នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រាប់មេទ័ពចិនថា ទោះប្រើភាសាផ្សេងគ្នា តែលើទីលានហ្វឹកហាត់កងទ័ពកម្ពុជា-ចិន ប្រៀបដូចជាជាតិសាសន៍តែមួយ និងភាសាតែមួយ
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកម្លាំងចូលរួមសមយុទ្ធ កង​ទ័ពទាំងពីរ មានកិច្ចសហការល្អ ការប្រាស្រ័យទាក់ទង ការសាមគ្គីភាពគ្នា​ជា​ធ្លុងមួយ ជំរុញឱ្យប្រតិបត្តិការសមយុទ្ធរួមគ្នា «នាគមាស២០២៥ កម្ពុជា-ចិន» លើកទី៧នេះ បានប្រព្រឹត្តទៅដោយភាពរលូន សុវត្ថិភាព ទាំង​មនុស្ស សពា្វវុធ គ្រឿងយុទ្ធោបករណ៍ និងទទួលជោគជ័យលើ​ទីលាន។ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅបន្ទប់​សវនា​ការអគ្គបញ្ជាការដ្ឋាននារាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បាន​អនុ​ញ្ញាត​ឱ្យឧត្តមនាវីឯក វៃ វិនហ៊ួយ ( WEI WENHUI ) មេបញ្ជាការរងតំបន់​ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសំដែងការគួរសម និង​ពិភាក្សាការងារ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋាន​តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន មកបំពេញទស្សនកិច្ច ជាផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមពិធីបិទសមយុទ្ធ «នាគ​មាស ២០២៥» រវាងកងទ័ពកម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែ​ឧស​ភា ឆ្នាំ ២០២៥ ខាងមុខនេះ។ នៅក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជម្រាបជូនឧត្តម​នាវី​ឯក វ័យ វិនហួយ អំពីដំណើរការធ្វើសមយុទ្ធរួមគ្នាលើកទី៧ រវាងកង​ទ័ព​​ប្រទេស​ទាំងពីរកម្ពុជា-ចិន ថា បានប្រព្រឹត្តទៅដោយមានភាពរលូន និង​ទទួល​បានជោគជ័យ ទាំងប្រតិបត្តិការសមយុទ្ធរួមគ្នាលើដីគោក ​អា​កាស និងសមយុទ្ធរួមគ្នាលើលំហសមុទ្រ និងអាកាស នៅលើទឹកដី​កម្ពុជា។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបឧត្តមនាវីឯក វ៉ៃ វិនហួយ ផងដែរថា ថ្វីត្បិតការធ្វើលំហាត់សមយុទ្ធរួមគ្នាមានរយៈពេលខ្លី ហើយ​អាកាសធាតុ ពេលខ្លះក្តៅខ្លាំង និងពេលខ្លះមានភ្លៀងធ្លាក់ជោកជាំ ដែល​ជា​ឧបសគ្គដល់កងកម្លាំងប្រតិបត្តិការកងទ័ពទាំងពីរ បើទោះបីប្រើភាសា​ក្នុង​ការប្រាស្រ័យទាក់ទង ក្នុងការងារខុសគ្នាយ៉ាងណាក៏ដោយ តែសកម្មភាព និងកាយវិកា គឺដូចជាប្រើភាសាតែមួយ ជនជាតិតែមួយទាំងការធ្វើ​លំហាត់​សមយុទ្ធរួមគ្នា លើដីគោក និងអាកាស និងលំហាត់សមយុទ្ធ​ក្នុងលំហ​សមុទ្រ និងដែនអាកាស ពិសេសការលេងកីឡារួមគ្នា ការសម្ដែងសិល្បៈ​រួមគ្នាជាដើម។ ឧត្តមនាវីឯក វៃ វិនហួយ បានវាយតម្លៃខ្ពស់អំពីចំណងសាមគ្គីភាព មិត្ត​ភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជន​នៃ​ប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីថ្នាក់​ដឹក​នាំកំពូលពីជំនាន់មុន ពិសេសតាមរយៈនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីពេលថ្មីៗនេះ។ តាមរយៈសមយុទ្ធរួមគ្នាចិន-កម្ពុជា លើកទី៧នេះដែរ ឧត្តមនាវីឯក វ៉ៃ វិន​ហួយ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពប្រទេសយើងទាំងពីរត្រូវបាន​រៀប​ចំឡើង​ក្រោមទម្រង់បញ្ចូល និងចែកជាក្រុមហ្វឹកហ្វឺន ដើម្បីសម្រួល​ពិ​ភា​ក្សា​ក្នុងការផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ ដើម្បីជំរុញឱ្យការ​អនុវត្ត​សម​យុតរួមគ្នាលើកនេះកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើន​ជា​លំ​ដាប់​ស្របតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ឧត្តមនាវីឯក វៃ វិនហួយ បានបញ្ជាក់បន្ថែមថា ការជឿទុកចិត្តគ្នាទៅ​វិញ​ទៅ​មក ផ្នែកនយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ សមយុទ្ធនាគមាស រវាង​កងទ័ពប្រទេសទាំងពីរបានរៀបចំឡើងដោយទទួលបានជោគជ័យចំនួន ៦លើករួចមកហើយ។ មួយលើកៗនៃប្រតិបត្តិការសមយុទ្ធ កាន់តែមាន​ទំ​ហំ​​ធំទៅៗ និងទំនើបទៅៗ។ ឧត្តមនាវីឯកបន្ថែមថា លំហាត់សមយុទ្ធរួមគ្នាលើកទី៧នេះ គឺជាលំហាត់ ដែលនឹងធ្វើឱ្យកាន់តែធំ និងមានលក្ខណៈទំនើបទាំងកម្លាំងកង​ទ័ពពោរ​ពេញ​ដោយសមត្ថភាព ទំនើបទាំងសព្វាវុធ និងបច្ចេកវិទ្យា ទាន់​សម័យ​ឌីជីថល ហ្នឹង AI នាពេលបច្ចុប្បន្ននេះ។ តាមរយៈសមយុទ្ធរួមគ្នានាគ មាស២០២៥នេះដែរ លោកសង្ឃឹមថា និងត្រួសត្រាយផ្លូវ ធ្វើឱ្យកិច្ចសហ​ប្រតិ​បត្តិការរវាងកងទ័ពប្រទេសទាំងពីរ កាន់តែប្រសើរឡើង ពិសេសការ​ផ្លាស់​ប្ដូរបទពិសោធន៍ ការបង្កើនទំនុកចិត្ត ការបង្កើនសមត្ថភាពលើប្រតិ​បត្តិ​ការនៃការប្រើប្រាស់កម្លាំង គ្រប់មធ្យោបាយរបស់កងទ័ពទាំងពីរ ដើម្បី​ទប់ទល់និងសភាពការណ៍ បញ្ហាប្រឈមនានា ដែលបង្កឡើងដោយក្រុម​ភេរ​​វកម្មជាតិ អន្តរជាតិ និងក្នុងតំបន់។ មួយវិញទៀត សមយុទ្ធនេះនឹងរួម​ចំណែកការពារសន្តិភាព ក្នុងតំបន់ និងពិភពលោក ដោយគ្មានការគំរាម​កំហែង​ពីមជ្ឈដ្ឋានខាងក្រៅ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 61ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 59ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 65ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:36 PM, ចំនួនអ្នកអានៈ​ 64ដង
