លោក សុខ សូកេន៖ ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមសុខរួមទុក្ខជាមួយកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី |
|
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ 61ដង |
|
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា ស្មារតីសាមគ្គីភាព ឯកភាពជាតិ រួមសុខរួមទុក្ខជាមួយកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត។
ការលើកឡើងនេះរបស់ លោករដ្ឋមន្រ្តី បានធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកនូវថវិកា គ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ឧបត្ថម្ភដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងជួរមុខនៅបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) ទិសប្រាសាទព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្រើនរូប។
នាឱកាសនោះដែរ លោក សុខ សូកេន បានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានដ៏អង់អាចក្លាហានដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត និងសុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។
បន្ថែមលើនោះ លោករដ្ឋមន្រ្តីបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយប្រើប្រាស់នូវអភិក្រមទាំង ៣គឺ ការទូត និងបច្ចេកទេស, ច្បាប់អន្តរជាតិ និងយោធា ជាពិសេសក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់បញ្ចប់បញ្ហានេះ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង»។
សូមជម្រាបដែរថា ការជួបសំណេះសំណាលសាកសួរសុខទុក្ខ នេះចំពេលខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ ដែលជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺការចូលរួមយ៉ាងសកម្មពីសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងការជួយជ្រោមជ្រែងដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានដោយជោគជ័យជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក (Quebec) ប្រទេសកាណាដា៕









ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:40 PM, ចំនួនអ្នកអានៈ 0ដង
ការបង្ហាញចំណាត់ថ្នាក់ FIVB Ranking របស់សហព័ន្ធកីឡាបាល់ទះអន្ដរជាតិ(FIVB) នេះ ក្រុមជម្រើសជាតិកម្ពុជា ឈរលេខរៀងទី៦៦ បើធៀបបណ្ដាប្រទេសក្នុងតំបន់ គឺស្ថិតក្រោមថៃ ឈរលេខរៀងទី៥៦, វៀតណាម ឈរលេខរៀងទី៦១ និងឥណ្ឌូនេស៊ី ឈរលេខរៀងទី៦៥ តែកម្ពុជា បានឈរលើហ្វីលីពីន ដែលកំពុងឈរលេខរៀងទី៦៨។
ទីបំផុតក្រុមបាល់ទះជម្រើសជាតិកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:38 PM, ចំនួនអ្នកអានៈ 0ដង
ក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរ បានប្រកាសពីការយល់ព្រមជាគោលការណ៍ លើច្រកចេញចូលតែមួយ ដែលតម្រូវឱ្យចក្រភពអង់គ្លេស និរទេសអ្នកដែលមិនមានឯកសារត្រឹមត្រូវត្រឡប់ទៅបារាំងវិញ ជាថ្នូរនឹងការទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនស្របច្បាប់ ដែលមានសាច់ញាតិជាជនជាតិបារាំងនៅអង់គ្លេស ក្នុងចំនួនស្មើគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-07-2025, 12:35 PM, ចំនួនអ្នកអានៈ 0ដង
លោក Israel Katz ធ្វើការព្រមានបែបនេះនៅឯពិធីបញ្ចប់ការសិក្សាមួយរបស់និស្សិតជាទាហានទ័ពអាកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ប្រមុខការពារជាតិអ៉ីស្រាអែលរូបនេះ បានគូសបញ្ជាក់ថា «អាវុធរបស់អ៉ីស្រាអែលនឹងហោះទៅរកពួកអ្នកនៅក្នុងទីក្រុងតេហេរ៉ង់ Tabriz Isfahan និងនៅទីណាក៏ដោយ បើពួកអ្នកហ៊ានគំរាមកំហែង ឬបង្កគ្រោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 08:08 PM, ចំនួនអ្នកអានៈ 49ដង
ប្រទេសបារាំង៖លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបពិភាក្សាជាមួយលោក Ernesto Renato Ottone Ramirez អគ្គនាយករងអង្គការយូណេស្កូទទួលបន្ទុកផ្នែកវប្បធម៌ និងលោក Lazare Eloundou Assomo ប្រធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:45 PM, ចំនួនអ្នកអានៈ 56ដង
