លោក Netanyahu ស្នើឱ្យសភាអាមេរិក បន្តការគាំទ្រផ្នែកយោធាដល់អ៊ីស្រាអែល
ចុះថ្ងៃទី: 25-07-2024, 02:58 PM, ចំនួនអ្នកអានៈ 78ដង
សមាជិកសភាគណបក្សសាធារណរដ្ឋអាមេរិកគឺជាអ្នករៀបចំដំណើរទស្សនកិច្ចនេះ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រជាធិបតេយ្យមួយចំនួនបានធ្វើពហិការមិនចូលរួមស្តាប់សុន្ទរកថានេះ ទេ ហើយក៏បានហៅលោក Netanyahu ថាជា ជនឧក្រិដ្ឋជនសង្គ្រាម សម្រាប់ការអនុញ្ញាតឱ្យកងកម្លាំងរបស់គាត់សម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៩,០០០ នាក់។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែលលោក Benjamin Netanyahu កំពុងស្ថិត​នៅ​អាមេរិក​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ជម្លោះ​នៅ​ហ្គាហ្សា​ចាប់​ផ្តើម។ លោកបានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំរួមគ្នានៃសភាកាលពីថ្ងៃពុធដោយជំរុញសមាជិកសភាកុំឱ្យបោះបង់ជំនួយយោធាដល់ប្រទេសរបស់លោក។ អនុប្រធានព្រឹទ្ធសភាអាមេរិក នឹងដឹកនាំសម័យប្រជុំរួមគ្នាខាងលើនេះ ទោះបីសមាជិកសភាគណបក្សប្រជាធិបតេយ្យមិនចូលរួមស្តាប់ក៏ដោយ។ ប៉ុន្តែ លោកស្រី Kamala Harris បានរំលងកិច្ចប្រជុំនេះ ដោយគ្រាន់តែបានលើកឡើងពីជម្លោះប៉ាទ្បេស្ទីន អ៊ីស្រាអែល តាមតែកាលវិភាគ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងយុទ្ធនាការរបស់លោកស្រីសម្រាប់ប្រធានាធិបតី។ លោក Netanyahu បានប្តេជ្ញាចិត្តថានឹងបន្តការប្រយុទ្ធគ្នានៅ Gaza រហូតដល់គាត់សម្រេចបាននូវគោលដៅរបស់គាត់។ គាត់ចង់នាំយកចំណាប់ខ្មាំងទាំងអស់មកវិញ កម្ចាត់ក្រុមហាម៉ាស និងធានាថាពួកសកម្មប្រយុទ្ធលែងបង្កការគំរាមកំហែងទៀតហើយ។ គាត់បានប្រាប់សមាជិកសភាថា សត្រូវរបស់យើងគឺជាសត្រូវរបស់អាមេរិកផងដែរ។ លោកថា ការប្រយុទ្ធរបស់យើងគឺជាការប្រយុទ្ធរបស់អ្នក ហើយជ័យជំនះរបស់យើងនឹងក្លាយជាជ័យជំនះរបស់អ្នក។ លោក Netanyahu បានថ្លែងថា រាល់ការស្លាប់របស់ជនស៊ីវិល គឺជាសោកនាដកម្ម សម្រាប់ប្រជាជនអ៊ីស្រាអែល។ ប៉ុន្តែសម្រាប់ក្រុម Hamas វាគឺជា យុទ្ធសាស្ត្ររបស់ពួកគេទៅវិញ ។ គាត់បាននិយាយថា គាត់មិនចង់តាំងទីលំនៅថ្មីនៅតំបន់ហ្គាហ្សាទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា ទឹកដីត្រូវតែគ្មានយោធា បំបាត់រ៉ាឌីកាល់ និងដឹកនាំដោយប៉ាឡេស្ទីនដែលមិនចង់បំផ្លាញអ៊ីស្រាអែល។ លោកក៏បានស្នើឱ្យសមាជិកសភាអាមេរិកផ្តល់ ឧបករណ៍យោធាបន្ថែមទៀត ដើម្បីធ្វើឱ្យការងារប្រយុទ្ធនៅទីនោះកាន់តែសកម្ម និងលឿនជាងមុន។ យ៉ាងណាក៏ហ្វូងបាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​វិមាន​កាពីតូល ដោយ​អំពាវនាវ​ឲ្យ​ចាប់ខ្លួនលោក Netanyahu ភ្លាមៗ។ ប៉ុន្តែបាតុករខ្លះ​ត្រូវ​បាន​ចាប់​ខ្លួនបន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​ប៉ូលិស។ លោក Netanyahu នឹងជួបជាមួយប្រធានាធិបតី Joe Biden នៅថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន។ នៅថ្ងៃសុក្រ លោកនឹងធ្វើដំណើរទៅកាន់រដ្ឋផ្លរីដា ដើម្បីជួបជាមួយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-10-2024, 12:36 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ថ្ងៃបើកបវេសនកាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវអនុវត្ត៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការបើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:24 PM, ចំនួនអ្នកអានៈ​ 1ដង
