រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មាន លើកទី៧ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។ លោករដ្ឋមន្ត្រី បានជម្រាបជូនដែរថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។ ដើម្បីឱ្យដំណើរការកម្មវិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញនូវសេចក្តីជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានចុះឈ្មោះចូលរួម ត្រូវត្រៀមលក្ខណៈ និងអនុវត្តន៍តាមការណែនាំរបស់គណៈកម្មការរៀបចំឱ្យបានល្អ និងមានសណ្តាប់ធ្នាប់។ នៅពេលអញ្ជើញទៅចូលរួមសម្រាប់ច្រកចូលអាគារ E និង G (ផ្លូវខាងជើង) សម្រាប់អង្គភាពវិទ្យុ ទូរទស្សន៍ និងអ្នកផលិត មាតិកា, ច្រកចូលអាគារ A និង B (ផ្លូវខាងត្បូង) សម្រាប់អង្គភាពកាសែត គេហទំព័រ ទស្សនាវដ្ដី ព្រឹត្តិបត្រ រោងពុម្ព ទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំកម្ពុជា។ គួររម្លឹកថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន៦លើករួចមកហើយ ប៉ុន្តែ ត្រូវខកខានធ្វើនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះនៅថ្ងៃទី៣ ខែឧសភា ខាងមុខនេះ គឺជាពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Grand Twins International Cambodia (GTI) ​គូសបញ្ជាក់បែបនេះ ធ្វើឡើង ​វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​។ ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ​ 25ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:42 PM, ចំនួនអ្នកអានៈ​ 29ដង
បទឈប់បាញ់ដែលក្រុមអ្នកឃ្លាំមើលនិយាយថា មានការបំពានជាញឹកញាប់ដោយការវាយប្រហារតាមអាកាស ត្រូវបានដាក់ចេញនៅថ្ងៃទី២ ខែមេសា ហើយបានផុតកំណត់ត្រឹមយប់ថ្ងៃពុធសប្តាហ៍នេះ។ ​ក្រុម​ការងារព័ត៌មាននៃ​របប​យោធា ​មិន​បាន​ប្រកាស​ពី​ការ​ពន្យារ​ពេលណាមួយឡើយ។ នៅថ្ងៃដដែលនោះ អ្នកនាំពាក្យរបបយោធា មិនអាចទាក់ទងសុំក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:38 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងទទួលថវិកាចំនួន ១លានដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង (CHIP MONG) ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:31 PM, ចំនួនអ្នកអានៈ​ 25ដង
ការវាយប្រហារលើជនស៉ីវិល នៅឯទីក្រុងទេសចរណ៍ Pahalgam ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាគ្រប់គ្រង កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឱ្យបុរស ២៦នាក់ស្លាប់។ លោក Jaishankar បាននិយាយក្នុងសេចក្តីថ្លែងការណ៍ បន្ទាប់ពីជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកថា «ត្រូវតែនាំ ជនល្មើស អ្នកគាំទ្រ និងអ្នករៀបចំផែនការ យកមកកាត់ទោស»។ រដ្ឋម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:24 PM, ចំនួនអ្នកអានៈ​ 23ដង
ឥណ្ឌាបានបន្ទោសប៉ាគីស្ថាន សម្រាប់ករណីបាញ់រះដែលបានសម្លាប់មនុស្ស២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានផ្តល់ភ្លើងបៃតងដល់យោធាឥណ្ឌា ឱ្យមានសិទ្ធិទាំងស្រុងក្នុងការធ្វើប្រតិបត្តិការ។ នាថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា អាជ្ញាធរនៅផ្នែកគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 20ដង
កាលពីខែមីនា តុលាការជាន់ខ្ពស់នៃទីក្រុងសេអ៊ូល បានចេញសាលក្រមមួយ សម្រេចឱ្យលោក Lee រួចផុតពីការចោទប្រកាន់ ពីបទបំពានច្បាប់បោះឆ្នោត តាមរយៈការនិយាយកុហកក្នុងនាមជាបេក្ខជនប្រធានាធិបតី អំឡុងយុទ្ធនាការឃោនាបោះឆ្នោតឆ្នាំ២០២២។ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានចេញសេចក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:13 PM, ចំនួនអ្នកអានៈ​ 14ដង
តាមការិយាល័យនាយករដ្ឋមន្ត្រីកាណាដា លោក ហ្សេលេនស្គី បានអបអរសាទរចំពោះជ័យជម្នះរបស់ លោក Carney នៅក្នុងការបោះឆ្នោតសកល ហើយមេដឹកនាំទាំងពីរយល់ស្របដូចគ្នាថា សន្តិភាពយូរអង្វែងអាចសម្រេចទៅបាន លុះតែមានវត្តមានអ៊ុយក្រែន នៅឯតុចរចា។ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជជែកជាមួយប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ​ 31ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 36ដង
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corspanoration នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:23 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ​ 41ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរប
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 8075 នាក់
ម្សិលមិញ : 7650 នាក់
សរុបទាំងអស់ : 8374015 នាក់