|
លោក ឃួង ស្រេង៖ រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ អំពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញ ពីវិស័យអាទិភាព |
|
ចុះថ្ងៃទី: 21-07-2024, 05:49 PM, ចំនួនអ្នកអានៈ 144ដង |
|
រាជធានីភ្នំពេញ៖លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់ការរៀបចំពិធីដាំដើមឈើជាទិវាពលកម្មប្រពៃណីជាតិ ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ទទួលបានការ ឯកភាពពីរដ្ឋបាលរាជធានីភ្នំពេញយើង បានដាំដើមឈើ នៅទីតាំងប្រារព្វពិធីមានចំនួន២៦៨ដើម ជាប្រភេទឈើធ្នង់ ក្រៅពីនេះ នៅបានដាំ៣៨៩៣ដើមផ្សេងទៀត នៅតាមបណ្តាទីតាំងជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជា ៖ ឈើក្រញ៉ូង, នាងនួន, បេង, ធ្នង់, ក្ងោក, ឥន្ទនេល, ច្រេស, សាគូរ៉ា, ត្រយឹង, ចន្ទន៍គ្រឹះស្នា, ម្រះព្រៅភ្នំ, រាំងទឹក, គគីរ, ឈើទាល, ដើមលៀប, ដើមខិតបណ្ណ័, ដើមគ្រាប់បែក និងដើមអំពិលបារាំងជាដើម។
ក្នុងន័យចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្វពិធីដាំកូនឈើ និងចែកកូនឈើ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាកាយរិទ្ធិនារីសាខារាជធានីភ្នំពេញ។
លោកប្រធានមន្ទីរ បានអោយដឹងទៀតថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានចែកកូនឈើចម្រុះដល់អង្គភាព សាលារៀន វត្តអារាម និងជូនបងប្អូនប្រជាពលរដ្ឋ យកទៅដាំសរុបចំនួន២៣៥០ដើម។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ បានកំណត់យ៉ាងច្បាស់ពីតម្លៃ និងតួនាទីដ៏សំខាន់របស់ព្រៃឈើ ដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពទាំងឡាយរបស់រដ្ឋបានឡើយ ដោយបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវការគ្រប់គ្រងធនធានធម្មជាតិ សំដៅរក្សាតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ពិសេសលើកកំពស់វិភាគទាន នៃធនធានធម្មជាតិ ក្នុងនោះ យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ត្រង់ចំណុច បញ្ជកោណទី៤ មុំទី២។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យព្រៃឈើ សំដៅឈានទៅរកការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយចីរភាព និងសមធ៌ ស្របតាមកម្មវិធីព្រៃឈើជាតិ ២០១០-២០២៩ ពិសេសតាមរយៈការកំណត់ព្រំប្រទល់ ចំណាត់ថ្នាក់ ការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ ការអភិរក្សធនធានព្រៃឈើ និងជីវៈចំរុះ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ ស្តីពីព្រៃឈើ និងអភិបាលកិច្ចល្អក្នុងវិស័យនេះ។
ពីវេទិការនេះដែរ លោក ឃួង ស្រេង បានអំពាវនាវដល់ព្រៈថេរានុថេត្ថេរៈ គ្រប់ព្រះអង្គ, បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ប្អូនៗយុវជន, យុវនារីទាំងអស់ ត្រូវបន្តគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីព្រោះថា ការសាងសង់ព្រែកជីកហ្វូណនតេជោនេះ គឺដើម្បីផលប្រយោជន៍ខ្មែរសុទ្ធសាធ និងជាទ្រព្យសម្បត្តិមហាសាលរបស់ប្រជាជនកម្ពុជា ដូច្នេះយើងត្រូវចូលរួមគាំទ្រឲ្យក្លាយទៅជាមហាចលនាជាតិខ្មែរតែមួយ ដើម្បីអោយសមិទ្ធិផលនេះ លេចចេញជារូបរាងឡើងយ៉ាងពិតប្រាកដ។
នាឱកាសនោះដែរ លោក ឃួង ស្រេង និងលោកស្រី បានអញ្ជើញដាំដើមឈើជានិមិត្តរូប ព្រមទាំងចែកកូនឈើចម្រុះដល់អង្គភាព, អាជ្ញាធរខណ្ឌទាំង១៤ ដើម្បីយកទៅដាំបន្តតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:35 PM, ចំនួនអ្នកអានៈ 4ដង
ខេត្តបាត់ដំបង៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានចូលទស្សនាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ដែលបានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូលនិងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង នៅក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ។
ផ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:31 PM, ចំនួនអ្នកអានៈ 6ដង
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 07:29 PM, ចំនួនអ្នកអានៈ 6ដង
មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មានស៊ើបការណ៍ និងអ្នកជំនាញ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។ លោក Zelenskiy បាននិយាយថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននិងកូរ៉េខាងត្បូងនឹងផ្លាស់ប្តូរគណៈប្រតិភូក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលសកម្មភាព»។
ប្រធាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:06 PM, ចំនួនអ្នកអានៈ 9ដង
រាជធានីភ្នំពេញ៖បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលមរណភាព នៅថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣៨នាទី ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:02 PM, ចំនួនអ្នកអានៈ 13ដង
ពិធីបិទការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានប្រព្រឹត្ដទៅនៅក្លឹប Phnom Climb Community Gym។ការរៀបចំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបិទបញ្ចប់យ៉ាងជោគជ័យហើយ ដែលធ្វើឡើង ក្រោមអធិបតី លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិក និង លោក ឡាំង អូណ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 05:00 PM, ចំនួនអ្នកអានៈ 10ដង
