២នាក់ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញបានកសាងសំណុំទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកចំពោះបក្ខពួកម្នាក់ទៀត ឈ្មោះ ខ្មៅ ដែលធ្វើត្រាក្លែងក្លាយបោះលើឯកសារសៀវ ភៅស្នាក់នៅ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកចាត់ការតាមនីតិវិធី៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ 51ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:49 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ៖គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:41 PM, ចំនួនអ្នកអានៈ 41ដង
កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverspanool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។
ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverspanool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ 58ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយការណ៍មិនបាននិយាយថា តើការពិភាក្សាកំពុងធ្វើឡើងជាមួយនិយតករនៅក្នុងប្រទេសចិនឬនៅកន្លែងផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ 63ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ 55ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។
នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 57ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ 54ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ 61ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។
ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ 76ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ 69ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
|
|
|