លោក ត្រាំ ក៏បានរិះគន់ លោក ហ្សេលេនស្គី ផងដែរ ចំពោះភាពបរាជ័យក្នុងការស្វែងរកសន្តិភាព ហើយលើកជាយោបល់ថា អ៊ុយក្រែន ប្រហែលជាត្រូវប្រគល់ទឹកដីខ្លះទៅឱ្យរុស្ស៉ី ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អនឡាញ PBD លោក ត្រាំ និយាយថា គួរតែបន្ទោសលោក ហ្សេលេនស្គី ដែលមិនត្រឹមត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:20 PM, ចំនួនអ្នកអានៈ​ 1ដង
តាមក្រសួងការបរទេសអាមេរិក ទណ្ឌកម្មថ្មីត្រូវបានដាក់លើក្រុមហ៊ុនចិន Xiamen Limbach Aircraft Engine Co Ltd ដែលជួយផ្តល់ម៉ាស៉ីនសម្រាប់ផលិតយន្តហោះដ្រូន Garspaniya រយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី។ ក្រុមហ៊ុន Redlespanus Vector Industry Shenzhen Co Ltd ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ក៏ត្រូវរងនូវទណ្ឌកម្មថ្មីនេះផងដែរ សម្រាប់ការដឹកជញ្ជូនយន្តហោះដ្រូន ទៅឱ្យក្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:15 PM, ចំនួនអ្នកអានៈ​ 1ដង
ការិយាល័យសម្រាប់សុវត្ថិភាពនិងស្តង់ដារផលិតផល ដែលជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស កំពុងស្វែងរកធាតុចូលពីក្រុមហ៊ុនផលិត អ្នកនាំចូល អ្នកចែកចាយ និងសមាគមពាណិជ្ជកម្មអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារសាកថ្មនេះនៅទូទាំងចក្រភពអង់គ្លេស។ ការផ្លាស់ប្តូរនេះកើតឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:14 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិកម្ពុជាសូមប្រកាសជូនសាធារណជនឲ្យបានដឹងថា ករណីជនជាតិចិនបាញ់ប្រហារសម្លាប់មនុស្សយ៉ាងសាហាវនៅក្នុងបន្ទប់ នៃភោជនីយដ្ឋានមួយកន្លែង ដែលកំពុងចែកចាយលើបណ្តាញសង្គម មិនមែនកើតឡើងនៅកម្ពុជា គឺនៅទីក្រុងម៉ានីល ប្រទេសហ្វីលីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 12:11 PM, ចំនួនអ្នកអានៈ​ 2ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហេសបូឡា បានគូសបញ្ជាក់ដូច្នេះថា «ហេសបូឡាបានប្រកាសពីការផ្លាស់ប្ដូរពីអន្តរកាល ទៅជាដំណាក់កាលថ្មី និងបង្កើនជម្លោះនៅក្នុងការប្រឈមមុខ ជាមួយអ៉ីស្រាអែលដែលជាសត្រូវ ហើយដែលនឹងឆ្លុះបញ្ចាំងពីការវិវត្តន៍ និងព្រឹត្តការណ៍នៅប៉ុន្មានថ្ងៃខាងមុខ»។ ការប្រកាសបែបនេះរបស់ហេសបូឡ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 11:02 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ លោក Prabowo Subianto ជាប្រធានាធិបតីថ្មី និងលោក Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាការតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:58 AM, ចំនួនអ្នកអានៈ​ 1ដង