សមាជិកសភាកូរ៉េខាងត្បូង មិនបានផ្តល់ពេលវេលាជាក់លាក់ទេ ប៉ុន្តែការអត្ថាធិប្បាយនេះកើតឡើង នៅពេលដែលអង្គការណាតូ បញ្ជាក់ពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅរុស្ស៉ី ហើយថា មានក្រុមទ័ពកូរ៉េខាងជើងខ្លះ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ព្រំដែនរុស្ស៉ីជាមួយអ៊ុយក្រែន។ លោក Lee Seong-kweun សមាជិកនៃគណៈកម្មាធិការ ស៉ើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:59 PM, ចំនួនអ្នកអានៈ 8ដង
ក្រុមហេសបូឡា បាននិយាយថា ក្រុមប្រឹក្សា Shura របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់ សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១ ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:58 PM, ចំនួនអ្នកអានៈ 11ដង
តាមវីដេអូផ្សព្វផ្សាយដោយកាសែតឥណ្ឌា មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅជុំវិញប្រាសាទហិណ្ឌូ ក្នុងតំបន់ Nileshwaram រដ្ឋ Kerala ភាគខាងត្បូង កាលពីល្ងាចថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ដើម្បីមើលការដុតកាំជ្រួច។ បន្ទាប់មក សំលេងផ្ទុះផាវ-កាំជ្រួច បានបន្លឺឡើងចេញពីខាងក្នុងអគារមួយ មុនពេលដុំភ្លើងដ៏ខ្លាំង ផ្ទុះឆាបឆ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 04:11 PM, ចំនួនអ្នកអានៈ 6ដង
រាជធានីភ្នំពេញ៖ព្រះរាជពិធីថ្វាយព្រះពរត្រូវបានប្រារព្ធឡើងនៅក្នុងព្រះទីនាំងទេវានិច្ឆ័យ។ ក្នុងព្រះរាជពិធីថ្វាយព្រះពរនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញអានសារថ្វាយព្រះពរម្តងម្នាក់។
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:59 PM, ចំនួនអ្នកអានៈ 10ដង
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការជូនដំណឹង និងណែនាំអំពីបែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ក្នុងគោលបំណងឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋបានឈ្វេងយល់ឱ្យកាន់តែច្បាស់ពីការអនុវត្ត បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ (ពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល) ដ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:55 PM, ចំនួនអ្នកអានៈ 9ដង
បន្ទាប់ពីជួបរដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅក្នុងទីក្រុងបែរឡាំង លោក Anusic និយាយថា ពេលទទួលបានរថក្រោះ Leospanard 2 A8 ហើយ ក្រូអាស៉ី អាចប្រគល់រថក្រោះប្រយុទ្ធចំនួន ៣០គ្រឿង និងរថពាសដែកប្រយុទ្ធ ៣០គ្រឿង ទៅកាន់អ៊ុយក្រែន នៅចុងឆ្នាំ ២០២៤នេះ។
រដ្ឋមន្រ្តីការពារជាតិ លោក Ivan Anusic បានឱ្យដឹងថា ប្រទេសក្រូអាស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:54 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមរបាយការណ៍ដដែល បានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើង នៅក្នុងតំបន់ El Hamames ខណដែលកងទ័ពអ៊ីស្រាអែល ព្យាយាមឈ្លានពានឆ្លងកាត់ព្រំដែនក្បែរទីក្រុង Khiam របស់ប្រទេសលីបង់ប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen រាយការណ៍ថា ក្រុមហេសបូឡា Shia នៃប្រទេសលីបង់ បានបំផ្លាញរថក្រោះប្រភេទ Merkava របស់អ៊ីស្រាអែល នៅតាមព្រំដែនរវាងប្រទេសទាំ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:53 PM, ចំនួនអ្នកអានៈ 7ដង
នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុង Reykjavik លោក ហ្សេលេនស្គី បានធានាចំពោះតំណាងនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ន័រវេស ហ្វាំងឡង់ និងស៊ុយអែតថា អ៊ុយក្រែន កំពុងស្នើសុំចូលជាសមាជិកណាតូ។ យើងមិននិយាយអំពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ អំឡុងពេលមានសង្រ្គាមនោះទេ។ យើងកំពុងនិយាយអំពីការអញ្ជើញឱ្យចូលរួ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 03:51 PM, ចំនួនអ្នកអានៈ 8ដង
យោធាជើងទឹកឥណ្ឌូណេស៉ី បាននិយាយថា សមយុទ្ធខាងលើ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅតំបន់សមុទ្រជ្វា ក្បែរមូលដ្ឋានទ័ពជើងទឹកមួយកន្លែង ក្នុងទីក្រុង Surabaya។ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំឥណ្ឌូណេស៉ី លោក Sergey Tolchenov បានលើកឡើងថា ការធ្វើសមយុទ្ធយោធានេះ មិនមានគោលដៅ លើប្រទេសណាមួយផ្សេងឡើយ ពោលគ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 29-10-2024, 01:35 PM, ចំនួនអ្នកអានៈ 11ដង
រាជធានីភ្នំពេញ៖២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបំពេញរាជតួនាទី និងភារកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជា ពោរពេញដោយភាពសុខដុមរមនា។
ថ្ងៃនេះជាខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរី
ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 420 នាក់ |
|
ម្សិលមិញ |
: 4764 នាក់ |
|
សរុបទាំងអស់ |
: 7328141 នាក់ |
|
|