ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ |
|
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 36ដង |
|
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពីឱនភាពសេដ្ឋកិច្ចជាសកល។
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត»។
អ្នកនាំពាក្យខាងលើ បានបន្ថែមថា «ចិនបន្តទទូចឱ្យសហរដ្ឋអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងបង្ហាញភាពប្រាកដប្រជា ដែលចាំបាច់សម្រាប់កិច្ចចរចា ហើយវិលត្រឡប់មករកគន្លងផ្លូវត្រឹមត្រូវវិញ នៃការសន្ទនានិងពិគ្រោះយោបល់ ដែលឈរនៅលើភាពស្មើគ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងសម្រេចបាន កិច្ចព្រមព្រៀងស្មើភាពមួយជាមួយចិន ហើយនៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀត ពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់រវាងអាមេរិកនិងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ 12ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕
ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 27ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:07 PM, ចំនួនអ្នកអានៈ 33ដង
លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:04 PM, ចំនួនអ្នកអានៈ 30ដង
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:02 PM, ចំនួនអ្នកអានៈ 37ដង
លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ 46ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជាទង្វើដែលមិនចាំបាច់ ហើយកើតឡើងនៅពេលមិនសមរម្យបំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ 26ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:49 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ:បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 36ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:32 PM, ចំនួនអ្នកអានៈ 33ដង
វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។
និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:29 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ:លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ 53ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាពពីសំណាក់ភាគីអាមេរិក។
អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
|
|
|