រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​នឹងស្នើរាជរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បីជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ
ចុះថ្ងៃទី: 26-11-2025, 04:40 PM, ចំនួនអ្នកអានៈ 140ដង
រាជធានីភ្នំពេញ៖ក្រោមការ​ខិតខំប្រឹងប្រែងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល​ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ បានបញ្ចប់ហើយ នឹងត្រៀមដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្រ្តី ពិនិត្យ និងអនុម័តនាពេលខាងមុខនេះ។ ​​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​នឹងត្រៀមស្នើរដ្ឋាភិបាលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣ ដើម្បី​ជំរុញការតភ្ជាប់ផ្លូវហើរហោះរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ​​ស្របគោលនយោបាយបើកចំហរដល់ជើងមេឃរបស់ប្រមុខររាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣នេះ ​រួមមាន៖ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, ​សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កិច្ចព្រមព្រៀង និងពិធីសារចំនួន៣ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់វិស័យអាកាសចរណ៍របស់កម្ពុជា។ ក្នុងនោះ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន ​កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍៖ * បង្ហាញពីសុច្ឆន្ទៈល្អនិងបង្កើនកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាននិងរដ្ឋ សមាជិកនៃសហភាពអឺរ៉ុបក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ * ជំរុញការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជន នៃតំបន់ទាំងពីរ ជាពិសេសរវាង​កម្ពុជា ជាមួយរដ្ឋសមាជិកនៃសហភាពអឺរ៉ុប * ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនលើដំណាក់ ផ្លូវរវាង​កម្ពុជា និងរដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ ដោយអនុវត្តសិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការជើងហោះហើរក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ * បង្ហាញការ​ធានាបានសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុត នៅ​កម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន * ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុន អាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប * បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិច រវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់ សហភាពអឺរ៉ុប។ ​ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣​ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹង ទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖ * ជំរុញការទាក់ទាញការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌ រវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន រួមទាំងអាស៊ាននិងចិន * ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជានិងចិន ដើម្បីរៀបចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្តសិទ្ធិហោះហើរទី៥ រវាងកម្ពុជានិងចិនដោយឆ្លងកាត់តំបន់អាស៊ាន ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ * បង្កើនជម្រើសកាន់តែច្រើនថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិរវាងកម្ពុជានិងចិន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងផាសុកភាព * ទទួលបានការទាក់ទាញលើការកសាងនិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល រវាងកម្ពុជា និងចិនដែលកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន * រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជានិងចិន ក្រោមទិដ្ឋភាពការអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួមទាំងពិធីសារទី១ ទី២ និងទី៣។ ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២​ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម​ ​កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួលបានអត្ថប្រយោជន៍ ដូចតទៅ៖ * បំពេញកាតព្វកិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ តែមួយនៃវិស័យអាកាសចរណ៍ * ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែមនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ * ទាក់ទាញបន្ថែមទៀតនៃការវិនិយោគលើផ្នែកសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តារដ្ឋ សមាជិកអាស៊ាន​​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 14-01-2026, 09:04 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:59 PM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ៖ ជម្លោះរបស់មន្ដ្រីយោធា ជាមួយនឹងគម្រោងបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវបានប្រជាពលរដ្ឋចែកចាយ ពេញបណ្ដាញសង្គមនោះ ត្រូវដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈបណ្ដាញសង្គមរបស់អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:56 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយិកា ព្រមទាំងមន្ត្រីជំនាញចំណុះឱ្យក្រសួងព័ត៌មាន ជាច្រើនរូបទៀត។ សម្រាប់សន្និបាតរបស់ក្រសួងព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:50 PM, ចំនួនអ្នកអានៈ​ 62ដង
