នៅថ្ងៃនេះខេត្តកណ្ដាល ចាប់ផ្ដើមការប្រណាំងទូក ជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ
ចុះថ្ងៃទី: 17-10-2024, 04:10 PM, ចំនួនអ្នកអានៈ 32ដង
នៅក្រុងតាខ្មៅ៖ពិធីបើកការប្រណាំងទូកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល​ខេត្ត​ក​ណ្តាល ដោយមានការចូលរួមពី ក្រុមកីឡាករចំណុះទូកជាច្រើននាក់ ដោយបានចាប់ផ្ដើមប្រណាំងទូក ជាមួយនឹងស្នូរគាស់ទឹកបែកខ្ចាយលើផ្ទៃទន្លេបាសាក់ បង្ហាញឲ្យឃើញពីភាពក្លៀវក្លាពេញដោយកម្លាំង អ៊ុំទូកយ៉ាងចាស់ដៃជាមួយនឹងស្នូរសម្លេងស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់ពលរដ្ឋរាប់ពាន់ ដែលមកទស្សនាកម្សាន្តនៅច្រាំងទន្លបាសាក់សួនច្បារក្រុងតាខ្មៅ។ ពិធីប្រណាំងទូកនៅខេត្តកណ្ដាល បានចាប់ផ្ដើមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ រយៈពេល២ថ្ងៃគឺថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ។ បង្ហាញពីទឹកមុខញញឹមញញេមពីសំណាក់ថ្នាក់ដឹកនាំខេត្តដែលមានលោក នូ សាខន ជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល, ការរៀបចំព្រឹត្តិការណ៍អុំទូកនៅឆ្នាំនេះ ឃើញថាហាក់ស្អាត ល្អ មានសណ្ដាប់ធ្នាប់ និងរៀបរយល្អជាងឆ្នាំទៅមិញ ខណៈដែលក្រុមការងារគណៈកម្មការរៀបចំបុណ្យអុំទូកនេះ បានដាក់ផែនការ និងអនុវត្តន៍បានល្អពេញលេញប្រកបដោយភាពច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត។ លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអនុប្រធានគណៈកម្មការព័ត៌មាន និងសោទស្សន៍នៃពិធីរៀបចំបុណ្យអុំទូក បានឲ្យដឹងថា រដ្ឋបាលខេត្តកណ្តាល រៀបចំឲ្យតែឱឡារិក អធិកអធមជាងមុន ជាមួយនឹងការត្រៀមកងកម្លាំងចំនួន៧៨០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព, រៀបចំឲ្យបានល្អជាងឆ្នាំមុនៗទៅទៀត ពោលគឺយើងនឹងមានការបន្ថែមការបាញ់កាំជ្រួច បណ្ដែតប្រទីបស្អាតៗ រៀបចំស្តង់លក់ដូរ លក់ម្ហូបអាហារនំចំណី វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយនឹងការប្រគុំតន្ត្រីកន្ត្រាក់អារម្មណ៍ដែលមានតារាល្បីៗនឹងចូលរួមច្រៀងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ លោកបន្តថា រដ្ឋបាលខេត្តបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការរួមដៃគ្នា ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកំសាន្ត ប្រកបដោយសុវត្ថិភាព ខណៈដែលកងកម្លាំងទាំងអស់នឹងយាមកាមដើម្បីការពារសុខ សុវត្ថិភាពជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះ ខេត្តក៏បានត្រៀមប៉ុស្តិ៍សម្រាប់ផ្ដល់ព័ត៌មាន ស្តង់ពេទ្យបឋម ឡានពេទ្យ ធុងសម្រាមគ្រប់ទីតាំង បន្ទប់ទឹកស្អាតជាច្រើនកន្លែង និងពិសេសបានពិនិត្យផងដែរទៅលើសុវត្ថិភឆពចំណីអាហារ ដើម្បីធានាថាម្ហូបអាហារ ដែលភ្ញៀវពិសារ គឺមានគុណភាពល្អ និងឆ្ងុយឆ្ងាញ់។ ដូច្នេះសូមពលរដ្ឋមកលេងកម្សាន្ត សូមរួមគ្នារក្សាអនាម័យទាំងអស់គ្នាផង។ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសជួបក្រុមកីឡាករចំណុះទូក បានថ្លែងថា ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែនាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សានូវប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសយើងមានតាំងពីយូរមកហើយ។ ការប្រឡង​ប្រ​ណាំង​មានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។ គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញ​ចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូក​សរុប ៣,៩៩៤នាក់។ ជាមួយគ្នានោះ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំង​ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-10-2024, 12:36 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្ត៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការបើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:24 PM, ចំនួនអ្នកអានៈ​ 0ដង
លោក ត្រាំ ក៏បានរិះគន់ លោក ហ្សេលេនស្គី ផងដែរ ចំពោះភាពបរាជ័យក្នុងការស្វែងរកសន្តិភាព ហើយលើកជាយោបល់ថា អ៊ុយក្រែន ប្រហែលជាត្រូវប្រគល់ទឹកដីខ្លះទៅឱ្យរុស្ស៉ី ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញ PBD លោក ត្រាំ និយាយថា គួរតែបន្ទោសលោក ហ្សេលេនស្គី ដែលមិនត្រឹមត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:20 PM, ចំនួនអ្នកអានៈ​ 0ដង
