|
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា |
|
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ 51ដង |
|
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤, លោកអធិការនគរបាលខណ្ឌទាំង១៤, លោកមេបញ្ជការកងរាជអាវុធហត្ថខណ្ឌទាំង១៤, លោក លោកស្រីតំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីប្រតិភូគណៈមេធាវីប្រចាំសាលារាជធានីភ្នំពេញ លោកប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា និងមន្ត្រីរដ្ឋបាល នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សរុបប្រមាណ ២៥០នាក់ ជាសមាជិក សមាជិកា នៃអង្គពិធី។
នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ក្រោមអធិបតីភាពលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។
សូមបញ្ជាក់ថា លោក ខាំ សុមករា ត្រូវបានប្រកាសតែងតាំងជាប្រធានអង្គភាពអាជ្ញាសាលា, លោក ទៀង សោភ័ណ្ឌ និងលោក ហ៊ាង ចាន់ដារ៉ា ដែលត្រូវបានតែងតាំងជាប្រធាន ជាអនុប្រធានទី១ អនុប្រធានទី២ នៃអង្គភាព អាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាចំនួន ៥រូបទៀត ដែលបាននិងកំពុងបំពេញការងារពីមុនមកហើយ ដែលត្រូវបានទទួលការតែងតាំងជាថ្មី រួមទាំងមន្រ្តីអាជ្ញាសាលាកម្មសិក្សាចំនួន៦រូបទៀត ដែលជាសិស្សអាជ្ញាសាលាជំនាន់ទី២ ទើបទទួលបានការបញ្ជូលក្របខណ្ឌថ្មី។
នៅក្នុងពិធីនេះលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់នូវមតិណែនាំមួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
*ទី២៖ ប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ត្រូវរៀបចំការដឹកនាំ និងការចាត់ចែងការងាររដ្ឋបាល សំណុំរឿង លិខិតចេញចូល សៀវភៅចុះលេខផ្សេងៗ ដោយសហការឱ្យបានល្អជាមួយលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក្រោមការជួយសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាពីប្រធានសាលាដំបូង។ ទន្ទឹមនឹងនេះក៏ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ រវាងមន្ត្រីក្នុងអង្គភាព។
*ទី៣៖ រាល់ពាក្យសុំអនុវត្តដែលបានទទួល ត្រូវធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ និងចាត់ការអនុវត្តឱ្យបានឆាប់រហ័ស ដើម្បីធានាថា ភាគីដែលបានឈ្នះក្តីទទួលបានសម្រេចនូវសិទ្ធិទាមទារដែលមាននៅក្នុងលិខិតអនុវត្ត
*ទី៤៖ ត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងស្ថាប័ន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធការអនុវត្ត ដើម្បីធានាឱ្យការអនុវត្តមុខងារ តួនាទីរបស់ខ្លួនទទួលបានប្រសិទ្ធភាពស្របតាមច្បាប់
*ទី៥៖ រាល់ការអនុវត្តដោយបង្ខំទាំងឡាយណាដែលអាចបង្កើតឱ្យមាននូវភាពចលាចល ឬភាពវឹកវរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មន្ត្រីអាជ្ញាសាលា ត្រូវរាយការណ៍មកប្រធានអង្គភាព អាជ្ញាសាលា ដើម្បីធ្វើការពិគ្រោះយោបល់ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ ហើយក្នុងករណីចាំបាច់ ត្រូវស្នើសុំគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ជាមុនពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
*ទី៦៖ ក្នុងនាមជាស្ថាប័នអនុវត្ត ពិសេសការអនុវត្តតួនាទីរបស់អាជ្ញាសាលានៅនឹងកន្លែងពិតជាមានភាពប្រឈម ជាមួយភាគី និងជនពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែក្នុងនាមអ្នកអនុវត្តត្រូវមានភាពឈ្លៀសវៃ និងមានភាព បត់បែនខ្ពស់តាមកាលៈទេសៈ ហើយត្រូវមានយុទ្ធសាស្ត្រអនុវត្តដោយម៉ឹងម៉ាត់ តែពេលខ្លះក៏ត្រូវចេះទន់ភ្លន់ ឬធ្វើការសម្របសម្រួលបន្ថែម ដែលនឹងនាំឱ្យការអនុវត្តទទួលបានជោគជ័យ
