រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមបរិភោគអាហារមានអនាម័យ និងចម្អិនឆ្អិនល្អ ដើម្បីបង្ការការឆ្លងជំងឺអង់ត្រាក់ ដែលកំពុងផ្ទុះនៅប្រទេសថៃ, មកទល់ពេលនេះ កម្ពុជាមិនទាន់មានជំងឺនេះទេ
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះសុខភាព ពិសេសពីការឆ្លងជំងឺអង់ត្រាក់ (Bacillus Anthracis) ឬពិសធ្យូងដែលកំពុងតែកើតមាននៅប្រទេសថៃ និងបណ្ដាប្រទេសមួយចំនួនទៀត ខណៈមកទល់នឹងពេលនេះ កម្ពុជាយើងអត់ទាន់មានជំងឺនេះនៅឡើយទេ។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «កម្ពុជាយើងអត់ទាន់មានជំងឺអុងត្រាក់ទេ ប៉ុន្ដែយើងបានសហការគ្នាជាមួយពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម ក្នុងការពួតដៃគ្នា ធ្វើយ៉ាងម៉េចឱ្យបងប្អូនយើងមានសុវត្ថិភាពសុខភាពពីជំងឺនេះ។ តែទោះជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋយើង ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ទោះបីមិនទាន់មានករណីជំងឺនេះក៏ដោយ»។ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងទៀតថា ក្រសួងសុខាភិបាល គឺមានការយកចិត្ដទុកដាក់ ធ្វើយ៉ាងណាឱ្យការការពារសុខភាព របស់បងប្អូនប្រជាពលរដ្ឋយើង បានល្អ ដូច្នេះសូមបងប្អូនយើងមានភាពកក់ក្ដៅ ហើយរួមគ្នាការពារឱ្យបានមុន, ហើយសង្ឃឹមថាជំងឺនេះនឹងមិនយាយីមកដល់ប្រជាជនយើងនោះទេ។ ដើម្បីបង្ការខ្លួនជំងឺអង់ត្រាក់នេះ សូមរក្សាទម្លាប់ពិសាអាហារដូចមុនធម្មតា គឺត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ មានអនាម័យ ជាពិសេសទៅលើប្រភេទសាច់ស្រស់ បើដឹងពីប្រភពកាន់តែល្អ ពីព្រោះជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺ អាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំដល់រាប់ឆ្នាំ (៣០- ៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន៖ គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ញ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ ក្រសួងសុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។ នេះបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី។ របៀបចម្លងជំងឺអង់ត្រាក់៖ * មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង * ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់ * ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ * ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ * មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺអង់ត្រាក់អាចឆ្លងខ្លាំង។ រោគសញ្ញា៖ មាន ៣សណ្ឋាន៖ សណ្ឋានលើស្បែក៖ * មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័របស់មេរោគ * រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់ * ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្ដាលខៅ្ម មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។ សណ្ឋានក្រពះ-ពោះវៀន៖ * ការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់ * រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ * អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅញាក់ ហើមក ហើមកូនកណ្ដុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់ សណ្ឋានផ្លូវដង្ហើម៖ * ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន * កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួត * រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ * រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូងហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។ វិធានការណ៍បង្កការឆ្លង៖ * ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វ ដែលសង្ស័យថាមានជំងឺអង់ត្រាក់ * ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់ * សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល * មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទ * ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងមកលេខ ១១៥៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ​ 33ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:15 PM, ចំនួនអ្នកអានៈ​ 37ដង
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 12:00 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គនាយក២រូប នៃក្រសួងពាណិជ្ជកម្ម ក្នុងមានលោក គឹម មាសសុខសីហា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 49ដង
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។ ជាផ្លូវការក្រុម Paris Saint Germa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 43ដង
ក្រុមហ៊ុន Aspanspanle ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Aspanspanle។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 50ដង
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:45 AM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តព្រះសីហនុ៖បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។ នៅវេលាម៉ោងជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 49ដង
បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:37 AM, ចំនួនអ្នកអានៈ​ 53ដង
ទីម័រឡេស្តេ៖ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ ខ្ញុំជាអ្នកបើកបរជូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:31 AM, ចំនួនអ្នកអានៈ​ 44ដង
លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម ​Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:29 AM, ចំនួនអ្នកអានៈ​ 48ដង
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 48ដង
Musk កំណត់អាណានិគមលើភពព្រះអង្គារថាជា «ការធានារ៉ាប់រងជីវិតសម្រាប់ជីវិតជាសមូហភាព» ដោយលើកហេតុផលថា យើងត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណៈដែលមនុស្សជាតិមានធនធាន និងសមត្ថភាព ដើម្បីកសាងអរិយធម៌ដែលទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។ លោក Elon Musk បានព្រមានថា នៅថ្ងៃណាមួយ ផែនដីនឹងមិនអាចរស់រានមានជីវិតបាន នៅពេលដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា​ ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឈា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 11:17 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពិធីនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្កត់ធ្ងន់ពីការរួមចំណែករបស់កងទ័ពក្រហម និងប្រជាជនសូវៀតជាទូទៅក្នុងការទទួលបានជ័យជំនះលើពួកឈ្លានពានហ្វាស៊ី ក៏ដូចជាក្នុងការរំដោះប្រជាជនអឺរ៉ុប ពីមនោគមវិជ្ជាស្អប់ខ្ពើមរបស់ពួកណាស៊ីនិយម ជាពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-05-2025, 05:56 AM, ចំនួនអ្នកអានៈ​ 50ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 143 នាក់
ម្សិលមិញ : 9085 នាក់
សរុបទាំងអស់ : 8433636 នាក់