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំពីលោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:56 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិនឡាវង់ ឃុតផៃធូន (Sinlavong Khoutspanhaythoune) ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:50 AM, ចំនួនអ្នកអានៈ​ 4ដង
លោកឧត្តមសេនីយ Hossein Salami បាននិយាយបែបនេះនៅក្នុងពិធីបុណ្យសពដែលធ្វើឡើងសម្រាប់លោក Abbas Nilforoushan មេបញ្ជាការ IRGC ដែលត្រូវបានសម្លាប់រួមជាមួយមេដឹកនាំ Hezbollah លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Beirut កាលពីខែមុន។ ប្រធានកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:49 AM, ចំនួនអ្នកអានៈ​ 5ដង
អ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថាមេដឹកនាំហាម៉ាស លោក Yahya Sinwar ដែលជាស្ថាបនិកការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលនាំទៅរកការផ្ទុះសង្រ្គាមនៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាមួយរបស់ទាហានអ៉ីស្រាអែលនៅភាគខាងត្បូងហ្កាហ្សា កាលពីថ្ងៃពុធកន្លងទៅ។ ភ្លាមៗក្រុម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:47 AM, ចំនួនអ្នកអានៈ​ 5ដង
ការអះអាងបែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងក្រោយចូលរួមកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីការពារជាតិរបស់ NATO ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើកងទ័ពកូរ៉េខាងជើងទាំងនោះ កំពុងត្រូវបានបង្វឹកនៅទីណានោះទេ។ «ពួកគេកំពុងត្រៀមបញ្ជូនកងទ័ព ១០ ០០០នាក់ ប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:17 AM, ចំនួនអ្នកអានៈ​ 8ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកការប្រកួតនេះដែរ លោកទេសរដ្ឋមន្ដ្រីបានសម្ដែងនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលការចាត់តាំងជាដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតីនាយករដ្ឋមន្ដ្រី ធ្វើជាអធិបតីក្នុងពិធីបើកការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី”
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:12 AM, ចំនួនអ្នកអានៈ​ 4ដង
កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣៧ឆ្នាំរូបនេះ បានបង្ហាញ​វត្តមាន​ដើម្បី​ទទួល​ពាន​រង្វាន់​របស់លោក​ក្នុង​ពិធី​ឯកជន​មួយ​ដែល​រៀបចំ​ដោយ​ហាង​លក់​ទំនិញ​អេស្ប៉ាញ។ ​កំពូលខ្សែប្រយុទ្ធ Lionel Messi បានទទួលពានរង្វាន់កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល(GOAT)ពីកាសែត Marca ​របស់​អេស្ប៉ាញ។ យោងតាមកាសែត ​​Marca បានឱ្យដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-10-2024, 10:11 AM, ចំនួនអ្នកអានៈ​ 6ដង
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់សម្រាប់ការបំពេញទស្សនកិច្ច។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានហៅទូរស័ព្ទទៅកាន់ Bibi Netanyahu ដើម្បីអបអរសាទររូបលោក ចំពោះការស្លាប់របស់ Sinwar ដែលមានបាតដៃប្រឡាក់ដោយ ឈាម»។ លោក បៃដិន បន្ថែមថាការស្លាប់រ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1472 នាក់
ម្សិលមិញ : 4525 នាក់
សរុបទាំងអស់ : 7276465 នាក់