កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាពិភពលោក ចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា ខាងមុខនេះ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត |
|
ចុះថ្ងៃទី: 18-10-2025, 04:02 PM, ចំនួនអ្នកអានៈ 90ដង |
|
អ្រាជធានីភ្នំពេញ៖នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានបន្ដថា ព្រឹត្តិការណ៍នេះ ជាការបើកទំព័រថ្មីក្នុងប្រទេសកម្ពុជា ហើយក៏ជាការបង្ហាញអំពីកិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលំដាប់ពិភពលោក។ ព្រឹត្តិការណ៍ដ៏ធំនេះក៏ជានិមិត្តរូបនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរបស់កម្ពុជាផងដែរ។ លោកបន្តថា តាមរយៈព្រឹត្តិការណ៍បែបនេះ បានបង្ហាញពីភាពរីកចម្រើនរបស់យើង ហើយក៏បានបង្ហាញថា កីឡាអាចពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រទេសផងដែរ។
ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលលំដាប់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា ដើម្បីតភ្ជាប់វប្បធម៌ រួបរួមសហគមន៍ និងផ្តល់ឱ្យគ្រប់គ្នាមកពីគ្រប់ជាតិសាសន៍មានអារម្មណ៍ដូចជាផ្ទះខ្លួនផងដែរ។ ការប្រកួតកីឡាពិភពលោកនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ដល់២៣ ខែវិច្ឆិកា នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត។
អ្នកឧកញ៉ាបានបន្ដទៀថា កម្ពុជាគឺជាប្រទេសដែលឱ្យតម្លៃទៅលើសន្តិភាព និងមិត្តភាព។ យើងស្វាគមន៍អ្នករាល់គ្នាដោយក្ដីសោមន្សរីករាយបំផុត ហើយកម្ពុជា មិនមែនត្រឹមតែជាគោលដៅសម្រាប់កីឡា និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាជាទីកន្លែងដែលតភ្ជាប់វប្បធម៌ រួបរួមសហគមន៍ និងផ្តល់ឲ្យគ្រប់គ្នាមកពីគ្រប់ជាតិសាសន៍មានអារម្មណ៍ដូចជាផ្ទះ។
កីឡាវាយកូនហ្គោល គឺជាល្បែងកម្សាន្តដែលពោរពេញដោយវិន័យ ការគោរព និងភាពថ្លៃថ្នូរ ដែលបានបង្រៀនយើងអំពីការអត់ធ្មត់ ភាពផ្ចង់អារម្មណ៍ និងភាពស្មោះត្រង់ ដែលជាតម្លៃស្របគ្នាជាមួយនឹងប្រជាជនកម្ពុជា។ វាជាកីឡាសម្រាប់គ្រប់វ័យ ជាកីឡាដែលនាំមនុស្សម្នា មកជាមួយគ្នាក្នុងបរិយាកាសនៃស្មារតីកីឡា និងការគោរពគ្នាទៅវិញទៅមក។ តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជើងឯកនេះ នឹងណែនាំប្រជាជនខ្មែរឱ្យស្គាល់ពីកីឡាវាយកូនហ្គោលឲ្យបានកាន់តែច្រើន ព្រមទាំងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយឱ្យចូលចិត្តលេងកីឡានេះ ប្រកបដោយមោទនភាព។
ព្រឹត្តិការណ៍ Vattanac Legends Championship នឹងនាំយកកីឡាករវាយកូនហ្គោលដ៏អស្ចារ្យបំផុតរបស់ពិភពលោកជាច្រើនមកកាន់ប្រទេសកម្ពុជា រួមទាំងប្រធានក្រុម Ryder Cup ម្ចាស់ជើងឯក Major និងឥស្សរជនអន្តរជាតិល្បីៗជាច្រើនរូបទៀត។ ពួកគេនឹងចូលរួមប្រកួតនៅទីលានវាយ កូនហ្គោល វឌ្ឍនៈ ហ្គោលរីសត ដែលជាទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ ទទួលបានពានរង្វាន់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលរចនាឡើងដោយម្ចាស់ជើងឯក Major ៦ សម័យកាល គឺលោក Sir Nick Faldo។ ទីលាននេះត្រូវបានរចនាលក្ខណៈអន្តរជាតិ ដោយរួមបញ្ចូលគ្នាជាមួយរូបចម្លាក់បេតិកភណ្ឌវប្បធម៌ខ្មែរជាច្រើន ដែលបង្ហាញពីភាពស្រស់ស្អាត និងសិល្បៈហត្ថកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺតែងលើកតម្កើងវប្បធម៌ និងមោទនភាពរបស់ខ្មែរយើង ក៏ដូចបន្តកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ភាព និងមិត្តភាពផងដែរ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីទស្សនៈវិស័យទាំងនេះ ដែលនាំមកដោយកីឡា ទេសចរណ៍ និងឱកាស ក្រោមគោលដៅតែមួយ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព មានមោទនភាព និងត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ពិភពលោក។
អ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ និងសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា ចំពោះការគាំទ្រ និងការណែនាំចង្អុលបង្ហាញ។ អ្នកឧកញ៉ាបានបន្ថែមថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នទាំងបី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។
ខណៈដែលត្រៀមស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យរួបរួមគ្នា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ព្រមទាំងអំពាវនាវឱ្យចូលរួមជួយផ្សព្វផ្សាយវាទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ លោកអំពាវនាវឱ្យបង្ហាញពិភពលោកនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតរបស់កម្ពុជា ភាពរួសរាយរាក់ទាក់សេចក្តីសប្បុរស និងមោទនភាពរបស់ជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាជាប្រទេសដ៏ពិសេសមួយ។ លោកអំពាវនាវឱ្យរួមគ្នាដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ធំធេង និងបង្កើតប្រវត្តិសាស្ត្រ និងអនុស្សាវរីយ៍ដ៏អស្ចារ្យដែលបន្សល់ទុកការចងចាំសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ពិភពលោក។
សូមចូលរួមទស្សនាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ អបអរសាទរស្មារតីនៃកីឡា និងទទួលយកបទពិសោធន៍ដ៏កក់ក្តៅនៃប្រទេសកម្ពុជា ដែលជាប្រទេសដែលឲ្យតម្លៃទៅលើសន្តិភាពមិត្តភាព និងវឌ្ឍនភាព៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 105ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ 111ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។
ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។
រាជរដ្ឋា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ 115ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 96ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 116ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 111ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 103ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 103ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 91ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 112ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 87ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 105ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 105ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|