សម្តេចតេជោ ហ៊ុន សែន កោតសរសើរចក្ខុវិស័យថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន |
|
ចុះថ្ងៃទី: 03-12-2024, 12:57 PM, ចំនួនអ្នកអានៈ 29ដង |
|
ប៉េកាំង៖ ការកោតសរសើររបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញទសន្សនកិច្ច សាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។
នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលកម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំងនៅសង្កាត់ Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្ន គឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ ជាពិសេស លោក ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង ដែលគេស្គាល់ថាជាសាលាបក្សកណ្តាល គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលកម្មាភិបាលនៃបក្សកុម្មុយនិស្តចិនជាពិសេស
សាលាមជ្ឈិមបក្ស ផ្តោតលើការងារបក្ស និងប្រទេស។ ក្រោមការណែនាំនៃគោលដៅអភិវឌ្ឍន៍ថ្មីដែលកំណត់ដោយគណៈកម្មាធិការសាលា វាពឹងផ្អែកលើកម្លាំងស្រាវជ្រាវវិទ្យាសាស្ត្រនៃសាលាទាំងមូល និងសាលាគណបក្សជាតិ ដើម្បីរៀបចំគណៈកម្មការសំខាន់ៗពីរដ្ឋាភិបាលកណ្តាល មានដូចជា ការងារស្រាវជ្រាវគម្រោង; ការទទួលខុសត្រូវក្នុងការរៀបចំគម្រោងធំៗនៃការស្រាវជ្រាវទ្រឹស្តីម៉ាក្សនិយម និងគម្រោងសាងសង់ គម្រោងមូលនិធិវិទ្យាសាស្ត្រសង្គមជាតិ គម្រោងមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ គម្រោងវិទ្យាសាស្ត្រទន់ជាតិ ទស្សនវិជ្ជាជាតិ និងគម្រោងការពិភាក្សាប្រព័ន្ធវិទ្យាសាស្ត្រសង្គម គម្រោងស្រាវជ្រាវការគិតកម្រិតខ្ពស់ថ្នាក់ជាតិ។ល។
សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៣៣ មកដល់ពេលនេះមានរយៈពេល៩១ឆ្នាំហើយ ក្នុងរយៈពេលនេះ លោកប្រធាន ម៉ៅ និងលោក ស៊ី ជិនពីង ធ្លាប់បំពេញតួនាទីជានាយកសាលានេះផងដែរ។ ក្នុងជំនួបនោះដែរ លោកនាយករងសាលាបានរាយការណ៍ជូនសម្តេចតេជោ និងគណៈប្រតិភូពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់សាលាក្នុងការបណ្តុះបណ្តាលដល់មន្រ្តីជាន់ខ្ពស់បក្ស និងការចូលរួមឧទ្ទេសនាមពីថ្នាក់ដឹកនាំកំពូលៗរបស់ចិន ក្នុងនោះរួមមានទាំងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីងផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដែលបានមកទស្សនាសាលាមជ្ឈឹមបក្សកុម្មុយនីស្តចិន និងបានស្តាប់បទឧទ្ទេសនាមដ៏ក្បោះក្បាយស្តីពីការអភិវឌ្ឍ និងសមិទ្ធផលដ៏គាប់ប្រសើរជាច្រើន ដែលសាលាសម្រេចបាន ដោយពុះពាររាល់ឧបសគ្គ ចាប់តាំងពីពេលបង្កើតឡើងដំបូងកាលពី ៩១ឆ្នាំ កន្លងទៅ។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលកម្មាភិបាលបក្ស រ៉ាប់ម៉ឺននាក់ ឲ្យមានសមត្ថភាពខ្ពស់លើការងារអភិបាលកិច្ច ទាំងនៅកម្រិតមជ្ឈឹម និងមូលដ្ឋាន ដោយផ្អែកតាមបាវចនា ស្វែងរកសច្ចភាពពីតថភាព។ សម្តេចតេជោ បានកោតសរសើរយ៉ាងស្មោះដល់ការដឹកនាំដ៏វៀងវៃ ប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំសាលានេះ រួមមានទាំងលោក ស៊ី ជិនពីង ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបច្ចុប្បន្នផងដែរ ដែលបានធ្វើឲ្យសាលាក្លាយទៅជាថ្នាលអប់រំដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងជួរថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