*ទី៧៖ ក្នុងនាមអាជ្ញាសាលា ក៏មានមុខងារអនុវត្តកិច្ចការផ្សេងៗដែលជាជំនួយដល់តុលាការអនុវត្ត និងមានតួនាទីទទួលបន្ទុកកិច្ចការបញ្ជូន ខ្ញុំស្នើឱ្យប្រធានអង្គភាពអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាទាំងអស់ ព្រមទាំងមន្ត្រីដែលទទួលបន្ទុកកិច្ចការបញ្ជូន សូមបន្តបំពេញការងារនេះឱ្យបានកាន់តែល្អ និងឆាប់រហ័សបន្ថែមទៀត។
បន្ទាប់មកប្រធានសាលាដំបូង បានជម្រាបជូនអង្គពិធីនូវប្រសាសន៍ដ៏មានអត្ថន័យរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលលោកមានប្រសាសន៍ថា «នៅចំពោះចៅក្រម គឺនិយាយពីច្បាប់, នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌, នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ, នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌» និងបានលើកឡើងនូវប្រសាសន៍របស់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដែលលោកមានប្រសាសន៍ថា «ការដោះស្រាយវិវាទ មិនត្រឹមតែបានចេញសេចក្តីសម្រេចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាសេចក្តីសម្រេចនោះយកទៅអនុវត្តបាន និងបញ្ចប់វិវាទ»។
ប្រធានសាលាដំបូង បានយល់ឃើញបន្ថែមផ្ទាល់ខ្លួនថា «ការផ្តល់យុត្តិធម៌ មិនត្រឹមតែមានយុត្តិធម៌ តែក្នុងសេចក្តីសម្រេចប៉ុណ្ណោះទេ គឺត្រូវអនុវត្តសេចក្តីសម្រេចឱ្យមានប្រសិទ្ធភាព ទើបភាគីទទួលបាននូវយុត្តិធម៌ពិតប្រាកដ»។
មុននឹងបញ្ចប់លោក ងួន ណារ៉ា ស្នើសុំ លោក លោកស្រី អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង រួមទាំងអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសាធារណៈ សូមបន្តផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយអង្គភាពអាជ្ញាសាលា ដើម្បីឱ្យការអនុវត្តការងាររបស់អាជ្ញាសាលាទទួលបានជោគជ័យ ស្របតាមនីតិវីធីច្បាប់៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:56 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Respanort Comspanany (Newsweek) ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:54 PM, ចំនួនអ្នកអានៈ 26ដង
ក្រោយទៅដល់អារ៉ាប៊ីសាអូឌីត លោក ត្រាំ នឹងចូលរួមវេទិកាវិនិយោគអារ៉ាប៊ីសាអូឌីត-អាមេរិក នៅទីក្រុងរីយ៉ាដ ហើយបន្ទាប់មក លោកនឹងបន្តដំណើរទៅប្រទេសកាតានាថ្ងៃពុធ និងអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងមិនឆ្លៀតចូលទស្សនកិច្ចនៅអ៉ីស្រាអែលឡើយ។ វាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ ចាប់តាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:49 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ដែលកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃ ដឹកនាំដោយលោក ផានុរ៉ាត់ លូកប៊ូន អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:41 PM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖ពិធីផ្សព្វផ្សាយនេះក៏មានអញ្ជើញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អភិបាលរង រាជធានី-ខេត្ត, ប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, ស្នងការរងនគរបាលរាជធានី-ខេត្ត នាយការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងសមាជិក សមាជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:38 PM, ចំនួនអ្នកអានៈ 27ដង
