Microsoft គ្រោងវិនិយោគ ៨០ពាន់លានដុល្លារ លើមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយ AI
ចុះថ្ងៃទី: 04-01-2025, 11:15 AM, ចំនួនអ្នកអានៈ 210ដង
ការវិនិយោគលើ AI បានកើនឡើងចាប់តាំងពីក្រុមហ៊ុន OpenAI បានបើកដំណើរការនូវ Chatbot ដែលមានឈ្មោះថា ChatGPT ក្នុងឆ្នាំ ២០២២ ហើយក្នុងនោះក្រុមហ៊ុននានា បានចាប់ផ្ដើមរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បី​បង្កើន និង​ពង្រីកវិសាលភាពក្នុងការប្រើប្រាស់។ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥នេះ លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) និងដាក់ពង្រាយកម្មវិធី AI ព្រមទាំងកម្មវិធីដែលប្រើប្រាស់​សេវាកម្ម Cloud ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។ ការប្រើប្រាស់បច្ចេកវិទ្យា AI វាទាមទារឱ្យមានកុំព្យូទ័រដែលមានថាមពលខ្លាំង ឬនិយាយបានថា ធំសម្បើម ដែលជំរុញឱ្យមានតម្រូវការសម្រាប់​មជ្ឈមណ្ឌលទិន្នន័យ ដែលអាចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាភ្ជាប់បន្ទះឈីបរាប់ពាន់ជាមួយគ្នាជាចង្កោម ជាមួយគ្នានេះក្រុមហ៊ុន Microsoft បាននឹងកំពុងវិនិយោគរាប់ពាន់លានដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធ AI និងពង្រីកបណ្តាញមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។​ អ្នកជំនាញបានលើកឡើងថា ការនិវិយោគរបស់ Microsoft នៅលើ AI នៅក្នុងឆ្នាំ ២០២៥នេះ គឺជាឱកាសល្អសម្រាប់ពង្រីកវិសាលភាពនៃ​បច្ចេកវិទ្យា AI ទៅលើផលិតផល និងសេវាកម្មរបស់ Microsoft ហើយវាក៏បានបង្កើតឱកាសការងារមួយចំនួនបន្ថែមទៀតផងដែរ ខណៈ​បណ្ដា​​ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននិងកំពុងតែកាត់បន្ថយបុគ្គលិកជាបណ្ដើរៗ។ Microsoft ត្រូវបានគេដឹងថា ជាខ្នងបង្អែកដ៏ធំរបស់ OpenAI ឬ ChatGPT ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន​បានដាក់​ចេញ​នូវ AI របស់ពួកគេសម្រាប់ការប្រើប្រាស់ ហើយវាក៏ជាការប្រកួតប្រជែងថ្មីមួយសម្រាប់ OpenAI ដែលត្រូវជំរុញឱ្យ Microsoft ដែលជាមេទុន​ដ៏ធំ​មួយនេះត្រូវតែពង្រីកការវិនិយោគដើម្បីបង្កើនល្បឿន បើមិនដូច្នេះទេ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗអាចនឹងវ៉ាដាច់ជាក់ជាមិនខាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 20-03-2025, 05:35 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភា នៅរសៀលថ្ងៃទី២០ ខែមី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:31 PM, ចំនួនអ្នកអានៈ​ 38ដង
សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភា​បោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:28 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ: លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:21 PM, ចំនួនអ្នកអានៈ​ 50ដង
កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:18 PM, ចំនួនអ្នកអានៈ​ 37ដង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ដែលការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ នេះបើតាមប្រភពពីសហព័ន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 05:10 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:47 PM, ចំនួនអ្នកអានៈ​ 20ដង
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាមជ្ឈមណ្ឌលនេះនឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ ពោលគឺប្រមាណជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ២.២ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសឲ្យដឹងថានឹងដាក់ដំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:45 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ: លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:42 PM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:40 PM, ចំនួនអ្នកអានៈ​ 29ដង
គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។ សហជីពគ្រូបង្រៀនដ៏ធំមួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:38 PM, ចំនួនអ្នកអានៈ​ 12ដង
យ៉ាងណាមិញ ថ្មីៗនេះមន្រ្តីសហភាពអឺរ៉ុបលោកស្រី Federica Miccoli បានបញ្ជាក់ទៅកាន់ 9to5Mac ថាឧបករណ៍ដែលគាំទ្រការសាកឥតខ្សែ គឺល្អឥតខ្ចោះនៅក្នុងច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យឧបករណ៍ដែលមានរន្ធសាកថ្ម ដើម្បីប្រើ USB-C ប៉ុន្តែមិនមានតម្រូវការសម្រាប់ច្រក USB-C នោះទេ។ ម្យ៉ាងវិញទៀត USB-C គឺចាំបាច់តែលើឧបករណ៍ដែលប្រើថាមពលថ្មចល័តដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:35 PM, ចំនួនអ្នកអានៈ​ 35ដង
លោក Macron ​និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ នូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:32 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 02:21 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។ ភាគី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 20-03-2025, 10:28 AM, ចំនួនអ្នកអានៈ​ 25ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។ ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 762 នាក់
ម្សិលមិញ : 5421 នាក់
សរុបទាំងអស់ : 8125414 នាក់