សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត
ចុះថ្ងៃទី: 20-09-2024, 11:39 PM, ចំនួនអ្នកអានៈ 100ដង
រាជធានីភ្នំពេញ៖ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។ យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។ ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 10-11-2024, 07:28 PM, ចំនួនអ្នកអានៈ​ 39ដង
សមយុទ្ធយោធារួមគ្នាដែលត្រូវបានគេដាក់ឈ្មោះថា Keris Woomera នេះ វាជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុត រវាងអូស្ត្រាលី និងឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។ សមយុទ្ធនេះ នឹងរួមមាន ប្រតិបត្តិការចុះចត ការបាញ់គ្រាប់ពិត និងការជម្លៀសមិនមែនប្រយុទ្ធ ដែលជាសកម្មភាពសង្គ្រោះបន្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 07:25 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោកនៅព្រលប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 07:23 PM, ចំនួនអ្នកអានៈ​ 33ដង
បន្ទាយមានជ័យ៖ ​នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានវេបច្ច័យ អង្គកឋិនទានសាមគ្គី​ ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្តួចផ្តើមរៀប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:27 PM, ចំនួនអ្នកអានៈ​ 43ដង
ខេត្តកំពង់ធំ៖លោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោក បានដឹកនាំកម្លាំងជំនាញយុត្តិធម៌ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ផ្ទាល់ដី) នៅក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ចំងាយពីភូមិជីវភាពប្រហែល៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:22 PM, ចំនួនអ្នកអានៈ​ 36ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងកិច្ចការនេះថា ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើបមួយចំនួនដែលផលិតឡើងក្នុងចំណោមបន្ទះឈីប nanometer ចំនួន៧ ឬច្រើនជាងនេះ ដែលផលិតឡើងសម្រាប់ប្រទេសចិនសម្រាប់ដំណើរការកម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:21 PM, ចំនួនអ្នកអានៈ​ 41ដង
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Narispanthaspanhan បាននិយាយថា វិធានការទីមួយក្នុងចំណោមវិធានការទាំងបីគឺជាកម្មវិធីសន្យាទិញស្រូវចំនួន ៨,៣៦ពាន់លានបាត (ប្រហែល ២៤៥លានដុល្លារ) ដែលរដ្ឋាភិបាលថៃនឹងផ្តល់ឧបត្ថម្ភធនចំនួន ១ ៥០០បាតក្នុងមួយតោនស្រូវដែលបានសន្យាទិញ។ គណៈកម្មាធិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:20 PM, ចំនួនអ្នកអានៈ​ 35ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថាដ្រូនរបស់អ៊ុយក្រែនត្រូវបានកម្ទេច នៅក្នុងស្រុក Ramenskoye និង Kolomensky នៃតំបន់មូស្គូ ព្រមទាំងទីក្រុង Domodedovo ដែលសិ្ថតនៅភាគអាគ្នេយ៍តំបន់មូស្គូ។ តំបន់មូស្គូមានប្រជាជនជាង ២១លាននាក់កំពុងរស់នៅ។ លោក Sobyanin បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បើតាម ព័ត៌មានបឋម មិនមានការខូចខាត ឬជនរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:16 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានបង្ហាញនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំងក្នុងនាមជាកូន ក្រោយពេលស្ដាប់ការសន្ទនាដែលក្រុមប្រឆាំងតេទូរស័ព្ទមកកាន់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្ដីឈ្លើយ និងមិនសមរម្យ មិនគោរពចាស់ទុំបែបនេះ។ លោក ហ៊ុន ម៉ានី តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 04:11 PM, ចំនួនអ្នកអានៈ​ 34ដង
បើតាមព័ត៌មានដែល AFP ទទួលបានពីមន្ទីរបញ្ចកោណ អាវុធនៅក្នុងឃ្លាំងស្ដុកខាងលើ គឺត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅយោធា និងកប៉ាល់ដឹកទំនិញដែល ធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ឆ្លងកាត់តាមសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ដោយឡែក ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទីវិញ បានឱ្យដឹងថាយ៉ាងហោច មានការវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:35 PM, ចំនួនអ្នកអានៈ​ 37ដង
ខេត្តមណ្ឌលគិរី៖ដំរីនេះ ត្រូវបានរកឃើញនៅក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។កូនដំរីព្រៃញីមួយក្បាល ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:31 PM, ចំនួនអ្នកអានៈ​ 34ដង
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះទស្សនា និងសំណេះសំណាលជាមួយបងប្អូនអាជីវករ ដើម្បីបានដឹងសុខទុក្ខនិងបានឃើញជាក់ស្តែងនូវទិដ្ឋភាពសេវាកម្មម្ហូបអាហារ កន្លែងកម្សាន្ត និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ នៅតំបន់ទេសចរណ៍ Pub Street នៃខេត្តសៀមរាប៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:27 PM, ចំនួនអ្នកអានៈ​ 36ដង
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា លោក Araqchi បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន...សេណារីយ៉ូថ្មីត្រូវបានប្រឌិតឡើង ហើយខណៈ ឃាតកម្នាក់ដែលតាមការពិត គឺគ្មានទាល់តែសោះ អ្នកប្រឌិតរឿងបានបង្កើតរឿងកំប្លែងមួយដ៏អន់បំផុត»។ លោកប្រមុខការទូតអ៉ីរ៉ង់លើកឡើងបែបនេះដោយចង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:25 PM, ចំនួនអ្នកអានៈ​ 32ដង
លោក ត្រាំ ដែលមិនបានទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយយកឈ្នះលើ លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ជំនួបរវាងប្រធានាធិបតីកំពុងកាន់អំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:21 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង ទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេច ហើយសម្តេចហៅថាជាក្មេងពាល។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 10-11-2024, 01:19 PM, ចំនួនអ្នកអានៈ​ 36ដង
យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពធនធានគ្រូបង្វឹកថ្នាក់ជាតិរបស់សហព័ន្ធ ដែលឆ្លើយតបនឹងផែនការកសាងធនធានមនុស្ស ដើម្បីឈានទៅពង្រឹង និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1084 នាក់
ម្សិលមិញ : 7337 នាក់
សរុបទាំងអស់ : 7394189 នាក់