ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 21ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់​សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពី​ឱនភាពសេដ្ឋកិច្ចជាសកល។ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាង​អាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត»។ អ្នកនាំពាក្យខាងលើ បានបន្ថែមថា «ចិនបន្តទទូចឱ្យសហរដ្ឋអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងបង្ហាញភាពប្រាកដប្រជា ដែលចាំបាច់សម្រាប់កិច្ចចរចា ហើយវិលត្រឡប់មករកគន្លងផ្លូវត្រឹមត្រូវវិញ នៃការសន្ទនានិងពិគ្រោះយោបល់ ដែលឈរនៅលើ​ភាពស្មើគ្នា»។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងសម្រេចបាន កិច្ចព្រមព្រៀងស្មើភាពមួយជាមួយចិន ហើយនៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀត ពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់​រវាងអាមេរិកនិងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ​ 23ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជា​ទង្វើ​ដែល​មិន​ចាំបាច់ ហើយ​កើតឡើង​នៅពេល​មិន​សមរម្យ​បំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ​ 15ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:49 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ:បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ​ 21ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក​ ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:32 PM, ចំនួនអ្នកអានៈ​ 21ដង
វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។ និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 06:29 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ:លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ​ 39ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សា​នឹង​ប្រព្រឹត្ត​ទៅ​ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាព​ពីសំណាក់​ភាគី​អាមេរិក។ អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:57 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ:អំឡុងទស្សនកិច្ចថ្ងៃទីពីរ នាព្រឹកថ្ងៃ២៤ ខែមេសា ឆ្នាំ២០២៥នេះ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកស្រី ផែផងថាន និងស្វាមី បានអញ្ជើញមកដល់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:54 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះជា ចេញសារាចរណែនាំ របស់សម្តេចនាយករដ្ឋមន្ត្រី៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:49 PM, ចំនួនអ្នកអានៈ​ 39ដង
លោក Ihor Terekhov បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា មានការផ្ទុះមួយចំនួន នៅក្នុងទីក្រុង Kharkiv ដែលជាញឹកញាប់ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ជុំវិញដំណឹងនេះ មិនទាន់មានការបញ្ជាក់ពីខាងរុស្ស៉ីនោះទេ។ អភិបាលតំបន់ លោក Ihor Terekhov បាននិយាយថា Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន បានស្ថិតក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:46 PM, ចំនួនអ្នកអានៈ​ 39ដង
ទីភ្នាក់ងារភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដី ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងអ៉ីស្តង់ប៊ុល ប៉ុន្តែវាមានអារម្មណ៍ថារំញ័រខ្លាំង នៅក្នុងទីក្រុងតែម្តង។ ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:43 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ជាប្រធាននាយកដ្ឋាននគរបាលការពារ។ ក្នុងពិធីជាមួយគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 12:30 PM, ចំនួនអ្នកអានៈ​ 37ដង
​កម្មវិធី​នុយក្លេអ៊ែរ​ស៉ីវិល សំដៅដល់​​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ ក៏ដូចជាឃ្លាំង​វិទ្យាសាស្ត្រ​​ជំនាន់​ក្រោយ ​នៃមន្ទីរពិសោធន៍​ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 121 នាក់
ម្សិលមិញ : 7096 នាក់
សរុបទាំងអស់ : 8319778 នាក់