កូរ៉េខាងជើង បញ្ជូនប្រជាជនរងគ្រោះដោយសារទឹកជំនន់ ទៅកាន់ទីក្រុងព្យុងយ៉ាង |
|
ចុះថ្ងៃទី: 10-08-2024, 04:30 PM, ចំនួនអ្នកអានៈ 144ដង |
|
តាម KCNA អំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Uiju ដែលរងគ្រោះដោយសារទឹកជំនន់កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បាននិយាយថារដ្ឋាភិបាលរបស់លោក មានផែនការបញ្ជូនប្រជាជនរងគ្រោះប្រហែល ១៥ ៤០០នាក់ ចេញពីតំបន់ភាគខាងជើង ទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្នក្នុងរដ្ឋធានីព្យុងយ៉ាង រហូតទាល់តែ ផ្ទះរបស់ពួកគេដែលរងការបំផ្លិចបំផ្លាញក្នុងគ្រោះទឹកជំនន់ ត្រូវបានជួសជុល ឬសាងសង់ឡើងវិញរួចរាល់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះឱ្យដឹងទៀតថា នៅក្រោមផែនការរបស់លោក គីម ក៏មានផងដែរការផ្ដល់ជំនួយជាស្បៀង ថ្នាំពេទ្យ ព្រមទាំងការអប់រំដល់សិស្សរាប់ពាន់ដែលត្រូវផ្លាស់ទីលំនៅ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១០ ខែសីហានេះបានរាយការណ៍ថារដ្ឋាភិបាលកូរ៉េខាងជើង បានសម្រេចឱ្យប្រជាជនរងគ្រោះ ដោយសារទឹកជំនន់ជាង ១៥០០០នាក់ ផ្លាស់ទីលំនៅទៅកាន់ទីក្រុងព្យុងយ៉ាងជាបណ្ដោះអាសន្ន ខណៈមេដឹកនាំលោក គីម ជុងអ៊ុន ទទូចថាការជួសជុលការខូចខាត ឡើងវិញ គឺត្រូវពឹងផ្អែកលើខ្លួនឯង ទោះជាមានការស្នើផ្ដល់ជំនួយពីបរទេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
គួរបញ្ជាក់ថា ប្រទេសមួយចំនួនរួមមានចិន រុស្ស៉ី រួមទាំងកូរ៉េខាងត្បូង ព្រមទាំងអង្គការសហប្រជាជាតិ បានបង្ហាញពីបំណងជួយកូរ៉េខាងជើង តែលោក គីម ជុងអ៊ុន បានបញ្ជាក់ថាកូរ៉េខាងជើងមានសមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង។ ដោយឡែក ជុំវិញគ្រោះទឹកជំនន់នៅកូរ៉េខាងជើងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស កូរ៉េខាងត្បូង បានរាយការណ៍ថាមានមនុស្សស្លាប់ និងបាត់ខ្លួនដល់ទៅ ១៥០០នាក់ឯណោះ។ ប៉ុន្តែ លោក គីម កាលពីថ្ងៃសុក្រ បានច្រានចោលសេចក្ដីរាយការណ៍ នេះដោយចាត់ទុកថាជាការបង្ករឿងធ្ងន់ធ្ងរ និងជាការប្រមាថមួយដល់អ្នកដែលនៅរស់៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:35 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Robert DUSSEY រដ្ឋមន្ត្រីការបរទេស សមារណកម្មតំបន់ និងប្រជាជនតូហ្គោនៅបរទេស នៃសាធារណរដ្ឋតូហ្គោ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភា នៅរសៀលថ្ងៃទី២០ ខែមី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:31 PM, ចំនួនអ្នកអានៈ 38ដង
សាលក្រមនឹងត្រូវប្រកាសនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ពោលគឺរយៈពេល៣ខែ បន្ទាប់ពីលោក Han ត្រូវបានសភាបោះឆ្នោតដកតំណែង ក្រោមការចោទប្រកាន់មួយចំនួន ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងបរាជ័យ របស់ប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤។ តុលាការធម្មនុញ្ញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:28 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ: លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:21 PM, ចំនួនអ្នកអានៈ 52ដង
កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។
ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:18 PM, ចំនួនអ្នកអានៈ 39ដង
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រចនឹងអនុម័តដាក់បញ្ចូលប្រភេទកីឡាប្រដាល់សកល ទៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង LA 2028 នៅសហរដ្ឋអាមេរិក ដែលការសម្រេចនេះធ្វើឡើងនៅក្នុងមហាសន្និបាតនិងបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ IOC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ។ នេះបើតាមប្រភពពីសហព័ន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 05:10 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:47 PM, ចំនួនអ្នកអានៈ 26ដង
