Google ចាយលុយសុទ្ធ ២៥០លានដុល្លារទិញយកក្រុមវិស្វកររបស់ HTC ដើម្បីបង្កើនការផលិតវែនតា XR
ចុះថ្ងៃទី: 25-01-2025, 12:30 PM, ចំនួនអ្នកអានៈ 183ដង
យោងតាមការចេញផ្សាយព័ត៌មានផ្លូវការរបស់ HTC បាននិយាយថា សម្រាប់ Google នេះ «ជួយពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធប្រតិបត្តិការ Android XR និងការបង្កើនល្បឿននៅទូទាំងប្រព័ន្ធអេកូ កាស និងវែនតាបញ្ញាសិប្បនិម្មិត្ត​»។ កិច្ចព្រមព្រៀងនេះ នឹងឃើញមានសមាជិកមួយចំនួននៃក្រុម XR របស់ HTC ផ្លាស់ប្តូរទៅកាន់ Google ដោយនាំមកជាមួយពួកគេនូវបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងបច្ចេកវិទ្យា virtual reality (VR)។ ទន្ទឹមនឹងក្រុមនេះ Google ក៏នឹងទទួលបានអាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់កម្មសិទ្ធិបញ្ញា XR របស់ក្រុមហ៊ុន HTC ដែលអាចជួយសម្រួលដល់ការរីកចម្រើនបន្ថែមទៀតនៅក្នុងការផ្តល់ជូនវែនតា XR របស់ខ្លួនផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Google បានប្រកាសជាផ្លូវការនូវការទិញយកផ្នែកខ្លះនៃក្រុមវិស្វកររបស់ក្រុមហ៊ុនតៃវ៉ាន់ HTC ដែលធ្វើការក្នុងក្រុម Vive និង XR ក្នុងតម្លៃជាសាច់ប្រាក់សុទ្ធ ២៥០លានដុល្លារ។ HTC បាននិយាយថា នេះនឹងជំរុញឱ្យមានការរីកលូតលាស់នៃប្រព័ន្ធអេកូ XR ហើយបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពី Google និង HTC នឹង «ស្វែងរកឱកាសបន្ថែមទៀតសហការនាពេលអនាគតរួមគ្នា»។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។ បើទោះបីជា HTC លក់ផ្នែកខ្លះនៃក្រុមវិស្វកររបស់ខ្លួនពិតមែន ក្រុមហ៊ុនតៃវ៉ាន់នេះបានបញ្ជាក់ថា ខ្លួននឹងបន្តផ្តោតលើដំណោះស្រាយ Vive, XR របស់ខ្លួន ដោយបង្ហាញថាក្រុមហ៊ុននៅតែប្តេជ្ញាចិត្តចំពោះខ្សែផលិតផល និងការច្នៃប្រឌិតដែលមានស្រាប់។ ទាក់ទិននឹងរបាយការណ៍ចុងក្រោយនេះ បើក្រឡេកទៅឆ្នាំ ២០១៧ Google ក៏ធ្លាប់បានធ្វើដូច្នេះដែរ ដោយបានទិញយកផ្នែកខ្លះនៃអាជីវកម្មស្មាតហ្វូនរបស់ HTC ក្នុងតម្លៃ ១.១ពាន់លានដុល្លារ និងបាននាំយកបុគ្គលិកប្រហែល ២,០០០នាក់ទៅធ្វើការផ្នែក hardware របស់ខ្លួន។ យ៉ាងណា កិច្ចព្រមព្រៀងថ្មីនេះ ស្ថិតក្រោម «លក្ខខណ្ឌបិទតាមទម្លាប់» ហើយត្រូវបានគេរំពឹងថានឹងបិទនៅចុងខែមីនា។ គួរជម្រាបថា Google បានប្រកាសចេញ Android XR នៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលជាប្រព័ន្ធប្រតិបត្តិការពិសេសសម្រាប់កាស VR និង XR ហើយ Samsung ទើបតែបង្ហាញផលិតផលដំបូងរបស់ខ្លួនដែលមានឈ្មោះកូដថា Project Moohan ។ ខណៈក្រុមហ៊ុនទាំងពីនេះ ក៏ត្រូវបានគេបង្ហើបថាកំពុងសហការគ្នាផលិតលើកាស VR និង XR នេះផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-03-2025, 05:35 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភា នៅរសៀលថ្ងៃទី២០ ខែមី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:31 PM, ចំនួនអ្នកអានៈ​ 36ដង
សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:28 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ: លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:21 PM, ចំនួនអ្នកអានៈ​ 48ដង
កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:18 PM, ចំនួនអ្នកអានៈ​ 36ដង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ដែលការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ នេះបើតាមប្រភពពីសហព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:10 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:47 PM, ចំនួនអ្នកអានៈ​ 18ដង
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាមជ្ឈមណ្ឌលនេះនឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ ពោលគឺប្រមាណជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ២.២ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសឲ្យដឹងថានឹងដាក់ដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:45 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ: លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:42 PM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:40 PM, ចំនួនអ្នកអានៈ​ 28ដង
គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។ សហជីពគ្រូបង្រៀនដ៏ធំមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:38 PM, ចំនួនអ្នកអានៈ​ 12ដង
យ៉ាងណាមិញ ថ្មីៗនេះមន្រ្តីសហភាពអឺរ៉ុបលោកស្រី Federica Miccoli បានបញ្ជាក់ទៅកាន់ 9to5Mac ថាឧបករណ៍ដែលគាំទ្រការសាកឥតខ្សែ គឺល្អឥតខ្ចោះនៅក្នុងច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យឧបករណ៍ដែលមានរន្ធសាកថ្ម ដើម្បីប្រើ USB-C ប៉ុន្តែមិនមានតម្រូវការសម្រាប់ច្រក USB-C នោះទេ។ ម្យ៉ាងវិញទៀត USB-C គឺចាំបាច់តែលើឧបករណ៍ដែលប្រើថាមពលថ្មចល័តដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:35 PM, ចំនួនអ្នកអានៈ​ 33ដង
លោក Macron ​និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ នូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:32 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:21 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។ ភាគី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 10:28 AM, ចំនួនអ្នកអានៈ​ 24ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 650 នាក់
ម្សិលមិញ : 5421 នាក់
សរុបទាំងអស់ : 8125302 នាក់