ឆ្នាំ២០២៥ កម្ពុជាមានគម្រោងធំៗចំនួន៧ ដែលទទួលបានជំនួយហិរញ្ញប្បទានពីបារាំង |
|
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 30ដង |
|
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជារំលឹកការប្រកាន់ខ្ជាប់រួមគ្នានូវការគាំពារចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងបញ្ហាសាកល។
ក្នុងឆ្នាំ២០២៥ កម្ពុជាមានគម្រោងធំៗចំនួន៧ ទទួលបានជំនួយហិរញ្ញប្បទានពីប្រទេសបារាំង ទៅលើវិស័យកសិកម្ម, ថាមពល, ទឹក និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាម លោក Pellet Jacques ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។
ការបញ្ជាក់បែបនេះរបស់លោក បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលជាមួយក្លឹបអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធានក្លឹប និងជាអ្នកសម្របសម្រួលតុមូល។ កិច្ចពិភាក្សានេះធ្វើឡើងនៅស្ថានទូតបារាំង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានអ្នកសារព័ត៌មានប្រមាណ ២៧នាក់ មកពី១៨អង្គភាពចូលរួម។
មានវត្តមានជាង៣០ឆ្នាំនៅប្រទេសកម្ពុជា, ទីភ្នាក់ងារ AFD គឺជាតួអង្គសំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់របស់កម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ ជាមួយនឹង ការផ្តល់ហិរញ្ញប្បទានខ្ពស់បំផុត មិនធ្លាប់មានកាលពីឆ្នាំ២០២៤ ដោយមានចំនួនទឹកប្រាក់ ២១៥លានអឺរ៉ូ។
ការណ៍នេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «គម្រោងនានាដែលកំពុងដំណើរការក្នុងឆ្នាំ២០២៥ ផ្តោតជាពិសេសលើវិស័យគ្រប់គ្រងទឹក កសិកម្ម និងថាមពល ក្នុងភាពជាដៃគូជាមួយស្ថាប័នកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នកម្ពុជា រួមមាន៖
*ទី១៖ គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ (កម្ចីចំនួន២០០លានអឺរ៉ូ) ដែលមានគោលដៅ ធានាការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ១០០% នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០៣០។
*ទី២៖ គម្រោងស្តារអាងស្ទឹងស្វាយចេក ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ដែលមានគោលដៅពង្រឹងភាពធន់ផ្នែកអាកាសធាតុ កែលម្អលទ្ធភាពទទួលបានទឹកសម្រាប់ កសិកម្ម ក៏ដូចជាស្ដារប្រព័ន្ធអេកូឡូបហ្ស៊ី ជាមួយកម្ចីដែលមានទឹកប្រាក់៩១លានអឺរ៉ូ។
*ទី៣៖ គម្រោងនេសាទសមុទ្រ និងតំបន់ឆ្នេរប្រកបដោយនិរន្តរភាព ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានគោលដៅពង្រឹងភាពធន់ទៅនឹងបម្រែបម្រួល អាកាសធាតុ និងផលិតភាពនៃឆ្នេរ និងសមុទ្រនៅកម្ពុជា ដោយមានកាគាំទ្រផ្នែកហិរញ្ញវត្ថុ ២០លានដុល្លារផ្តល់ ដោយទីភ្នាក់ងារ AFD។
*ទី៤៖ គម្រោង Wat4Cam ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកដោយផ្តោតលើផលប៉ះពាល់ផ្នែកអាកាសធាតុ ការជួយជ្រោមជ្រែង អន្តរកាលអេកូឡូហ្ស៊ី និងការកែលម្អប្រព័ន្ធស្រោចស្រព។ គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទានចំនួន ៧៥លានអឺរូពីទីភ្នាក់ងារ AFD និងហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានអឺរ៉ូ ពីសហភាពអឺរ៉ុប។
