|
ឥណទានចំនួន ៤២៣លានដុល្លារ ត្រូវបានធនាគាររបស់រដ្ឋ SME Bank បញ្ចេញឱ្យសហគ្រាសធុនតូច និងមធ្យម ជាង ៣០០០សហគ្រាស |
|
ចុះថ្ងៃទី: 05-12-2022, 10:03 PM, ចំនួនអ្នកអានៈ 1572ដង |
|
រាជធានីភ្នំពេញ:បណ្ឌិត លឹម អូន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានថ្លែងថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩ ។
លោកមានប្រសាសន៍ថា គម្រោងទាំង៣នេះ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន៤៣គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅ សហគ្រាស ក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក ។ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន៤គ្រឹះស្ថាន។
លោកបន្ត ថា«លទ្ធផលខាងលើ ពិតជាមិនអាចសម្រេចបានឡើយ បើសិនជាមិនមានការចូលរួមគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងដៃគូសហការទាំងអស់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងនៅតែចូលរួមគាំទ្រនូវគំនិតផ្តួចផ្តើមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបន្តទៀត»។
លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានថ្លែងថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ទាំងពីរដំណាក់កាលបានចូលរួមជួយដល់ការបន្ធូរបន្ថយផលប៉ះពាល់របស់សហគ្រាសធនតូច និងមធ្យមបានយ៉ាងច្រើន ពោលគឺជួយគាំទ្រឱ្យសហគ្រាសអាចនៅបន្តលំនឹងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាពិសេសហិរញ្ញប្បទាន ដែលសហគ្រាសទទួលបានក្នុងដំណាក់កាលពីទី២ មិនត្រឹមតែបានជួយកែលម្អ និងរក្សាលំនឹងអាជីវកម្មឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយដល់សហគ្រាសដែលមានសក្តានុពលរក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពីការលក់ និងការបង្កើតការងារថ្មីជាច្រើនកន្លែងផងដែរ។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា «ក្នុងនាមជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាសមាជិក ខ្ញុំមានមោទនភាព និងកិត្តិយសក្រៃលែងដែលអាចបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ក្នុងគោលបំណងផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារ ចាប់ផ្តើម និងពង្រីកអាជីវកម្មររបស់ខ្លួន»។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី១ ត្រូវបានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្នុងទំហំហិរញ្ញប្បទានសរុបចំនួន ១០០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនូន៥០លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៥០លានដុល្លារ។ វិស័យអទិភាពដែលទទួលបានឥណទាននេះ រួមមាន វិស័យផលិតកម្ម និងការកែច្នៃម្ហូបអាហារ វិស័យកម្មសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក និងការកែច្នៃផ្សេងៗ និងវិស័យព័ត៌មានវិទ្តា និងទូរគមនាគមន៍ជាដើម។ គម្រោងដំណាក់កាលទី១ បានផ្តល់ឥណទានដល់សហគ្រាសរុបចំនួន ៧៥៣។
គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យមដំណាក់កាលទី២ បានដាក់ដំណើរការកាលពីខែសីហា ឆ្នាំ២០២១ ក្នុងទំហំហិរញ្ញប្បទានចំនួន ២៤០លានដុល្លារ ក្នុងនោះមូលនិធិរបស់រដ្ឋមានចំនួន១២០ លានដុល្លារ និងថវិកាបដិភាគរបស់របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមមានចំនួន១២០លានដុល្លារ។ គម្រោងនេះបានបញ្ចប់ហើយកាលពីខែកញ្ញា ឆ្នាំ២០២៣ ដោយសហគ្រាសចំនួន១៩៩២ ទទួលបានឥណទានពីគម្រោងនេះ។
រីឯគម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍ ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ក្នុងទំហំថវិកាសរុបចំនួន ១៥០ លានដុល្លារអាមេរិក ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន ៧៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារអាមេរិក៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 09-05-2025, 04:37 PM, ចំនួនអ្នកអានៈ 7ដង
ដំណឹងនេះ បង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ Aspanspanle ទៅលើបច្ចេកវិទ្យាដែលអាចពាក់បាន និងផ្នែក hardware AI ដែលមានគោលបំណងប្រកួតប្រជែងដោយផ្ទាល់ជាមួយវ៉ែនតាឆ្លាតវៃ Ray-Ban របស់ Meta និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងសេវាកម្ម AI។ យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងការបង្កើតបន្ទះឈីបផ្ទាល់ខ្លួននេះនៅមិនទាន់ត្រូវប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:30 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជាបាន ១០ឆ្នាំមកហើយ ដោយក្នុងនោះស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។
លោកស្រីកិត្តិបណ្ឌិត អ៊ឹង ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:09 PM, ចំនួនអ្នកអានៈ 8ដង
