ឧត្ដមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់កងកម្លំាងចម្រុះនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ
ចុះថ្ងៃទី: 22-06-2025, 06:06 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះសួរសុខទុក្ខ ណែនាំការងារ និងប្រគល់ភារកិច្ច ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។ លោក ក៏បានប្រគល់ភារកិច្ចជូនកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដីឃុំ ភូមិ និងស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋាននានា ដែលនៅជាធរមាន ជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប ដើម្បកុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហា​ប្រឈមចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រងឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យការកាប់ទន្ទ្រានឬដាំដុះលើដីរបស់រដ្ឋបានទៀតជាដាច់ខាត។ ក្នុងករណីមេខ្លោង ឬជនល្មើសនៅតែរឹងទទឹងទន្ទ្រាន​កាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់ប្រជាលរដ្ឋសូមចូលរួមដល់កងកម្លាំង ដើមម្បីការពារថនធានធម្មជាតិឲ្យបានឋិស្ថេរ គង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ​តទៅតៀត ។ នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់នូវប្រេងសាំងចំនួន ៣០០លីត្រ អង្ករ ២០០kg មី ៦កេស ទឹកត្រីទឹកស៊ីអ៊ីវ ៨យួរ និងត្រីខកំប៉ុង ៦យួរ ជូនដល់កងកម្លាំងចម្រុះទីបញ្ជាការស្រាលទាំងពីរ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងគ្មានការដកថយឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-06-2025, 06:24 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សិក្ខាសាលាពិគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:19 PM, ចំនួនអ្នកអានៈ​ 20ដង
អាជ្ញាធរអាមេរិកនៅទីក្រុងដូចជា New York, Washington DC និង Los Angeles បានឱ្យដឹងថា ពួកគេបានដាក់ពង្រាយ​កងកម្លាំងបន្ថែម នៅតាមទីតាំងសាសនា វប្បធម៌ និងការទូត ទូទាំងទីក្រុង ដើម្បីជាវិធានការបង្ការ ក្រោយស្ថានការណ៍វិវត្តនៅអ៉ីរ៉ង់។ អាជ្ញាធរអាមេរិក បាននិយាយថា មកទល់ពេលនេះ មិនទាន់មានសញ្ញានៃការគំរាមកំហែងភ្លាមៗណាមួយនោះទេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:16 PM, ចំនួនអ្នកអានៈ​ 23ដង
នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra នឹងជួបប្រជុំជាមួយបណ្តាមេដឹកនាំគណបក្ស ដែលស្ថិតក្នុងក្រុមចម្រុះ។ បើតាមការរំពឹងទុក លោកស្រី នឹងជូនដំណឹងដល់មេដឹកនាំបក្សជាដៃគូទាំងនោះថា ក្រោយការដកខ្លួន​របស់បក្ស Bhumjaithai ក្នុងសប្តាហ៍នេះ ឥឡូវតំណែងចំនួន៨ក្នុងគណៈរដ្ឋមន្រ្តីគឺនៅទំនេរ ហើយនឹងត្រូវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 06:06 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ដែលបានខិតខំប្រឹងប្រែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:47 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីអ្នកឧកញ៉ាប្រធានសមាគម ព្រមទាំង លោក លោកស្រី បងប្អូនសិល្បករ សិល្បការិនី ដែលបានចូលរួមផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោក។ លោក ហួត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:44 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ ទាហានថៃ ៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន។កងយោធពលខេមរភូមិន្ទនៃកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:41 PM, ចំនួនអ្នកអានៈ​ 73ដង
លោក Araghchi បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ព្រឹត្តិការណ៍ព្រឹកនេះ គឺអាក្រក់ហួសហេតុជាខ្លាំង ហើយវានឹងមានផលវិបាកយ៉ាងយូរអង្វែង។ ការវាយប្រហារនេះ គឺជាទង្វើគ្មានស្គាល់ច្បាប់... ជាទង្វើរបស់ឧក្រិដ្ឋជន»។ លោកប្រមុខការទូតអ៉ីរ៉ង់បានបន្តថា «ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់ចែងអំពីកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 01:02 PM, ចំនួនអ្នកអានៈ​ 84ដង
ខេត្តតាកែវនាឱកាសនោះលោក វ៉ី សំណាង បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមិនឱ្យបាត់បង់សូម្បី ១មីលីម៉ែត។ លោក វ៉ី សំណាង អភិបាលខេត្តតាកែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:57 PM, ចំនួនអ្នកអានៈ​ 81ដង
ខេត្តឧត្តរមានជ័យ៖អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះថា បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះច្រកព្រំដែនជប់គគីរ និងច្រកទ្វារព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:51 PM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បញ្ជាការដ្ឋានកងពលតូចលេខ៧០ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញដឹកនាំគណៈប្រតិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:22 PM, ចំនួនអ្នកអានៈ​ 67ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan»។ សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-06-2025, 12:04 PM, ចំនួនអ្នកអានៈ​ 61ដង
អំឡុងការថ្លែងសារខ្លីមួយទាំងយប់ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «វានឹងមានជម្រើស២ គឺសន្តិភាពឬមួយក៏សោកនាដកម្មសម្រាប់អ៉ីរ៉ង់ ដែលអាក្រក់ខ្លាំងបំផុត ធៀបនឹងអ្វីដែលយើងបានមើលឃើញ អំឡុងពេលជាងមួយសប្តាហ៍​មកនេះ។ ចូរចាំថានៅមានគោលដៅជាច្រើនទៀត ដែលនៅសល់។ ប្រសិនបើសន្តិភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:24 AM, ចំនួនអ្នកអានៈ​ 322ដង
រាជធានីភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ តាមរយៈវីដេអូឃ្លីបមួយ បានបកស្រាយចម្ងល់បងប្អូនមួយចំនួន ដែលសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនបង្ហាញឯកសារពាក់ព័ន្ធ ដែលបញ្ជាក់ថា លិខិតរបស់រាជរដ្ឋាភិបាលពិតជាបាន ទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពិតប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:21 AM, ចំនួនអ្នកអានៈ​ 257ដង
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានឱកាសសម្រាប់ការចរចា» ជាមួយសហរដ្ឋអាមេរិកទេ «រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលបញ្ឈប់»។ ទោះជាយ៉ាងនេះក្ដី លោកនៅតែគ្រោងជួបជាមួយសមភាគីអឺរ៉ុប ដូចជាបារាំង អង់គ្លេស និងអាល្លឺម៉ង់នៅទីក្រុងហ្សឺណែវ ដើម្បីស្ដាប់ពីគោលជំហររបស់ពួកគេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-06-2025, 06:19 AM, ចំនួនអ្នកអានៈ​ 304ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបជាមួយនឹងសារធ្ងន់ៗថា កម្ពុជាមិនងាប់ដោយសារ ថៃផ្តាច់ប្រេងនោះទេ ហើយប្រសិនបើចង់ធ្វើ សូមធ្វើតាមចិត្តចុះ តែក្រុមហ៊ុនដែលងាប់មុនគេគឺក្រុមហ៊ុនសាំង PTT ដែលកំពុងមានវត្តមាននៅកម្ពុជា។ នៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 12382 នាក់
ម្សិលមិញ : 15705 នាក់
សរុបទាំងអស់ : 8875845 នាក់