*ទី៥៖ គម្រោង Rid4Cam ជាមួយក្រសួងអភិវឌ្ឍន៍ជនបទដែលអនុញ្ញាតឲ្យមានការស្តារ និងជួសជុលផ្លូវជនបទ ប្រវែង៥៥០គីឡូម៉ែត្រ ក៏ដូចជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងបម្រែបម្រួលអាកាសធាតុក្នុងវិស័យទឹក ស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ តាមរយៈហិរញ្ញប្បទានសម្បទានចំនួន៧៥លានអឺរ៉ូផ្តល់ ដោយទីភ្នាក់ងារ AFD ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានអាល្លឺម៉ង់ (ចំនួន៣០លានអឺរ៉ូពីធនាគរ KFW ១០០ ០០០ អឺរ៉ូពីBMZ) និងហិរញ្ញប្បទានអឺរ៉ុប (៨.៧លានអឺរ៉ូ)។
*ទី៦៖ គម្រោងធ្វើទំនើបកម្មបណ្តាញបញ្ជូន និងចែកចាយអគ្គិសនីនៅកម្ពុជា ដែលជួយជ្រោមជ្រែងបរិវត្តកម្មឌីជីថល របស់អគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងបណ្តាញបញ្ជូន និងចែកចាយរបស់អគ្គិសនីកម្ពុជា តាម រយៈហិរញ្ញប្បទានសម្បទានចំនួន២៥លានអឺរ៉ូ ដែលបំពេញបន្ថែមដោយហិរញ្ញប្បទានចំនួន៤,១លានអឺរ៉ូពី សហភាពអឺរ៉ុប។
*ទី៧៖ គម្រោង ACSEP ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួយជ្រោមជ្រែងការ ពង្រឹងកសិកម្មកម្ពុជានៅលើទីផ្សារជាតិ និងអន្តរជាតិ ដោយពង្រឹងភាពប្រកួតប្រជែងនៃផ្នែកយុទ្ធសាស្ត្រទាំង ប្រាំ ក៏ដូចជាកែលម្អសុវត្ថិភាពសុខភាពក្នុងខ្សែច្រវាក់តម្លៃ (ដោយមានកម្ចី២៥លានអឺរ៉ូ)។
ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៨.៣% កាលពីឆ្នាំ២០២៤ ស្មើនឹងចំនួន១,៤៨ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំងមានឱនភាពពាណិជ្ជកម្មចំនួន១,២៣ពាន់លានអឺរ៉ូ។ លំហូរ វិនិយោគផ្ទាល់មកពីប្រទេសបារាំងមានការកើនឡើងខ្លះៗ (១២លានអឺរ៉ូនៅចុងឆ្នាំ២០២៣)។
សូមជម្រាបថា ក្រុមហ៊ុនបារាំងមានវត្តមានជាច្រើននៅកម្ពុជា មានចំនួន៤០០ក្រុមហ៊ុន ដែលកាន់កាប់ឬគ្រប់គ្រងដោយសហគ្រិនបារាំង និងសហគ្រិនបារាំង-កម្ពុជា រួមទាំងក្រុមហ៊ុនធំៗជាច្រើន ដូចជា Total, Vinci និង Accor។
ក្រុមហ៊ុនបារាំងនៅកម្ពុជា ដើរតួនាទីក្នុងការអភិវឌ្ឍផ្នែកជាច្រើននៃវិស័យសេដ្ឋកិច្ច (រួមមានសំណង់ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេស ទេសចរណ៍) ហើយជាក្រុមហ៊ុនតម្រូផ្នែកទំនួលខុសត្រូវសង្គម និងបរិស្ថាន។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលធ្វើ ឡើងរៀងរាល់ពីរឆ្នាំម្តងដើម្បីពង្រឹងបម្លាស់ប្តូររវាងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែកក្កដា ឆ្នាំ២០២៤៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ 0ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយការណ៍មិនបាននិយាយថា តើការពិភាក្សាកំពុងធ្វើឡើងជាមួយនិយតករនៅក្នុងប្រទេសចិនឬនៅកន្លែងផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ 25ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ 20ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។
នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ 17ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ 26ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។
ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ 64ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ 57ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។
ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ 56ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ 56ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស
 ព័ត៌មានលម្អិត
|
|
|