សត្រូវចាស់ទាំងពីរ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែរនេះ បានប៉ះទង្គិចគ្នាខ្លាំង ចាប់តាំងពីឥណ្ឌាបានវាយប្រហារលើទីតាំងច្រើនកន្លែង ក្នុងទឹកដីប៉ាគីស្ថាន កាលពីថ្ងៃពុធ ដែលឥណ្ឌាបានអះអាងថា គឺជាសំបុកក្រុមភេរវករ ដើម្បីសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ Kashmir កាលពីខែមេសា ដែលទី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 02:06 PM, ចំនួនអ្នកអានៈ 7ដង
មន្រ្តីអាមេរិក១រូបក្នុងចំណោមនោះ បាននិយាយថា វាមានភាពជឿជាក់ខ្ពស់ដែលថា ប៉ាគីស្ថានបានប្រើប្រាស់យន្តហោះចម្បាំង J-10 ផលិតដោយចិន ដើម្បីបាញ់មីស៉ីលប្រភេទ air-to-air ប្រឆាំងនឹងក្រុមយន្តហោះចម្បាំងឥណ្ឌា ហើយបានបណ្តាលឱ្យយ៉ាងហោច ២គ្រឿងធ្លាក់។ ចំណែកមន្រ្តីអាមេរិកមួយរូបទៀត បាននិយាយថា យន្តហោះចម្បាំងឥណ្ឌាយ៉ាង�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:24 PM, ចំនួនអ្នកអានៈ 19ដង
រាជធានីភ្នំពេញ៖ការលើកឡើងនេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:21 PM, ចំនួនអ្នកអានៈ 28ដង
Evra បច្ចុប្បន្នវ័យ ៤៣ឆ្នាំ ដែលបានលេង ៣៧៩ប្រកួតសរុបជាមួយក្លិបអង់គ្លេស បិសាចក្រហមនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានចូលហ្វឹកហាត់ប្រដាល់តាំងពីឆ្នាំ២០១៦ ជាមួយនឹងតារាឆ្នើមជាច្រើននៅក្របខណ្ឌ PFL និងមិត្តភក្រ្តរបស់គេគឺ Cedric Doumbe។
Patrice Evra ដែលត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:17 PM, ចំនួនអ្នកអានៈ 21ដង
ខ្សែប្រយុទ្ធអន្តរជាតិអូស្រា្តលី Kerr និង Mewis របស់សហរដ្ឋអាមេរិក បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram ដោយត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «កូនប្រុសតូចរបស់ពួកយើងបានកើតហើយ និងមានឈ្មោះថា Jagger Mewis-Kerr»។
តារាបាល់ទាត់លំដាប់ពិភពលោកដូចគ្នាគឺ Sam Kerr និង Kristie Mewis បានប្រកាសពីការទទួលបានកូនប្រុសដំបូងរបស់ពួកគេជាចំណងដៃ ក្នុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:15 PM, ចំនួនអ្នកអានៈ 26ដង
ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ថា «អ៊ុយក្រែនត្រៀមខ្លួនជាស្រេច សម្រាប់បទឈប់បាញ់ ៣០ថ្ងៃ គិតចាប់ពីថ្ងៃនេះតទៅ។ ប៉ុន្តែវាត្រូវតែក្លាយជាការពិត...៣០ថ្ងៃដែលអាចក្លាយជាការចាប់ផ្តើមពេលវេលានៃសន្តិភាព។ បទឈប់បាញ់មួយ ដែលមានពេលវេលាវែង និងអាចទុកចិត្តបាន នឹងក្លាយជាសូចនា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:14 PM, ចំនួនអ្នកអានៈ 31ដង
គណៈកម្មាធិការរៀបចំការប្រកួតបានចេញសេចក្តីប្រកាសដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា កីឡដ្ឋានទាំងនោះរួមមាន Memorial Coliseum និង SoFi ដែលស្ថិតក្នុងទីក្រុង Los Angeles ដូចគ្នានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៨។
កម្មវិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិក រដូវក្តៅ Los Angeles Olymspanic Games 2028 នៅសហរដ្ឋអាមេរិក នឹងធ្វើឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 01:09 PM, ចំនួនអ្នកអានៈ 29ដង
ក្នុងចំណោមប្រតិភូ និងអត្តពលិកសរុបខាងលើ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១២រូប ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក្នុងនោះមានកីឡាករ ៩រូប (កីឡាករ ហេង វុទ្ធី, ហេង រ័ត្នថា, កែវ សុភ័ក្ត, យុន ប៊ុនណា, ឈឿង ឈាង, លឹម សុខលាង, សឿន សុភាស់, ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន) និងកីឡាការិនី ៣រូប (កីឡាការិនី ជា កញ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 12:53 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្ញប់ស្ញែងចំពោះយុវជនម្នាក់នៅខេត្តព្រៃវែង ដែលមានជីវភាពលំបាក ឪពុកជាអ្នករត់កង់បី និងម្ដាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 12:42 PM, ចំនួនអ្នកអានៈ 18ដង
Maglev (magnetic levitation) គឺជាបច្ចេកវិទ្យាដែលប្រើឥទ្ធិពលម៉ាញេទិច ដើម្បីលើករថភ្លើងឲ្យរាងគ្នានៅលើផ្លូវ ដោយមិនប៉ះគ្នាឡើយ។ ជំនួសឲ្យកង់ធម្មតា បច្ចេកវិទ្យានេះប្រើម៉ាញេទិចដើម្បីលើក និងជំរុញល្បឿនរថភ្លើង។ ការធ្វើបែបនេះ អាចបញ្ចៀសការប៉ះទង្គិច និងស្ទើរតែគ្មានការខ្វះចន្លោះ (friction)។ លទ្ធផលគឺជា ល្បឿនលឿនជាងធម្មតា កា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 09-05-2025, 12:39 PM, ចំនួនអ្នកអានៈ 22ដង
យោធាថៃនិយាយថា មានការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចពីរក្រុម ទៅលើមូលដ្ឋានយោធាក្នុងរដ្ឋ Kayin កាលពីថ្ងៃពុធ ដែលស្ថិតនៅចម្ងាយតែជាង ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ ក្រុមមន្រ្តីនិយាយថា ក្រោយមក នៅថ្ងៃព្រហស្បតិ៍ ជនជាតិមីយ៉ាន់ម៉ាចំនួន ៣២៧នាក់បានឆ្លងចូលមកក្នុងប្រទេសថៃ ហើយកំពុងជ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ 40ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 4873 នាក់ |
|
ម្សិលមិញ |
: 9085 នាក់ |
|
សរុបទាំងអស់ |
: 8438366 នាក់ |
|
|