នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រាប់មេទ័ពចិនថា ទោះប្រើភាសាផ្សេងគ្នា តែលើទីលានហ្វឹកហាត់កងទ័ពកម្ពុជា-ចិន ប្រៀបដូចជាជាតិសាសន៍តែមួយ និងភាសាតែមួយ |
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 55ដង |
|
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកម្លាំងចូលរួមសមយុទ្ធ កងទ័ពទាំងពីរ មានកិច្ចសហការល្អ ការប្រាស្រ័យទាក់ទង ការសាមគ្គីភាពគ្នាជាធ្លុងមួយ ជំរុញឱ្យប្រតិបត្តិការសមយុទ្ធរួមគ្នា «នាគមាស២០២៥ កម្ពុជា-ចិន» លើកទី៧នេះ បានប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព ទាំងមនុស្ស សពា្វវុធ គ្រឿងយុទ្ធោបករណ៍ និងទទួលជោគជ័យលើទីលាន។
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅបន្ទប់សវនាការអគ្គបញ្ជាការដ្ឋាននារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមនាវីឯក វៃ វិនហ៊ួយ ( WEI WENHUI ) មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន មកបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមពិធីបិទសមយុទ្ធ «នាគមាស ២០២៥» រវាងកងទ័ពកម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។
នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជម្រាបជូនឧត្តមនាវីឯក វ័យ វិនហួយ អំពីដំណើរការធ្វើសមយុទ្ធរួមគ្នាលើកទី៧ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ថា បានប្រព្រឹត្តទៅដោយមានភាពរលូន និងទទួលបានជោគជ័យ ទាំងប្រតិបត្តិការសមយុទ្ធរួមគ្នាលើដីគោក អាកាស និងសមយុទ្ធរួមគ្នាលើលំហសមុទ្រ និងអាកាស នៅលើទឹកដីកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបឧត្តមនាវីឯក វ៉ៃ វិនហួយ ផងដែរថា ថ្វីត្បិតការធ្វើលំហាត់សមយុទ្ធរួមគ្នាមានរយៈពេលខ្លី ហើយអាកាសធាតុ ពេលខ្លះក្តៅខ្លាំង និងពេលខ្លះមានភ្លៀងធ្លាក់ជោកជាំ ដែលជាឧបសគ្គដល់កងកម្លាំងប្រតិបត្តិការកងទ័ពទាំងពីរ បើទោះបីប្រើភាសាក្នុងការប្រាស្រ័យទាក់ទង ក្នុងការងារខុសគ្នាយ៉ាងណាក៏ដោយ តែសកម្មភាព និងកាយវិកា គឺដូចជាប្រើភាសាតែមួយ ជនជាតិតែមួយទាំងការធ្វើលំហាត់សមយុទ្ធរួមគ្នា លើដីគោក និងអាកាស និងលំហាត់សមយុទ្ធក្នុងលំហសមុទ្រ និងដែនអាកាស ពិសេសការលេងកីឡារួមគ្នា ការសម្ដែងសិល្បៈរួមគ្នាជាដើម។
ឧត្តមនាវីឯក វៃ វិនហួយ បានវាយតម្លៃខ្ពស់អំពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលពីជំនាន់មុន ពិសេសតាមរយៈនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីពេលថ្មីៗនេះ។
តាមរយៈសមយុទ្ធរួមគ្នាចិន-កម្ពុជា លើកទី៧នេះដែរ ឧត្តមនាវីឯក វ៉ៃ វិនហួយ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពប្រទេសយើងទាំងពីរត្រូវបានរៀបចំឡើងក្រោមទម្រង់បញ្ចូល និងចែកជាក្រុមហ្វឹកហ្វឺន ដើម្បីសម្រួលពិភាក្សាក្នុងការផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ ដើម្បីជំរុញឱ្យការអនុវត្តសមយុតរួមគ្នាលើកនេះកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើនជាលំដាប់ស្របតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
ឧត្តមនាវីឯក វៃ វិនហួយ បានបញ្ជាក់បន្ថែមថា ការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ សមយុទ្ធនាគមាស រវាងកងទ័ពប្រទេសទាំងពីរបានរៀបចំឡើងដោយទទួលបានជោគជ័យចំនួន ៦លើករួចមកហើយ។ មួយលើកៗនៃប្រតិបត្តិការសមយុទ្ធ កាន់តែមានទំហំធំទៅៗ និងទំនើបទៅៗ។
ឧត្តមនាវីឯកបន្ថែមថា លំហាត់សមយុទ្ធរួមគ្នាលើកទី៧នេះ គឺជាលំហាត់ ដែលនឹងធ្វើឱ្យកាន់តែធំ និងមានលក្ខណៈទំនើបទាំងកម្លាំងកងទ័ពពោរពេញដោយសមត្ថភាព ទំនើបទាំងសព្វាវុធ និងបច្ចេកវិទ្យា ទាន់សម័យឌីជីថល ហ្នឹង AI នាពេលបច្ចុប្បន្ននេះ។ តាមរយៈសមយុទ្ធរួមគ្នានាគ មាស២០២៥នេះដែរ លោកសង្ឃឹមថា និងត្រួសត្រាយផ្លូវ ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ ការបង្កើនទំនុកចិត្ត ការបង្កើនសមត្ថភាពលើប្រតិបត្តិការនៃការប្រើប្រាស់កម្លាំង គ្រប់មធ្យោបាយរបស់កងទ័ពទាំងពីរ ដើម្បីទប់ទល់និងសភាពការណ៍ បញ្ហាប្រឈមនានា ដែលបង្កឡើងដោយក្រុមភេរវកម្មជាតិ អន្តរជាតិ និងក្នុងតំបន់។ មួយវិញទៀត សមយុទ្ធនេះនឹងរួមចំណែកការពារសន្តិភាព ក្នុងតំបន់ និងពិភពលោក ដោយគ្មានការគំរាមកំហែងពីមជ្ឈដ្ឋានខាងក្រៅ៕











ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ 15ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ 56ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ 63ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយបញ្ជាក់ថាពិតមែន ប៉ុន្តែមិនបានប្រាប់ឲ្យលម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ 57ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។
លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ 57ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការហ្វឹកហាត់រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំងពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបានពិនិត្យឃើញថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ 67ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ 62ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ 46ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។
លោក Oleh Ivashchen
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ 58ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
|
|
|