គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជំរុញឱ្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាត់វិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានការំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ |
|
ចុះថ្ងៃទី: 18-10-2025, 11:11 AM, ចំនួនអ្នកអានៈ 79ដង |
|
រាជធានីភ្នំពេញ៖តាមរយៈលិខិតរបស់ខ្លួន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីលើញត្តិបន្ទាន់ ចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខានជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិត បំភ័យ និងការយាយីផ្លូវចិត្ត នៅតាមព្រំដែនកម្ពុជា-ថៃដោយប្រទេសថៃ។ យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មានក្បួនរថយន្តមួយ ដែលបំពាក់ដោយឧបករណ៍បំពងសំឡេងឮខ្លាំងៗ បានប្រមូលផ្តុំគ្នានៅ Ban Nong Chan ដើម្បីចាក់សំឡេង ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥។ ប្រព័ន្ធសំឡេងទាំងនោះ ត្រូវបាន រាយការណ៍ថា មានកម្រិតសំឡេងខ្លាំង ដែលលើសពីដែនកំណត់សម្រាប់សុវត្ថិភាពរបស់មនុស្ស។ ការសិក្សាបែបវិទ្យាសាស្ត្របញ្ជាក់ថា សំឡេងលើសពី ១៤០ដេស៊ីបែល អាចធ្វើឱ្យខូចក្រដាសត្រចៀក ខណៈដែល កម្រិតឡើងដល់ ២០០ដេស៊ីបែល នឹងបណ្តាលឱ្យមានរបួសខាងក្នុងធ្ងន់ធ្ងរ។ ដូច្នេះ រាល់ការប្រព្រឹត្ត សកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរដោយចេតនាលើសុខភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដាក់លិខិតបន្ទាន់មួយថ្មីទៀត ផ្ញើជូនលោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើឱ្យមានការវិធានការបន្ទាន់ ចុះសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
កម្រិតសំឡេងខ្លាំងបែបនេះ បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅភូមិជោគជ័យ ជា ពិសេសស្ត្រី កុមារ មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព។ សកម្មភាពអវិភាព និងបង្កហេតុទាំងនេះ គឺជាឧទាហរណ៍មួយនៃវិធីសាស្ត្របែប “ច្បាប់ព្រៃ” ដែលមិនគោរពតាមបទដ្ឋានច្បាប់អន្តរជាតិជាធរមាន យ៉ាងជាក់ស្តែងបំផុត។ លើសពីការបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពបុគ្គល ភាគីថៃធ្វើឱ្យខូចដល់ស្ថិរភាពក្នុង តំបន់ និងធ្វើឱ្យចុះខ្សោយនូវប្រសិទ្ធភាព និងភាពជឿជាក់បាននៃយន្តការសិទ្ធិមនុស្សអន្តរជាតិ ដែល បានបង្កើតឡើងដើម្បីការពារប្រជាជនស្លូតត្រង់ និងងាយរងគ្រោះ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថា សូម្បីតែឥស្សរជនរបស់ថៃ រួមមានសមាជិកព្រឹទ្ធសភា មន្ត្រីអនុវត្តច្បាប់ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សនយោបាយ សុទ្ធតែបានទទួលស្គាល់ថ ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យផ្លូវចិត្ត គឺជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរ ជាតិយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្រោមអនុសញ្ញាប្រឆាំងនឹងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្ម ឯទៀត ដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា «សូមអំពាវនាវដល់ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាត់វិធានការឱ្យទាន់ពេលវេលា និងដោយម៉ឺងម៉ាត់ រួមទាំងការចុះបេសកកម្មសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់បំផុត នៅតំបន់បណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាកន្លែងត្រូវបានរាយការណ៍ថា មានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ចំពោះ និទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិចុះខ្សោយផងដែរ។
បើទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសកម្ពុជាបានប្រកាន់យកវិធានការមិនឆ្លើយតប ការគោរពចំពោះយន្តការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះនីតិរដ្ឋ ព្រោះការកើនឡើង នៃភាពតានតឹងនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជននៃប្រទសទាំងពីរ ជាពិសេសសិទ្ធិរស់រានមាន ជីវិត និងសន្តិសុខបុគ្គល៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ 105ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ 111ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។
ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។
រាជរដ្ឋា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ 109ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ 115ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ 96ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។
មនុស្សវ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ 116ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយបង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ 111ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ 103ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ 103ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។
វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ 91ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ 112ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។
Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ 87ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ 105ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ 105ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
|
|
|