យោងតាមសេចក្តីប្រកាសបានឲ្យដឹងថាមជ្ឈមណ្ឌលនេះនឹងត្រូវដាក់ដំណើរការនៅពាក់កណ្ដាលឆ្នាំនេះ ពោលគឺប្រមាណជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសពីការវិនិយោគនូវទឹកប្រាក់ ២.២ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បានប្រកាសឲ្យដឹងថានឹងដាក់ដំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:45 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ: លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឃុន សែន ប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចសហការលើ ការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:42 PM, ចំនួនអ្នកអានៈ 42ដង
លោក ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា «អ៉ីរ៉ង់ចាំបាច់ត្រូវបញ្ឈប់ការផ្តល់ជំនួយជាបន្ទាន់។ ទុកឱ្យពួកហ៊ូទីប្រយុទ្ធតស៊ូដោយខ្លួនឯង។ ទោះជាបែបណាក៏ដោយ ពួកគេមុខជានឹងបរាជ័យ ប៉ុន្តែរបៀបនេះ ពួកគេនឹងបរាជ័យកាន់តែឆាប់។ ពួកហ៊ូទីបានរងការខូចខាតយ៉ាងធ្ងន់ ហើយរង់ចាំមើលបន្តថា វានឹងកាន់តែអាក្រក់ជាងនេះទៅទៀត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:40 PM, ចំនួនអ្នកអានៈ 30ដង
គម្រោងប្រាក់កម្ចីសម្រាប់សិស្ស សម័យកាលលោក ចូ បៃដិន បានផ្តល់លក្ខខណ្ឌងាយស្រួល តាមរយៈការសងត្រឡប់មកវិញទៅតាមប្រាក់ចំណូល ដែលបានធ្វើឱ្យការទូទាត់ប្រចាំខែធ្លាក់ចុះសម្រាប់អ្នកខ្ចីមួយចំនួន។ វាក៏បានផ្តល់ការលើកលែងបំណុល សម្រាប់ប្រាក់កម្ចីក្នុងទំហំតូចៗរយៈពេល១០ឆ្នាំផងដែរ។
សហជីពគ្រូបង្រៀនដ៏ធំមួយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:38 PM, ចំនួនអ្នកអានៈ 13ដង
យ៉ាងណាមិញ ថ្មីៗនេះមន្រ្តីសហភាពអឺរ៉ុបលោកស្រី Federica Miccoli បានបញ្ជាក់ទៅកាន់ 9to5Mac ថាឧបករណ៍ដែលគាំទ្រការសាកឥតខ្សែ គឺល្អឥតខ្ចោះនៅក្នុងច្បាប់។ សហភាពអឺរ៉ុបតម្រូវឱ្យឧបករណ៍ដែលមានរន្ធសាកថ្ម ដើម្បីប្រើ USB-C ប៉ុន្តែមិនមានតម្រូវការសម្រាប់ច្រក USB-C នោះទេ។ ម្យ៉ាងវិញទៀត USB-C គឺចាំបាច់តែលើឧបករណ៍ដែលប្រើថាមពលថ្មចល័តដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:35 PM, ចំនួនអ្នកអានៈ 36ដង
លោក Macron និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ នូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:32 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួង ស្ថាប័នរបស់រដ្ឋ បានដាក់សំណើច្រើនណាស់ ដោយសុំពង្រីក និងដំឡើងតួនាទីភារកិច្ច។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មាននាយកដ្ឋានច្រើនណាស់ ស្នើសុំដំឡើងទៅជាអគ្គនាយកដ្ឋាន តែត្រូវបានបដិសេធ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 02:21 PM, ចំនួនអ្នកអានៈ 22ដង
រាជធានីភ្នំពេញ: លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន។
ភាគី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 20-03-2025, 10:28 AM, ចំនួនអ្នកអានៈ 28ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារកណ្តាលថៃថា បញ្ហានេះមានភាពស្មុគស្មាញ ហើយត្រូវការកិច្ចសហប្រតិបត្តិការ ពីភាគីជាច្រើនដើម្បីដោះស្រាយ។
ធនាគារកណ្តាលថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ដំណោះស្រាយសម្រាប់បញ្ហាបំណុលគ្រួសារខ្ពស់ របស់ប្រទេសថ
 ព័ត៌មានលម្អិត
|
|
|