សម្តេចនាយករដ្ឋមន្ត្រី៖ កម្ពុជានាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេសក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ,
ចុះថ្ងៃទី: 01-07-2024, 11:39 AM, ចំនួនអ្នកអានៈ 136ដង
ខេត្តកំពង់ចាម៖សម្តេចបន្ថែមថា រយៈពេលប៉ុន្មានខែមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញអ្នកវិនិយោគ ឱ្យមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា ដែលការបោះទុនមិនត្រឹមតែបង្កើតការងារ ជូនប្រជាជននោះទេ ក៏ជំរុញឱ្យមានការទិញផលិតផលកសិកម្ម កាន់តែច្រើនផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ការថ្លែងរបស់សម្តេចធិបតីធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ និងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចបានថ្លែងដូច្នេះថា​ «ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់៧៨ប្រទេស​ ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»។ សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងពេលដែលសម្តេចធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង ពេលនោះចិនបានបញ្ជាក់ថានឹងទទួលទិញអង្ករកម្ពុជា និងផលិតផលកម្មកម្ពុជាបន្ថែមទៀតផងដែរ។ ដូចគ្នា នៅពេលសម្តេចធ្វើទស្សនកិច្ចនៅបរទេស តែងតែជំរុញឱ្យប្រទេសទាំងនោះ ជួយទិញផលិតកសិកម្មពីកម្ពុជាបន្ថែម។ សម្តេចបញ្ជាក់ទៀតថា នាពេលកន្លងទៅថ្មីនេះ ឆ្លើយតបក្តីកង្វល់របស់អ្នកចិញ្ចឹមសត្វ សម្តេចបានសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ន នូវបំណែកសាច់បង្កកមួយចំនួន ដើម្បីគាំទ្រដល់អ្នកចិញ្ចឹមក្នុងស្រុក។ តែយ៉ាងណាសម្តេចសង្កត់ថា ការបិទមិនឱ្យនាំចូល ក៏ត្រូវគិតគូរអំពីតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ផងដែរ ដើម្បីកុំឱ្យមានការឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់។ សម្តេចថ្លែងថា «ដូចខ្ញុំនិយាយចឹង ជួយកសិករឱ្យឡើងថ្លៃ ឱ្យចំណូលបានច្រើន តែអ្នកហូបគាត់សួរហើយ ធ្វើម៉េចកុំឱ្យអាហារខ្ញុំឡើងថ្លៃ នេះគឺជាតុល្យភាព ដែលយើងត្រូវគិតគូរ ចំណូលដល់កសិករ ប៉ុន្តែជីវភាពរស់នៅ និងអតិផរណារបស់យើង»។ កសិផលដែលកម្ពុជានាំចេញរួមមាន៖ អង្ករ ស្រូវ កៅស៊ូ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី កាកសំណល់ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្តែកបាយ គ្រាប់សណ្តែកសៀង ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ ដំណាប់ស្វាយ ផ្លែមៀនស្រស់ ដូងប្រេង ម្រេច បន្លែចម្រុះ និងកសិផលចំនួន១០០មុខផ្សេងទៀត។ ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្ម សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨.៦លានតោនទៅ កាន់ទិសដៅ ៧៤ ប្រទេសកើនឡើង ៧.៨ភាគរយ ធៀបឆ្នាំ២០២១៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2024, 08:28 PM, ចំនួនអ្នកអានៈ​ 0ដង
ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះស៊ីក្លូន Dana ដែលកំពុងវាយលុកឈូងសមុទ្រ Bengal នឹងពង្រឹងទៅជាព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរ ជាមួយនឹងល្បឿនខ្យល់ រហូតដល់ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយទំនងជានឹងវាយប្រហារ រដ្ឋ Odisha នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ ជាវិធានការបង្ការ សាលារៀននៅក្នុងស្រុកចំនួន ១៤ ត្រូវបានប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:26 PM, ចំនួនអ្នកអានៈ​ 0ដង
អាជ្ញាធរ បានចោទប្រកាន់លោក Toledo ថាទទួលយកសំណូកចំនួន ៣៥ លានដុល្លារពីក្រុមហ៊ុន Odebrecht ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់ផ្លូវហាយវេនៅក្នុងប្រទេសអាមេរិកខាងត្បូង។ អតីតប្រធានាធិបតីប្រទេសប៉េរូ លោក Alejandro Toledo ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ និង ៦ ខែ នៅក្នុងករណីទទួលយកសំណូកប្រាក់រាប់លានដុល្លារ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:23 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូ TV STORM សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Lee Young Seok ជាប្រធាន TV STORM Smart Media Solution Comspanany for Pay TV ospanerators សាធារណៈរដ្ឋកូរ៉េ បានបញ្ជាក់ពីគោលបំណងចង់មកធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:20 PM, ចំនួនអ្នកអានៈ​ 0ដង
