ទេសរដ្ឋមន្រ្តី គន់ គីម បញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់រាជធានី-ខេត្ត
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ 48ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានជាង ​៤,០០០នាក់ និងអ្នកនៅក្នុងបន្ទុកជាច្រើនពាន់នាក់។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកបានបញ្ជាក់អំពីគម្រោងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នៅពេលនេះ ដែលមានទំហំ ៣១៨,១៣ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចែកចេញជា៧បន្ទប់ សម្រាប់បម្រើនិរន្តរភាពការងារ របស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលគ្រោងចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនជាង១០ម៉ឺនដុល្លារ។ ដោយឡែកការរៀបចំចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមនេះត្រូវបានចំណាយទឹកប្រាក់អស់ ៣៣,២៧៥,០០០រៀល។ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះលោក នួន ផារ័ត្ន រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំនៅពេលនេះ។ លោកបានកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ក្នុងការបម្រើ និងដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅបានយ៉ាង​ល្អ​ប្រសើរ​។ លោកបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះ ដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឲ្យបងប្អូនអតីតយុទ្ធជន សម្ដេចលោកបានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់បណ្ដាខេត្តរាជធានី ដើម្បីងាយស្រួលក្នុងការដោះស្រាយ និងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជនយើង។ ទេសរដ្ឋមន្រ្តី គន់ គីម បានផ្ដាំផ្ញើក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងគំរូប្លង់ដែលត្រូវសាងសង់។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី និង​​អភិបាល​ខេត្ត​កំពង់ធំ​ ក៏បានផ្ដល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​៥០,០០០​រៀល ​អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន​១០០​នាក់ ​ដែលបានចូលរួមក្នុងឱកាសនេះផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-05-2025, 12:36 PM, ចំនួនអ្នកអានៈ​ 12ដង
ក្រុងព្រះសីហនុ៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា ការកាត់សម្រួលនីតិវិធីនានា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:25 PM, ចំនួនអ្នកអានៈ​ 17ដង
អ្នកផ្គត់ផ្គង់គឺក្រុមហ៊ុន RTX Corspanoration នៅទីក្រុង Waltham រដ្ឋ Massachusetts។ ផែនការលក់ដែលបានស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អរចនាសម្ព័ន្ធអាវុធ របស់សម្ព័ន្ធមិត្តមិនមែនណាតូដ៏សំខាន់មួយ ដែលជាកម្លាំងរួមចំណែក សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:23 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្តនៃប្រទេសទាំងពី គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរ ពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ​ 21ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:13 PM, ចំនួនអ្នកអានៈ​ 15ដង
តាមក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ជាមួយការបង្ហាញការគាំទ្រចំពោះឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងជំរុញឱ្យប៉ាគីស្ថានផ្ដល់កិច្ចសហប្រតិបត្តិការនៅក្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:07 PM, ចំនួនអ្នកអានៈ​ 23ដង
រុស្ស៉ី និងកូរ៉េខាងជើង កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចាប់ផ្ដើមការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Tumen River។ គម្រោងសាងសង់ស្ពាននេះបានស្ថិត​នៅក្នុងកិច្ចពិភាក្សាជាច្រើនឆ្នាំមកហើយ ប៉ុន្តែទើបតែបានឈានដល់ការឯកភាពគ្នា អំឡុងទស្សនកិច្ចមួយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់កូរ៉េខាងជើងកាលពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 16ដង
នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកបានដឹកនាំប្រតិភូគុនខ្មែរ ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយបានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយស្ថាប័ន Wu Lin Feng តំណាងដោយប្រធានក្រុមប្រឹក្សាភិបាលលោក Shi Qing នៅទីក្រុង ZhengZhou ខេត្ត HeNan កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ កន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 11:59 AM, ចំនួនអ្នកអានៈ​ 17ដង
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ មកទល់នឹងពេលនេះបានរៀបចំកិច្ចចរចាដោយប្រយោលចំនួន៣ជុំរួចមកហើយ ដោយមានការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយដែលនឹង រារាំងមិនឱ្យអ៉ីរ៉ង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ភាគីទាំង២នឹងត្រូវជួបចរចាគ្នាសាជាថ្មី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 11:58 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ ក្រោយដឹកនាំក្រុមយកឈ្នះក្រុមណាហ្គាវើលដ៏ ២-១ ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា កាលពីយប់មិញ ដែលជាជ័យជម្នះជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកមុនបញ្ចប់រដូវកាល លោក Pespan ថា វាមិនមែនជារឿងងាយស្រួលឡើយ ហើយលោកបានស្ងើចសរសើរពីការតស៊ូរបស់ក្រុម ដែលព្យាយាមរហូតរកបានគ្រាប់ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:43 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។ ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:33 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:22 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trispan) របស់តំណាងគ្រឹះស្ថានអប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:16 PM, ចំនួនអ្នកអានៈ​ 40ដង
របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត​ AI ក្នុងស្រុក​ DeespanSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ​ 48ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 06:05 PM, ចំនួនអ្នកអានៈ​ 49ដង
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6015 នាក់
ម្សិលមិញ : 7650 នាក់
សរុបទាំងអស់ : 8371955 នាក់