(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គមនៅកម្ពុជា និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជានឹងទទួលបាន ភ្ញៀវទេសចរចិនកាន់តែច្រើន បន្ទាប់ពីភាគីទាំងពីរបានបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥»។ លោក កែវ ពិសិដ្ឋ លើកឡើងថា មានកត្តាធំៗចំនួនពីរ ដែលធ្វើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 63ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:17 PM, ចំនួនអ្នកអានៈ​ 61ដង
លោក Fidan កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ជាទីដែលលោកបានជួប លោក ពូទីន និងប្រធានអ្នកចរចារុស្ស៉ី លោក Vladimir Medinsky។ លោក Fidan ត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ។ ក្រៅពីរឿងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន លោកពូទីន និងលោក Fidan បានជជែកអំពីទំនាក់ទំនងទ្វេភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:45 PM, ចំនួនអ្នកអានៈ​ 67ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានថ្លែងបញ្ជាក់ថា បេក្ខជនចំនួន ៦នាក់ បានប្រឡងជាប់ស្ថាពរ ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:31 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចថា ឆ្លងកាត់ការ​ហ្វឹក​ហាត់​រួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នៅលើទីលានជាក់ស្ដែងក្នុង «ប្រតិ​បត្តិ​​ការ​ប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌» របស់កងទ័ពទាំង​ពីរ ថ្នាក់ដឹកនាំក្រុមការងារ ដឹកនាំសមយុទ្ធភាគីទាំងពីរបាន​ពិនិត្យឃើញ​ថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 09:22 PM, ចំនួនអ្នកអានៈ​ 70ដង
ការលាលែងរបស់លោក Wood កើតឡើង នៅមុនថ្ងៃមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) គ្រោងចាប់ផ្តើមប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្នកម៉ៅការឯកជន និងការការពារពីសន្តិសុខអ៊ីស្រាអែល។ គម្រោងនេះ បានទទួលការរិះគន់យ៉ាងខ្លាំងពីអង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិ ដែលព្រមានថាវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាព និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:52 PM, ចំនួនអ្នកអានៈ​ 64ដង
កាលីហ្វ័រនីញ៉ា៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបសំណេះសំណាលជាមួយអ្នកជំនាញ ធុរជន និងនិស្សិត ជំនាញបច្ចេកវិទ្យាឌីជីថលប្រមាណ ២០ រូប នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា។ ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានចែករំលែកព័ត៌មានអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យប្រៃ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:46 PM, ចំនួនអ្នកអានៈ​ 49ដង
នេះបើយោងតាមទីភ្នាក់ងារព័តមានរដ្ឋ Ukrinform និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានចារកម្មអ៊ុយក្រែន បានបញ្ជាក់ព័ត៌មាននៅពីថ្ងៃចន្ទ ទី២៦ ខែឧសភា ថា ប្រទេសចិនកំពុងផ្គត់ផ្គង់ផលិតផលសំខាន់ៗជាច្រើនដល់រោងចក្រយោធារបស់រុស្ស៊ី ដែលជាការអះអាងមួយបន្ថែមទម្ងន់លើការចោទប្រកាន់ពីមុនៗ។ លោក Oleh Ivashchen
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 60ដង
ម៉ាឡេស៊ី៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, បានអញ្ជើញចូលរួមក្នុងជំនួបពិសារអាហារពេលព្រឹកការងារ ជាមួយបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Sispanhandone) នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 405 នាក់
ម្សិលមិញ : 6895 នាក់
សរុបទាំងអស់ : 8605873 នាក់