សាលានេះពិតជាបានរួមចំណែកដ៏ធំ ធ្វើឲ្យចិនសម្រេចបាននូវគោលដៅសហសវត្ស ១០០ឆ្នាំទី១ របស់ខ្លួន ហើយនឹងបន្តឈានទៅសម្រេចគោលដៅសហសវត្សទី២ ប្រែក្លាយចិនទៅជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-12-2024, 03:00 PM, ចំនួនអ្នកអានៈ 10ដង
រដ្ឋមន្រ្តីការបរទេសឡាតូនី លោកស្រី Baiba Braze បាននិយាយដូច្នេះថា «បើជាគោលការណ៍ គឺពួកយើងក្នុងនាមជា មេដឹកនាំនយោបាយ បានយល់ស្របថា អ៊ុយក្រែននឹងក្លាយជាសមាជិក ប៉ុន្តែបញ្ហាគឺត្រង់ថា តើនៅពេលណា។ ត្រង់ចំណុចនេះ គឺសមាជិកទាំងអស់ ត្រូវតែមូលមតិគ្នា ហើយឥឡូវអ្នករាល់គ្នា កំពុងរង់ចាំមើលរដ្ឋាភិបាលអាមេរិកសិន មុនច
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:58 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា វេទិការជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ពង្រឹងបណ្តាញសាមគ្គីភាព និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងចំណោមថ្នាក់ដឹកនាំជាស្ត្រី នៅគ្រប់កម្រិត និងគ្រប់ជំនាន់ ព្រមទាំងសំដៅជំរុញការគាំទ្រព
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:51 PM, ចំនួនអ្នកអានៈ 11ដង
រឹត្តិការណ៍សម្ពោធនេះ នឹងមានប្រទេសចំនួន ១៥ ចូលរួមប្រកួតដោយក្រុមបុរសរួមមាន កម្ពុជា ជប៉ុន ឡាវ ប៉ាគីស្ថាន ថៃ ចិន ហុងកុង ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងវៀតណាម។ ការប្រកួតនារីមានក្រុមមកពី កម្ពុជា ចិន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងថៃ។
កម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍ Asia Cuspan 2024 ដែលធ្វើជាម្ចាស់ផ្ទះ នៅប្រទេសវៀត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:39 PM, ចំនួនអ្នកអានៈ 9ដង
Dubois ដែលបានកើតនៅទីក្រុង Briton ប្រទេសអង់គ្លេស នឹងត្រូវឡើងការពារខ្សែក្រវាត់ទាំងពីរនេះ ពីការវ៉ៃដណ្តើមរបស់កីឡាករមកពីណូវែលហ្សេឡង់ វ័យ ៣២ឆ្នាំ Parker ដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ WBO នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨ មុនពេលរបូតទៅលើកណ្តាប់ដៃរបស់ Joshua។
Daniel Dubois នឹងឡើងការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC ពីការប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:34 PM, ចំនួនអ្នកអានៈ 10ដង
រាជធានីភ្នំពេញ៖ក្រសួងសង្កេតឃើញថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:28 PM, ចំនួនអ្នកអានៈ 11ដង
ក្រុមឧទ្ទាមស៉ីរី បានចូលកាន់កាប់ទីក្រុង Alespanspano កាលពីសប្តាហ៍មុន នៅក្នុងការវាយលុកដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) ដែលកើតចេញពីអតីតសាខាក្រុមអាល់កៃដា ឬគេស្គាល់ថា Nusra និងជាក្រុមដ៏ចម្បងនៅពីក្រោយការវាយលុកប្រឆាំងកងកម្លាំងរដ្ឋាភិបាលស៊ីរី។
អំឡុងកិច្ចប្រជុំបន្ទាន់ នៃប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:20 PM, ចំនួនអ្នកអានៈ 10ដង