មន្ត្រីរូបនោះបានបញ្ជាក់ថា «តេហេរ៉ង់បានប្រាប់ប្រទេសក្នុងតំបន់ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម រហូតដល់តួកគី ថាមូលដ្ឋានអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងត្រូវបានវាយប្រហារ» ប្រសិនបើអាមេរិកកំណត់គោលដៅលើអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 08:48 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និង​ដើម្បី​ពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃ​តាមរយៈ​កំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:41 PM, ចំនួនអ្នកអានៈ​ 52ដង
សិង្ហបុរី៖ក្នុងជំនួបពិភាក្សានេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី និងលោកបណ្ឌិតរដ្ឋមន្ត្រី ការបរទេសសិង្ហបុរី បានផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម នៃប្រព័ន្ធពាណិជ្ជកម្មសកល និងកាលានុវត្តភាពសម្រាប់ប្រទេសតូចៗ ដូចជាកម្ពុជា និងសិង្ហបុរី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សាស្ត្រា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:35 PM, ចំនួនអ្នកអានៈ​ 67ដង
លោកស្រី Coospaner នឹងផ្តោតលើរុស្ស៉ី ដែលក្រសួងការបរទេស ពណ៌នាថាជាការគំរាមកំហែងសន្តិសុខ សម្រាប់តំបន់អាកទិក។ នៅឯហ្វាំងឡង់ លោកស្រីនឹងជួបឆ្មាំការពារភាគកើតណាតូ ព្រំដែនជាប់រុស្ស៉ី ហើយនៅឯន័រវែស លោកស្រីនឹងទៅសួរសុខទុក្ខទាហានម៉ារីន ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនផ្ទាល់ផងដែរ។ តាមក្រសួងការបរទេស អង់គ្លេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:33 PM, ចំនួនអ្នកអានៈ​ 66ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបស់នាយកដ្ឋានធនធានមនុស្ស ដើម្បីស្តាប់នូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត។ ក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានណែនាំឱ្យថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 59ដង
តំណាងបេសកកម្មអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបង្ហោះសារលើបណ្តាញសង្គមថា គោលនយោបាយនិងក្តីស្រមៃរបស់​សហរដ្ឋអាមេរិកចំពោះប្រទេសអ៉ីរ៉ង់ គឺចាក់ឫសក្នុងការផ្លាស់ប្តូររបប ដោយមានទណ្ឌកម្ម ការសម្លុតគំរាម ការបង្កើតភាពវឹកវរ និងចលចល បម្រើជាក្បួនប្រតិបត្តិការ ដើម្បីបង្កើតលេសសម្រាប់ធ្វើអន្តរាគមន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:13 PM, ចំនួនអ្នកអានៈ​ 51ដង
យោងតាមការប្រកាសពីក្រសួងពាណិជ្ជកម្មអាមេរិក បន្ទះឈីបកម្រិតខ្ពស់ប្រភេទ H200 ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងបញ្ជាក់សមត្ថភាពពីភាគីទីបី មុនពេលអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន។ រដ្ឋាភិបាលអាមេរិកចង់ធានាថា បន្ទះឈីបទាំងនេះមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធា ឬសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:12 PM, ចំនួនអ្នកអានៈ​ 56ដង
លោក Jorge Torres ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានអះអាងថា ទីភ្នាក់ងារទទួលបានព័ត៌មានថា មានឃាតករម្នាក់ត្រូវបានគេជួលឱ្យសម្លាប់លោក Chaves។ អគ្គរដ្ឋអាជ្ញាកូស្តារីកា លោក Carlo Diaz បានប្រាប់អ្នកសារព័ត៌មានថា ស្រ្តីម្នាក់ជាជនសង្ស័យ កំពុងស្ថិតក្រោមការស៉ើបអង្កេត ប៉ុន្តែពុំមានការបញ្ជាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 05:03 PM, ចំនួនអ្នកអានៈ​ 60ដង
ខេត្តឧត្តរមានជ័យ៖ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយលោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ និងឧត្តមសេនីយ៍ទោ ជា សុភ័ក្រ មេបញ្ជាការរងយោធភូមិភាគ៤ លោកអភិបាលស្រុកអន្លង់វែង និងក្រុមការងារ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យទីតាំងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតនៅស្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:59 PM, ចំនួនអ្នកអានៈ​ 69ដង
ក្រសួងការបរទេសអ៉ីស្រាអែល បានប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Gideon Saar បានសម្រេចថា អ៉ីស្រាអែលនឹងកាត់ផ្តាច់​ភ្លាមៗនូវការទាក់ទងជាមួយទីភ្នាក់ងារ UN និងអង្គការអន្តរជាតិ រួមមាន UN Energy និង UN Alliance of Civilizations ព្រមទាំង Global Forum on Migration and Develospanment ដែលមិនមែនជាផ្នែកនៃប្រព័ន្ធ UN។ មិនតែប៉ុណ្ណោះ លោក Saar ក៏បានបង្គាប់ឱ្យក្រសួងត្រួតពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:49 PM, ចំនួនអ្នកអានៈ​ 44ដង
គណៈកម្មាធិការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះរូបភាពដែលមិនសមរម្យ ដែលត្រូវបានបង្កើតឡើងដោយគ្មានការយល់ព្រម ជាពិសេសរូបភាពដែលប៉ះពាល់ដល់ស្ត្រី និងកុមារ។ ស្ថាប័ននេះបានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «មាតិកាដែលជាប់ពាក់ព័ន្ធនឹងស្ត្រី និងអនីតិជន គឺជាក្តីបារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 14-01-2026, 04:39 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ៥ ១០១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជិត ៥សែននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2842 នាក់
ម្សិលមិញ : 8357 នាក់
សរុបទាំងអស់ : 10923511 នាក់