|
| ក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំបន្ទាន់ចាត់តាំងអនុវត្តសាកល្បងការលើកលែងទិដ្ឋការសម្រាប់ទេសចរចិន ឆ្នាំ២០២៦ |
|
| ចុះថ្ងៃទី: 06-12-2025, 11:40 AM, ចំនួនអ្នកអានៈ 138ដង |
|
រាជធានីភ្នំពេញ៖នាឱកាសនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានគណកម្មការសម្របសម្រួលលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លោក លោកស្រី ក្រុមការងារផ្នែកឯកជន, អង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), តំណាងសមាគមទេសចរណ៍, ក្រុមហ៊ុនខេមបូឌា អ៊ែរផត, ក្រុមហ៊ុន អង្គរអ៊ិនធើណេសិនណល អ៊ែរផត, ក្រុមហ៊ុនអាកាសចរណ៍, និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ សរុបចំនួនប្រមាណ ១៣០នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំបន្ទាន់ផ្តោតលើផែនការសកម្មភាពជាក់ស្តែង និងការចាត់តាំងអនុវត្ត ដើម្បីធ្វើឱ្យការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនឆ្នាំ២០២៦ អាចទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមជម្រាបថា តាមសំណើរបស់ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្មកម្ពុជា និងនៅក្នុងក្របខ័ណ្ឌនៃក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ») ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងយោងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។
ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមទទួលផល, រដ្ឋមន្ត្រី ហួត ហាក់ បានស្នើក្រសួង/ស្ថាប័នទទួលបន្ទុក និងផ្នែកឯកជន ធ្វើការផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ, រៀបចំផែនការជាក់ស្តែង និងចាត់តាំងអនុវត្តសកម្មភាពការងារដែលស្ថិតនៅក្នុងសមត្ថកិច្ច និង ជំនាញរបស់ខ្លួនធ្វើយ៉ាងណាឱ្យគម្រោង នៃការដាក់ឱ្យអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ទទួលបាននូវផលសេដ្ឋកិច្ច និងប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះ, អង្គប្រជុំទាំងមូល រដ្ឋ និងឯកជន មានសេចក្តីសប្បាយរីករាយក្រៃលែង និងសូមគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គោលការណ៍អនុញ្ញាតចំពោះការអនុវត្តគម្រោងសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលអាចជួយទ្រទ្រង់ដល់សន្ទុះសេដ្ឋកិច្ចក្នុងរដូវកាលបៃតង៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-01-2026, 09:04 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 08:59 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ ជម្លោះរបស់មន្ដ្រីយោធា ជាមួយនឹងគម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានប្រជាពលរដ្ឋចែកចាយ ពេញបណ្ដាញសង្គមនោះ ត្រូវដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
តាមរយៈបណ្ដាញសង្គមរបស់អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 08:56 PM, ចំនួនអ្នកអានៈ 68ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយិកា ព្រមទាំងមន្ត្រីជំនាញចំណុះឱ្យក្រសួងព័ត៌មាន ជាច្រើនរូបទៀត។ សម្រាប់សន្និបាតរបស់ក្រសួងព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 08:50 PM, ចំនួនអ្នកអានៈ 62ដង
មន្ត្រីរូបនោះបានបញ្ជាក់ថា «តេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់តួកគី ថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារ» ប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 08:48 PM, ចំនួនអ្នកអានៈ 76ដង
រាជធានីភ្នំពេញ៖ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:41 PM, ចំនួនអ្នកអានៈ 52ដង
សិង្ហបុរី៖ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។
សាស្ត្រា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:35 PM, ចំនួនអ្នកអានៈ 67ដង
លោកស្រី Coospaner នឹងផ្តោតលើរុស្ស៉ី ដែលក្រសួងការបរទេស ពណ៌នាថាជាការគំរាមកំហែងសន្តិសុខ សម្រាប់តំបន់អាកទិក។ នៅឯហ្វាំងឡង់ លោកស្រីនឹងជួបឆ្មាំការពារភាគកើតណាតូ ព្រំដែនជាប់រុស្ស៉ី ហើយនៅឯន័រវែស លោកស្រីនឹងទៅសួរសុខទុក្ខទាហានម៉ារីន ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនផ្ទាល់ផងដែរ។ តាមក្រសួងការបរទេស អង់គ្លេស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:33 PM, ចំនួនអ្នកអានៈ 66ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:16 PM, ចំនួនអ្នកអានៈ 59ដង
តំណាងបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមថា គោលនយោបាយនិងក្តីស្រមៃរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៉ីរ៉ង់ គឺចាក់ឫសក្នុងការផ្លាស់ប្តូររបប ដោយមានទណ្ឌកម្ម ការសម្លុតគំរាម ការបង្កើតភាពវឹកវរ និងចលចល បម្រើជាក្បួនប្រតិបត្តិការ ដើម្បីបង្កើតលេសសម្រាប់ធ្វើអន្តរាគមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:13 PM, ចំនួនអ្នកអានៈ 51ដង
យោងតាមការប្រកាសពីក្រសួងពាណិជ្ជកម្មអាមេរិក បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់សមត្ថភាពពីភាគីទីបី មុនពេលអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ រដ្ឋាភិបាលអាមេរិកចង់ធានាថា បន្ទះឈីបទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ឬសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:12 PM, ចំនួនអ្នកអានៈ 56ដង
លោក Jorge Torres ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានអះអាងថា ទីភ្នាក់ងារទទួលបានព័ត៌មានថា មានឃាតករម្នាក់ត្រូវបានគេជួលឱ្យសម្លាប់លោក Chaves។ អគ្គរដ្ឋអាជ្ញាកូស្តារីកា លោក Carlo Diaz បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីម្នាក់ជាជនសង្ស័យ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែពុំមានការបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 05:03 PM, ចំនួនអ្នកអានៈ 60ដង
ខេត្តឧត្តរមានជ័យ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 04:59 PM, ចំនួនអ្នកអានៈ 69ដង
ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Gideon Saar បានសម្រេចថា អ៉ីស្រាអែលនឹងកាត់ផ្តាច់ភ្លាមៗនូវការទាក់ទងជាមួយទីភ្នាក់ងារ UN និងអង្គការអន្តរជាតិ រួមមាន UN Energy និង UN Alliance of Civilizations ព្រមទាំង Global Forum on Migration and Develospanment ដែលមិនមែនជាផ្នែកនៃប្រព័ន្ធ UN។ មិនតែប៉ុណ្ណោះ លោក Saar ក៏បានបង្គាប់ឱ្យក្រសួងត្រួតពិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 04:49 PM, ចំនួនអ្នកអានៈ 44ដង
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-01-2026, 04:39 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥ ១០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជិត ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 2838 នាក់ |
|
| ម្សិលមិញ |
: 8357 នាក់ |
|
| សរុបទាំងអស់ |
: 10923507 នាក់ |
|
|