ក្នុងសេចក្តីថ្លែងការណ៍ ខាងកងទ័ពប៉ាគីស្ថាន បាននិយាយថា ជនស៉ីវិល៤០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានស្រ្តី៧នាក់ និងកុមារ១៥នាក់ ហើយ១២១នាក់ផ្សេងទៀត បានរងរបួស។ ក្រៅពីនេះ ទាហាន១១នាក់ ត្រូវបានសម្លាប់ ហើយ៧៨នាក់ បានរងរបួស ខណៈទាហានទាំងនោះមកពីកងទ័ពជើងអាកាស និងកងទ័ពជើងគោក។ ដោយឡែក សម្រាប់ចំនួនម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-05-2025, 03:19 PM, ចំនួនអ្នកអានៈ 27ដង
លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ការបាញ់ផ្លោង និងការវាយលុករបស់រុស្ស៉ី នៅតែបន្ត។ ទីក្រុងមូស្គូ រក្សាភាពស្ងៀមស្ងាត់ពេញមួយថ្ងៃ ទាក់ទងនឹងសំណើសម្រាប់កិច្ចប្រជុំដោយផ្ទាល់។ វាគួរឱ្យចម្លែកណាស់»។ លោកបាននិយាយម្តងទៀតថា «ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គាំទ្រកិច្ចប្រជុំដែលបានស្នើឡើង ហើយច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 06:00 PM, ចំនួនអ្នកអានៈ 46ដង
ខេត្តព្រះវិហារ៖ នៅក្នុងជំនួបនាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ សំដៅជំរុញសេដ្ឋកិច្ចប្រជាជនតាមព្រំដែន និងប្រែក្លាយតំបន់ព្រំដែនមួយ ទៅជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:54 PM, ចំនួនអ្នកអានៈ 49ដង
ខេត្តក្រចេះ៖ នេះបើតាមការបញ្ជាក់របស់លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនៅក្នុងឱកាសដែល លោកបានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់ និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញ និងប្រគល់ឯកសារប្លង់ដី ដែលបានដោះស្រាយផលប៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:47 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា ក្មួយៗសិស្សពូកែទាំង ២រូប រួមមាន ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:42 PM, ចំនួនអ្នកអានៈ 50ដង
កូរ៉ខាងត្បូង នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា ដើម្បីរកអ្នកមកជំនួសតំណែងពីលោក Yoon Suk Yeol ដែលត្រូវបានបណ្តេញចេញពីអំណាចដោយសារបទបញ្ជាច្បាប់អាជ្ញាសឹក និងដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ចូលក្នុងវិបត្តិនយោបាយ។
នាថ្ងៃចន្ទ ទី១២ ខែឧសភានេះ បេក្ខជនប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:48 PM, ចំនួនអ្នកអានៈ 52ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:45 PM, ចំនួនអ្នកអានៈ 45ដង
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:40 PM, ចំនួនអ្នកអានៈ 57ដង
យោងតាមរបាយការណ៍បានរំលឹកឱ្យដឹងថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងតែពីអំឡុងឆ្នាំ២០២១ មកម្លេះ ប៉ុន្តែសេចក្តីសម្រចផ្លូវការចុងក្រោយ ទើបត្រូវបានធ្វើឡើងក្នុងខែឧសភានេះ ដោយគ្របដណ្តប់លើបុគ្គលិករបស់ Google ជាង ៤,០០០ នាក់ និងអតីតបុគ្គលិកស្បែកខ្មៅនៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉ក។ នៅក្នុងពាក្យប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 12-05-2025, 03:31 PM, ចំនួនអ្នកអានៈ 47ដង
ក្រុមមន្រ្តីនិងថ្នាក់ដឹកនាំមកពីតំបន់អាមេរិកឡាទីន ក៏ដូចជាមកពីក្រុមប្រទេសនៅតំបន់សមុទ្រការីបង់ ដែលរួមមានប្រធានាធិបតីប្រេស៉ីល កូឡុំប៊ី ព្រមទាំងស៉ីលី ជាដើម នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិកា China-CELAC នៅទីក្រុងប៉េកាំង នាថ្ងៃអង្គារសប្តាហ៍នេះ។
ក្នុងសប្តាហ៍នេះ ចិននឹងរៀបចំកិច្ចប្រជុំមួយ ដែលរួមម
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 6249 នាក់ |
|
ម្សិលមិញ |
: 6835 នាក់ |
|
សរុបទាំងអស់ |
: 8469776 នាក់ |
|
|