តាមក្រសួងការបរទេសអាមេរិក ទណ្ឌកម្មថ្មីត្រូវបានដាក់លើក្រុមហ៊ុនចិន Xiamen Limbach Aircraft Engine Co Ltd ដែលជួយផ្តល់ម៉ាស៉ីនសម្រាប់ផលិតយន្តហោះដ្រូន Garspaniya រយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី។ ក្រុមហ៊ុន Redlespanus Vector Industry Shenzhen Co Ltd ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក៏ត្រូវរងនូវទណ្ឌកម្មថ្មីនេះផងដែរ សម្រាប់ការដឹកជញ្ជូនយន្តហោះដ្រូន ទៅឱ្យក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:15 PM, ចំនួនអ្នកអានៈ​ 0ដង
ការិយាល័យសម្រាប់សុវត្ថិភាពនិងស្តង់ដារផលិតផល ដែលជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស កំពុងស្វែងរកធាតុចូលពីក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកចែកចាយ និងសមាគមពាណិជ្ជកម្មអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារសាកថ្មនេះនៅទូទាំងចក្រភពអង់គ្លេស។ ការផ្លាស់ប្តូរនេះកើតឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:14 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជាសូមប្រកាសជូនសាធារណជនឲ្យបានដឹងថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:11 PM, ចំនួនអ្នកអានៈ​ 1ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហេសបូឡា បានគូសបញ្ជាក់ដូច្នេះថា «ហេសបូឡាបានប្រកាសពីការផ្លាស់ប្ដូរពីអន្តរកាល ទៅជាដំណាក់កាលថ្មី និងបង្កើនជម្លោះនៅក្នុងការប្រឈមមុខ ជាមួយអ៉ីស្រាអែលដែលជាសត្រូវ ហើយដែលនឹងឆ្លុះបញ្ចាំងពីការវិវត្តន៍ និងព្រឹត្តការណ៍នៅប៉ុន្មានថ្ងៃខាងមុខ»។ ការប្រកាសបែបនេះរបស់ហេសបូឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 11:02 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:58 AM, ចំនួនអ្នកអានៈ​ 1ដង
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំពីលោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:56 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutspanhaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:50 AM, ចំនួនអ្នកអានៈ​ 4ដង
លោកឧត្តមសេនីយ Hossein Salami បាននិយាយបែបនេះនៅក្នុងពិធីបុណ្យសពដែលធ្វើឡើងសម្រាប់លោក Abbas Nilforoushan មេបញ្ជាការ IRGC ដែលត្រូវបានសម្លាប់រួមជាមួយមេដឹកនាំ Hezbollah លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Beirut កាលពីខែមុន។ ប្រធានកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:49 AM, ចំនួនអ្នកអានៈ​ 4ដង
អ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។ ភ្លាមៗក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:47 AM, ចំនួនអ្នកអានៈ​ 5ដង
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្រោយចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ NATO ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើកងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានបង្វឹកនៅទីណានោះទេ។ «ពួកគេកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ ប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:17 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកការប្រកួតនេះដែរ លោកទេសរដ្ឋមន្ដ្រីបានសម្ដែងនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលការចាត់តាំងជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ដ្រី ធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:12 AM, ចំនួនអ្នកអានៈ​ 4ដង
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣៧ឆ្នាំរូបនេះ បានបង្ហាញ​វត្តមាន​ដើម្បី​ទទួល​ពាន​រង្វាន់​របស់លោក​ក្នុង​ពិធី​ឯកជន​មួយ​ដែល​រៀបចំ​ដោយ​ហាង​លក់​ទំនិញ​អេស្ប៉ាញ។ ​កំពូលខ្សែប្រយុទ្ធ Lionel Messi បានទទួលពានរង្វាន់កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល(GOAT)ពីកាសែត Marca ​របស់​អេស្ប៉ាញ។ យោងតាមកាសែត ​​Marca បានឱ្យដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:11 AM, ចំនួនអ្នកអានៈ​ 4ដង
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់សម្រាប់ការបំពេញទស្សនកិច្ច។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានហៅទូរស័ព្ទទៅកាន់ Bibi Netanyahu ដើម្បីអបអរសាទររូបលោក ចំពោះការស្លាប់របស់ Sinwar ដែលមានបាតដៃប្រឡាក់ដោយ ឈាម»។ លោក បៃដិន បន្ថែមថាការស្លាប់រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1439 នាក់
ម្សិលមិញ : 4525 នាក់
សរុបទាំងអស់ : 7276432 នាក់