អគ្គស្នងការដ្ឋាននគរបាលជាតិរៀបចំសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័នតុលាការ |
|
ចុះថ្ងៃទី: 20-09-2024, 01:29 PM, ចំនួនអ្នកអានៈ 96ដង |
|
រាជធានីភ្នំពេញ៖អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធានគណៈអធិបតី។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖
ទី១. ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។
ទី២. ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាលនៃការបំពេញតួនាទីនិងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ទី៣. ពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
លោករដ្ឋលេខាធិការ កេង សុម៉ារិទ្ធ បានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌ គឺជាតួអង្គគន្លឹះស្នូលក្នុងការបង្ក្រាបរាល់បទល្មើសដែលកើតមាន ដើម្បីធានាឱ្យបានថាប្រទេសកម្ពុជាត្រូវបានពង្រឹងសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តដល់មន្ត្រីនគរបាលយុត្តិធម៌ឱ្យបន្តយកចិត្តទុកដាក់លើការងារនេះបន្ថែមទៀត ខណៈបទល្មើសមួយចំនួនកាន់តែមានភាពស្មុគស្មាញ។
មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
គួរជម្រាបថា អង្គសិក្ខាសាលាខាងលើនេះនឹងប្រមូលបានគោលគំនិតសំខាន់ៗ ចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ដើម្បីជូនទៅក្រសួងយុត្តិធម៌ ស្ថាប័នតុលាការ និងអង្គភាពប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទីនិងភារកិច្ចរវាងមន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 10-11-2024, 07:28 PM, ចំនួនអ្នកអានៈ 39ដង
សមយុទ្ធយោធារួមគ្នាដែលត្រូវបានគេដាក់ឈ្មោះថា Keris Woomera នេះ វាជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុត រវាងអូស្ត្រាលី និងឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។ សមយុទ្ធនេះ នឹងរួមមាន ប្រតិបត្តិការចុះចត ការបាញ់គ្រាប់ពិត និងការជម្លៀសមិនមែនប្រយុទ្ធ ដែលជាសកម្មភាពសង្គ្រោះបន្ទ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 07:25 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖សេចក្តីរាយការណ៍ មិនទាន់បានបញ្ជាក់ពីបទល្មើសដែលនាំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបុគ្គលទាំង២នាក់នេះទេ តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោកនៅព្រលប់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 07:23 PM, ចំនួនអ្នកអានៈ 33ដង
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានវេបច្ច័យ អង្គកឋិនទានសាមគ្គី ប្រគេន វត្តចមសទ្ធាវាស (ហៅវត្តស្វាយចាស់) ដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលផ្តួចផ្តើមរៀប
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:27 PM, ចំនួនអ្នកអានៈ 43ដង
ខេត្តកំពង់ធំ៖លោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោក បានដឹកនាំកម្លាំងជំនាញយុត្តិធម៌ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់ផ្ទាល់ដី) នៅក្នុងព្រៃចំការស្វាយចន្ទី តំបន់អូរក្បាលហុង ចំងាយពីភូមិជីវភាពប្រហែល៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:22 PM, ចំនួនអ្នកអានៈ 36ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងកិច្ចការនេះថា ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើបមួយចំនួនដែលផលិតឡើងក្នុងចំណោមបន្ទះឈីប nanometer ចំនួន៧ ឬច្រើនជាងនេះ ដែលផលិតឡើងសម្រាប់ប្រទេសចិនសម្រាប់ដំណើរការកម
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:21 PM, ចំនួនអ្នកអានៈ 41ដង
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Narispanthaspanhan បាននិយាយថា វិធានការទីមួយក្នុងចំណោមវិធានការទាំងបីគឺជាកម្មវិធីសន្យាទិញស្រូវចំនួន ៨,៣៦ពាន់លានបាត (ប្រហែល ២៤៥លានដុល្លារ) ដែលរដ្ឋាភិបាលថៃនឹងផ្តល់ឧបត្ថម្ភធនចំនួន ១ ៥០០បាតក្នុងមួយតោនស្រូវដែលបានសន្យាទិញ។