គណៈកម្មការអឺរ៉ុបបានសម្រេចកាលពីខែមេសាថា ការរឹតបន្តឹងផ្នែកបច្ចេកទេស និងពាណិជ្ជកម្មរបស់អ្នកផលិត iPhone ដែលរារាំងអ្នកអភិវឌ្ឍន៍កម្មវិធីពីការណែនាំអ្នកប្រើប្រាស់ទៅកាន់កិច្ចព្រមព្រៀងដែលមានតម្លៃថោកនៅក្រៅ Aspanspan Store គឺបានបំពានច្បាប់ខាងលើ។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Aspanspanle បានប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:27 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖ លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងពីបច្ចុប្បន្នភាពការចុះបញ្ជី «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
អ្នកនាំពាក្យក្រសួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 07:23 PM, ចំនួនអ្នកអានៈ 46ដង
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 06:43 PM, ចំនួនអ្នកអានៈ 61ដង
ប្រាសាទព្រះវិហារ៖ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-07-2025, 06:34 PM, ចំនួនអ្នកអានៈ 50ដង
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ជប៉ុនស្តីពីពន្ធគយ លោក Ishiba បញ្ជាក់ថា «យើងបានទទួលសំណើពីសហរដ្ឋអាមេរិក ដើម្បីបន្តការចរចារក្នុងពេលឆាប់ៗ មុនកាលបរិច្ឆេទកំណត់ថ្មី នៅថ្ងៃទី១ ខែសីហា ហើយវាអាស្រ័យលើការឆ្លើយតបរបស់ជប៉ុន ដែលថាបញ្ហាអាចត្រូវបានកែសម្រួលមកវិញ»។ លោកបន្ថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:53 PM, ចំនួនអ្នកអានៈ 94ដង
ខេត្តតាកែវ៖នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:21 PM, ចំនួនអ្នកអានៈ 77ដង
រាជធានីភ្នំពេញ៖ពីឱកាសការងារ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថ្នាក់បណ្ដុះបណ្ដាលជំនាញវិទ្យាជីវៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចង់រៀន និងចង់មានជំនាញផ្ទាល់ខ្លួន ហើយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប្រចាំខែនៅក្នុងអំឡុងពេលសិក្សានោះថែមទៀតផង។ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:09 PM, ចំនួនអ្នកអានៈ 73ដង
កម្មវិធី HSP ដែលផ្តល់មូលនិធិដោយចក្រភពអង់គ្លេស នឹងផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងក្នុងតំបន់អាស៊ាន ដែលអាចធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល លើកកម្ពស់លទ្ធភាពទទួលបានការថែទាំសុខភាព និងពង្រឹងសមត្ថភាពអាស៊ាន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដូចជាផលប៉ះពាល់សុខភាពនៃ ការប្រែប្រួលអាកាសធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 07-07-2025, 06:00 PM, ចំនួនអ្នកអានៈ 67ដង
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 10:57 PM, ចំនួនអ្នកអានៈ 199ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានស្នើប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេចបានលើកឡើងពីចំណុចខ្វះខាត និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះ មកដោះស្រាយ ឲ្យក្លាយជាប្រយោជន៍ប្រជាពលរដ្ឋ ឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតនៅឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-07-2025, 06:01 PM, ចំនួនអ្នកអានៈ 257ដង
បុគ្គលិកដែលនៅសេសសល់របស់ Microsoft នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជូនដំណឹងជាផ្លូវការកាលពីពេលថ្មីៗនេះ អំពីការបញ្ចប់ប្រតិបត្តិការទាំងស្រុង។ នេះបើយោងតាមលោក Jawwad Rehman ដែលជាប្រធានក្រុមហ៊ុន Microsoft ប្រចាំប្រទេសប៉ាគីស្ថានដំបូងគេ។
ទោះបីជា Microsoft មិនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីមូលហេតុនៃការចាកចេញក៏ដ
 ព័ត៌មានលម្អិត
|
|
|