រដ្ឋមន្ដ្រីកិច្ចការនារី បើកដំណើរការគម្រោង «ការពង្រីកកាលានុវត្តភាពមរតកដូចតា» សម្រាប់ក្រុមស្រ្តីរើសគោមផ្កា (ចរបាប់) នៅខេត្ដកណ្ដាល
ចុះថ្ងៃទី: 09-05-2025, 02:15 PM, ចំនួនអ្នកអានៈ 84ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពីធីដាក់ឲ្យដំណើរការ នាថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២៥ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា គម្រោងដែលដាក់ឱ្យដំណើរការនេះ មានគោលដៅអភិវឌ្ឍន៍ សមត្ថភាពស្រ្តី ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ដោយអភិវឌ្ឍន៍ជំនាញ និងអាជីវកម្មតម្បាញ «ចរបាប់»។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង «ការពង្រីកកាលា នុវត្តភាពមរតកដូនតា សម្រាប់ក្រុមស្រ្តី រើសគោមផ្កា (ចរបាប់)» ដែលនឹងអនុវត្ត នៅសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ថែមពីនោះទៀត គម្រោងនេះ មានការរួមបញ្ចូល ជាមួយបច្ចេកវិទ្យាឌីជីថលទំនើប ដែលផ្តោតលើការភ្ជាប់រវាង «ប្រពៃណី និងការច្នៃប្រឌិត» ដើម្បីរួមចំណែកថែរក្សា និងផ្តល់តម្លៃដល់កេរ្តិ៍មរតកដូនតា ដែលបានបន្សល់ទុក។ នេះជាការគូសបញ្ជាក់ របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។ បើតាមលោកស្រីរដ្ឋមន្ដ្រី, យើងទាំងអស់គ្នាទទួលស្គាល់ថា ស្រ្តីកម្ពុជាពិតជាមានស្នាដៃដ៏ប៉ិនប្រសប់ និងចំណេះដឹងដ៏ជ្រាលជ្រៅ ក្នុងការត្បាញក្រណាត់ ដែលជាអត្តសញ្ញាណខ្មែរ ដោយបានបង្កើតនូវក្បាច់ក្បូររចនា ដែលជាវាយនភណ្ឌដ៏ប្រណិត ដែលបានបង្ហាញអំពីប្រវត្តិសាស្រ្ត សិល្បៈ និងព្រលឹងស្មារតីរបស់ជាតិ។ សំពត់ចរបាប់ ឬអ្នកខ្លះហៅសំពត់នេះថា «សារបាប់» ឬ «ចារបាប់» ផងនោះ តាំងពីបុរាណមក សរសៃដែលគេយកមកត្បាញ ពុំមែនតែសរសៃសូត្រប៉ុណ្ណោះទេ គឺមានលាយឆ្លាស់គ្នា ជាមួយចេសពណ៌មាស ឬពណ៌ប្រាក់ ញឹកឬរង្វើលតាមក្បាច់គោមដែលចង់លើកនោះ។ សម្រាប់សិល្បៈនៃការត្បាញ «ចរបាប់» ដែលត្រូវការជំនាញរចនាបទខ្ពស់ និងពណ៌ស្រស់ស្អាត គឺជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់យើង ដែលមានប្រវត្តិច្រើនជំនាន់មកហើយ។ នេះជាការលើកឡើង របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី។ លើសពីនោះទៀត លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា សំពត់ដ៏ល្អប្រណិតនេះ ត្រូវបានរក្សាទុកសម្រាប់ព្រះរាជវង្សតាមប្រពៃណី ប៉ុន្តែបច្ចុប្បន្នចរបាប់ ត្រូវបានប្រើប្រាស់ក្នុងព្រឹត្តិការណ៍និងពិធីធំៗរបស់សង្គមយើង ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ដែល តំណាងឱ្យទាំងប្រពៃណីបូរាណ និងសម័យទំនើប។ ជាមួយគ្នានេះ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏សូមលើកទឹកចិត្តដល់បងប្អូនស្រ្តី ក្រុមតម្បាញ សូមប្រើប្រាស់នូវឱកាស និងមធ្យោបាយដែលផ្តល់ដោយគម្រោង សម្រាប់ការអភិវឌ្ឍ និងបញ្ចេញនូវសមត្ថភាព សក្តានុពល និងទេពកោសល្យរបស់ខ្លួន ដើម្បីខ្លួនឯងផង សហគមន៍ផង និងឈានទៅការ ថែរក្សាប្រពៃណីមករតកដូនតាយើងផង។ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ក៏សូមក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីខេត្តកណ្តាល និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគម្រោងនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-05-2025, 07:28 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ: នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានថ្លែងថា «បន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យើងបានរៀបចំគ្រែជាង ៣០០គ្រែ ត្រូវនឹង២អគារ និងបានដាក់នូវឧបរណ៍សម្ភារៈរួចជាស្រេចផងដែរ»។ លោកវេជ្ជបណ្ឌិត សួន សាមិត្ដ នាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 07:12 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ: ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-05-2025, 06:21 PM, ចំនួនអ្នកអានៈ​ 52ដង
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:49 PM, ចំនួនអ្នកអានៈ​ 71ដង
លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:46 PM, ចំនួនអ្នកអានៈ​ 51ដង
លោក Carney បានធានាប្រាប់លោក ហ្សេលេនស្គី យ៉ាងដូច្នេះថា «ប្រជាជនកាណាដា នឹងឈរយ៉ាងរឹងមាំនៅជាមួយអ៊ុយក្រែន ហើយបន្តផ្តល់ការគាំទ្រឥតងាករេ។ ពួកយើងសង្កត់ធ្ងន់ថា សន្តិភាពមិនអាចកើតមានឡើងបានឡើយ ដោយគ្មានការគាំទ្រក៏ដូចជា​ការចូលរួមពេញលេញរបស់អ៊ុយក្រែន ហើយអ្នកមានការគាំទ្រពេញទំហឹងពីពួកយើង»។ កាលពីថ្ងៃសៅរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 12:43 PM, ចំនួនអ្នកអានៈ​ 47ដង
អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 10:01 AM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ: ពិធីនេះប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាមន្ទីរពេទ្យហ្លួងម៉ែ។លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់អំណោយ ជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ ។ មុនប្រារព្ធពិធី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:51 AM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ: លោកស្រីបានជំរុញបងប្អូនដែលជាក្រុមងាយរងគ្រោះខាងលើនេះ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ភីហ្វាយហ្សឺ​ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យរដ្ឋ)​ ចាប់ពីពេលនេះតទៅ​។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោកស្រី ឱ​ វណ្ណឌីន រដ្ឋលេខាធិកា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:45 AM, ចំនួនអ្នកអានៈ​ 71ដង
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីក្រុង London ប្រទេសអង់គ្លេសដែលមានអ្នកទស្សនាផ្ទាល់ជាង ៨ម៉ឺននាក់ កីឡាករ Eberechi Eze គឺជាវីរៈបុរសរបស់ក្រុមឥន្រ្ទីនៅពេលធ្វើបានគ្រាប់វាយបក (counter-attack) ពីការបញ្ជូនរបស់មិត្តរួមក្រុម Daniel Munoz នៅនាទីទី១៦។ Crystal Palace បានគ្រងតំណែងជើងឯកពានធំ FA Cuspan 2024-25 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប នៅក្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ​ 68ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 73ដង
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន ៥រូប ដែលបានទទួលមរណភា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:19 PM, ចំនួនអ្នកអានៈ​ 73ដង
ជំនួបរវាងមន្ត្រីរុស្ស៉ី និងអ៊ុយក្រែន នៅតួកគីយ៉េ កាលពីថ្ងៃសុក្រ​ បានបរាជ័យក្នុងការសម្របសម្រួលបទឈប់បាញ់បណ្ដោះអាសន្ន។ វាគឺជាកិច្ចសន្ទនាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីសង្គ្រាមឈ្លានពានរបស់រុស្ស៉ីផ្ទុះឡេីងក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:16 PM, ចំនួនអ្នកអានៈ​ 74ដង
Microsoft ក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនពីសមត្ថភាពកុំព្យូទ័រ Cospanilot+ មួយចំនួនអាចលឿនជាង MacBook Air M4 នៅក្នុងការធ្វើតេស្តខ្លះៗផងដែរ។ ប៉ុន្តែការប្រម៉ូតរបស់ក្រុមហ៊ុននៅពេលនេះ គឺចេញផ្សាយផ្អែកលើការប្រៀបធៀបនឹង MacBook Air M3 ប៉ុណ្ណោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft ទើបតែបានចេញផ្សាយមកប្រកាសថា កុំព្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 07:14 PM, ចំនួនអ្នកអានៈ​ 69ដង
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន �
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2025, 05:18 PM, ចំនួនអ្នកអានៈ​ 62ដង
ខេត្តព្រះវិហារ​៖ ការណែនាំបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្តព្រះវិហារ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជន គណបក្សថ្នាក់កណ្ដាល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែ�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1320 នាក់
ម្សិលមិញ : 7516 នាក់
សរុបទាំងអស់ : 8547070 នាក់