វិមានក្រឹមឡាំង ទាមទារឱ្យអ៊ុយក្រែនផ្តល់ចម្លើយឱ្យច្បាស់ ចំពោះការប្រកាសបទឈប់បាញ់៣ថ្ងៃរបស់លោក ពូទីន
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ 56ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ខណៈនៅថ្ងៃទី៩ គឺជាពេលដែលលោក ពូទីន ទទួលស្វាគមន៍បណ្តាមេដឹកនាំអន្តរជាតិ នៅទីលាន Red Square នៃរដ្ឋធានីមូស្គូ រួមមានទាំងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ផងដែរ ក្នុងព្រឹត្តិការណ៍រៀបចំព្យុហយាត្រាយោធា អបអរទិវាជ័យជម្នះ។ កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា វិមានក្រឹមឡាំងបាននិយាយថា ខ្លួនចង់បានចម្លើយឱ្យច្បាស់មួយពីអ៊ុយក្រែន ចំពោះការប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់សប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហាក់ដូចជាបានបដិសេធ ចំពោះសំណើបទឈប់បាញ់រយៈពេលខ្លីរបស់លោក ពូទីន​ ដោយនិយាយថា រូបលោកនឹងត្រៀមលក្ខណៈរួចរាល់ ដើម្បីយល់ព្រមតែចំពោះ​បទឈប់បាញ់ណាមួយ ដែលនឹងមានរយៈពេលយ៉ាងហោច ៣០ថ្ងៃប៉ុណ្ណោះ។ លោក ហ្សេលេនស្គី ថែមទាំងបានបន្តទៀតថា ដោយសារសង្រ្គាមជាមួយរុស្ស៉ី អ៊ុយក្រែនមិនអាចធានាបានឡើយ ចំពោះសុវត្ថិភាពរបស់ឥស្សរជនបរទេសទាំងឡាយ ដែលទៅទីក្រុងមូស្គូ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាថ្ងៃ៩ ឧសភា។ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ការអត្ថាធិប្បាយដូចខាងលើរបស់លោកប្រធានាធិបតីអ៊ុយក្រែន គឺស្មើនឹងការគំរាមកំហែង ហើយមន្រ្តីសន្តិសុខជាន់ខ្ពស់រុស្ស៉ីមួយរូប គឺលោក Dmitry Medvedev ដែលជាមនុស្សជំនិតរបស់លោក ពូទីន បានចេញមុខព្រមានថា គ្មាននរណាអាចធានាបានទេថា រដ្ឋធានីកៀវរបស់អ៊ុយក្រែន នឹងអាចឆ្លងផុតដល់ថ្ងៃ១០ ឧសភា ដែរឬអត់ ប្រសិនបើអ៊ុយក្រែនហ៊ានវាយប្រហារទីក្រុងមូស្គូ អំឡុងពិធីអបអរ ៩ ឧសភា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ​ 24ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ​ 16ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។ នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ​ 16ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំ​កំពុង​ផ្តល់​សិទ្ធិ​ឱ្យក្រសួង​ពាណិជ្ជកម្ម និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ​ 21ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។ ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 63ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 56ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 60ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។ ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 53ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ​ 55ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 56ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ​ 64ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6116 នាក់
ម្សិលមិញ : 8977 នាក់
សរុបទាំងអស់ : 8405816 នាក់