ប៉េកាំង, ចិន៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មិនមែនជាគម្រោងថ្មីទេ ជាគម្រោងមានតាំងពីសម័យព្រះបាទអង្គឌួង។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:11 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ព្រឹទ្ធសភា នីតិកាលទី៥ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលរៀបចំឡើងនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-12-2024, 02:03 PM, ចំនួនអ្នកអានៈ 10ដង
អ្នកនាំពាក្យ បាននិយាយដូច្នេះថា «ដោយសារស្ថានការណ៍វិវត្តចុងក្រោយនេះ យើងបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ច។ ពួកយើងបានទាក់ទងជាមួយកូរ៉េខាងត្បូង កាលពីព្រឹកនេះ ហើយឥឡូវនឹងធ្វើការជាមួយគ្នា ដើម្បីស្វែងរកកាលបរិច្ឆេទថ្មីវិញ សម្រាប់ការធ្វើទស្សនកិច្ច នាពេលអនាគត»។ តាមកាលវិភាគគ្រោងទុក លោក Kristersson
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 08:23 PM, ចំនួនអ្នកអានៈ 27ដង
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។
ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 07:32 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ពិធីនេះបានធ្វេីឡេីងនារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពី នាយកប្រតិបត្តិនៃនាយកដ្ឋានសុវត្ថិភាព នៃស្ថាប័នផ្លូវដែកជាតិកូរ៉េ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ជាច្រើនរូបផងដែរ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 07:26 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តសៀមរាប ការសម្រេចផ្តល់ផ្លូវកៅស៊ូ និងផ្លូវបេតុងនេះ បានធ្វើឡើងតាមសំណើរបស់ប្រជាពលរដ្ឋ បន្ទាប់ពីសម្តេចបានលួចឆ្មក់ចុះទៅតំបន់អភិរក្សជលផលកំពង់ភ្លុក និងឆ្លៀតចុះសួរទុក្ខប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាននាពេលថ្មីៗនេះ។ ការលបឆ្មក់ចុះទៅតំបន់អភិរក្សជលផលកំពង់ភ្លុកនេះ មិនមានថ្នាក់ដឹកនាំខេត្ត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 07:22 PM, ចំនួនអ្នកអានៈ 29ដង
ខេត្តតាកែវការសម្រេចរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាតនៅថ្ងៃនេះ ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរិតដោយជំងឺលើស ឈាម និងទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 07:17 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖លើសពីតន្ត្រីចាប៉ីដងវែង រំលេចអត្ថន័យយ៉ាងជ្រាលជ្រៅ ថែរក្សាបេតិកភណ្ឌល្អឯក ពីមួយជំនាន់ទៅមួយជំនាន់ជារៀងរហូតមក។ សូមទស្សនាការសម្ដែង និងចូលរួមអបអរសាទរសិល្បៈជាតិយើងជាមួយ ABA!។
ការសម្ដែងពិសេស បានមកដល់ហើយ! ក្នុងឱកាសអបអរសាទរ ខួបចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-12-2024, 07:07 PM, ចំនួនអ្នកអានៈ 27ដង
(ប៉េកាំង)៖ នៅរដូវរំហើយឆ្នាំ២០១៣ លោក Xi Jinspaning ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមសំខាន់ៗ រួមមានការរួមគ្នាកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ”និង “ផ្លូវសូត្រតាមសមុទ្រសតវត្សទី២១” ដែលបានបើកទំព័រថ្មី នៃការអភិវឌ្ឍរបស់ប្រទេសចិននិងពិភពលោក។ ជាង១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានចាប់ដៃជាមួយភាគីន
ព័ត៌មានលម្អិត
|
|
|