គណៈកម្មាធិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:20 PM, ចំនួនអ្នកអានៈ 35ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថាដ្រូនរបស់អ៊ុយក្រែនត្រូវបានកម្ទេច នៅក្នុងស្រុក Ramenskoye និង Kolomensky នៃតំបន់មូស្គូ ព្រមទាំងទីក្រុង Domodedovo ដែលសិ្ថតនៅភាគអាគ្នេយ៍តំបន់មូស្គូ។ តំបន់មូស្គូមានប្រជាជនជាង ២១លាននាក់កំពុងរស់នៅ។ លោក Sobyanin បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បើតាម ព័ត៌មានបឋម មិនមានការខូចខាត ឬជនរ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:16 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានបង្ហាញនូវការហួសចិត្ត និងខឹងសម្បារជាខ្លាំងក្នុងនាមជាកូន ក្រោយពេលស្ដាប់ការសន្ទនាដែលក្រុមប្រឆាំងតេទូរស័ព្ទមកកាន់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្ដីឈ្លើយ និងមិនសមរម្យ មិនគោរពចាស់ទុំបែបនេះ។
លោក ហ៊ុន ម៉ានី តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 04:11 PM, ចំនួនអ្នកអានៈ 34ដង
បើតាមព័ត៌មានដែល AFP ទទួលបានពីមន្ទីរបញ្ចកោណ អាវុធនៅក្នុងឃ្លាំងស្ដុកខាងលើ គឺត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅយោធា និងកប៉ាល់ដឹកទំនិញដែល ធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិ ឆ្លងកាត់តាមសមុទ្រក្រហម និងឈូងសមុទ្រ Aden។ ដោយឡែក ទូរទស្សន៍ Al Masirah គ្រប់គ្រងដោយក្រុមហ៊ូទីវិញ បានឱ្យដឹងថាយ៉ាងហោច មានការវ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:35 PM, ចំនួនអ្នកអានៈ 37ដង
ខេត្តមណ្ឌលគិរី៖ដំរីនេះ ត្រូវបានរកឃើញនៅក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។កូនដំរីព្រៃញីមួយក្បាល ត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:31 PM, ចំនួនអ្នកអានៈ 34ដង
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះទស្សនា និងសំណេះសំណាលជាមួយបងប្អូនអាជីវករ ដើម្បីបានដឹងសុខទុក្ខនិងបានឃើញជាក់ស្តែងនូវទិដ្ឋភាពសេវាកម្មម្ហូបអាហារ កន្លែងកម្សាន្ត និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ នៅតំបន់ទេសចរណ៍ Pub Street នៃខេត្តសៀមរាប៕
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:27 PM, ចំនួនអ្នកអានៈ 36ដង
នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា លោក Araqchi បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន...សេណារីយ៉ូថ្មីត្រូវបានប្រឌិតឡើង ហើយខណៈ ឃាតកម្នាក់ដែលតាមការពិត គឺគ្មានទាល់តែសោះ អ្នកប្រឌិតរឿងបានបង្កើតរឿងកំប្លែងមួយដ៏អន់បំផុត»។ លោកប្រមុខការទូតអ៉ីរ៉ង់លើកឡើងបែបនេះដោយចង់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:25 PM, ចំនួនអ្នកអានៈ 32ដង
លោក ត្រាំ ដែលមិនបានទទួលស្គាល់បរាជ័យ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយយកឈ្នះលើ លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។ ជំនួបរវាងប្រធានាធិបតីកំពុងកាន់អំណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:21 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងទាំងស្រុង ទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ ដែលទូរស័ព្ទទៅរំខានសម្តេច ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងឈ្លើយចំពោះសម្តេច ហើយសម្តេចហៅថាជាក្មេងពាល។ សមាជិកក្រុមប្រឆាំងរូបនេះ បានដាក់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 10-11-2024, 01:19 PM, ចំនួនអ្នកអានៈ 36ដង
យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពធនធានគ្រូបង្វឹកថ្នាក់ជាតិរបស់សហព័ន្ធ ដែលឆ្លើយតបនឹងផែនការកសាងធនធានមនុស្ស ដើម្បីឈានទៅពង្រឹង និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ
ព័ត៌មានលម្អិត
|
|
|