លោក Balitsky បានសរសេរនៅលើ Telegram ថា ភេរវករអ៊ុយក្រែន ប្រើប្រាស់ UAVs ដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងទីក្រុង Energodar និងតំបន់ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaspanorozhy ខណភ្លាមៗដាច់អគ្គិសនីទូទាំងទីក្រុង។ លោក Yevgeny Balitsky អភិបាលនៃតំបន់ Zaspanorozhye បាននិយាយថា មនុស្សម្នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:17 PM, ចំនួនអ្នកអានៈ​ 0ដង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទកាសែតថា ថ្មីៗនេះ ប្រទេសចិន និងឥណ្ឌា រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈបណ្តាញការទូត និងយោធា លើបញ្ហាទាក់ទងនឹងព្រំដែន។ បច្ចុប្បន្ននេះ ភាគីទាំងពីរបានឈានដល់ការដោះស្រាយលើបញ្ហាពាក់ព័ន្ធ ។ ប្រទេសចិន បានបញ្ជាក់ថា ខ្លួនឈានដល់ដំណោះស្រាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 08:16 PM, ចំនួនអ្នកអានៈ​ 0ដង
បន្ទះឈីប Ryzen 9000X3D គឺជាអ្នកស្នងតំណែងរបស់បន្ទះឈីប​ Ryzen 7000X3D ជំនាន់មុន ដែលជាបន្ទះឈីបទទួលបានការគាំទ្រខ្លាំងបំផុត។ ម៉ូដែលថ្មីនេះ នឹងត្រូវបានបំពាក់ដោយស្ថាបត្យកម្ម AM5 ដូចទៅនឹងបន្ទះឈីប Ryzen 9000 ធម្មតាដែល ប៉ុន្តែក្រុមហ៊ុន AMD នឹងរួមបញ្ចូលនូវបច្ចេកវិទ្យាពិសេសម្យ៉ាងមានឈ្មោះថា 3D V-cache ព្រមទាំងស្រទាប់ (ឬ Layer) L3 cache ដែលវាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:59 PM, ចំនួនអ្នកអានៈ​ 6ដង
អ្នកនាំពាក្យយោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បុរសខាងលើ ដែលមិនត្រូវបានបញ្ចេញឈ្មោះ គឺជាប្រធានអង្គភាពលេខ ៤៤០០ របស់ហេសបូឡា ទទួលបន្ទុកលើការផ្ទេរ និងកំណត់ទំហំហិរញ្ញវត្ថុ ទៅកាន់ក្រុមនេះ តាមរយៈការលក់ប្រេងរបស់ទីក្រុងតេហេរ៉ង់។ ក្រុមហេសបូឡា ត្រូវបានគាំទ្រដោយប្រទេសអ៉ីរ៉ង់។ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:55 PM, ចំនួនអ្នកអានៈ​ 5ដង
នៅចំពោះមុខសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានគូសបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុង ពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួនអំពីផលវិបាកដែលអាចកើតឡើង ប្រសិនបើការបញ្ជូនទ័ពកូរ៉េខាងជើងទៅជួយរុស្ស៉ីនៅអ៊ុយក្រែនគឺជាការពិតមែននោះ។ លោក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:51 PM, ចំនួនអ្នកអានៈ​ 6ដង
យោងតាមសារព័ត៌មាន Dailysspanorts បានឲ្យដឹងថា អ្នកគាំទ្រជនជាតិចិនម្នាក់របស់ Ronaldo បានជិះកង់ចម្ងាយ ១៣,០​០០​គីឡូម៉ែត្រ ដើម្បីបំពេញក្ដីស្រម៉ៃជួបតារាព័រទុយហ្គាល់ បន្ទាប់ពីការប្រកួត Pro League ជាមួយ Al-Shabab។ Cristiano Ronaldo នៅតែជាអត្តពលិកដ៏ពេញនិយមបំផុតមួយនៅលើភពផែនដី។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានទាក់ទាញអ្នកគាំទ្រម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:50 PM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងជំរុញការហោះហើរត្រង់ដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសអន្តរជាតិ ពីបណ្តាប្រទេសមជ្ឈឹមបូព៌ានិងអឺរ៉ុប មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាគោលនយោបាយថ្មីរបស់កម្ពុជា ដែលបានទទួលការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:46 PM, ចំនួនអ្នកអានៈ​ 9ដង
Neymar បានរងរបួសជង្គង់នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២៣ ខណៈពេលដែលលេងឱ្យប្រេស៊ីលក្នុងការប្រកួតជម្រុះ World Cuspan ​ 2026 ជាមួយអ៊ុយរូហ្គាយ។ យ៉ាងណាមិញកីឡាករវ័យ ៣២ ឆ្នាំរូបនេះបានចូលលេងនៅនាទីទី ៧៧នៃជ័យជម្នះ ៥-៤ របស់ក្រុម Al-Hilal ​លើក្រុម Al-Ain កាលពីយប់មិញនៅពានប្រចាំទ្វីបអាស៊ី AFC Chamspanions League 2024-2025 បន្ទាប់ពីបានជាសះស្បើយពីការវះកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:44 PM, ចំនួនអ្នកអានៈ​ 10ដង
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបាន​ផ្លាស់ចេញពីក្លិបរួមលីគ Southamspanton មកកាន់កីឡដ្ឋាន Anfield តាំងពីខែមករា ឆ្នាំ ២០១៨ ហើយកិច្ចសន្យាបច្ចុប្បន្នរបស់លោកនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប្រធានក្រុម Liverspanool កីឡាករ Virgil van Dijk បាននិយាយថាលោ​ក​បានបើកការពិភាក្សាជាមួយក្លឹបអំពីការចុះហត្ថលេខាលើកិច្ច​សន្យាថ្មីមួយ។ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:43 PM, ចំនួនអ្នកអានៈ​ 5ដង
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ (MSA) ស្ថិតនៅកោះ Pingtan នៃភាគខាងកើតប្រទេសចិនបានប្រកាសថាការបាញ់គ្រាប់ពិត អាចនឹងត្រូវធ្វើឡើងនៅតាម ទីតាំងមួយចំនួនស្ថិតនៅជិតចិនដីគោក និងស្ថិតនៅចម្ងាយ១០៥គីឡូម៉ែត្រពីកោះតៃវ៉ាន់។ MSA បញ្ជាក់ទៀតថាសមយុទ្ធបាញ់គ្រាប់ពិតនេះដែរត្រូវធ្វើឡើងនៅម៉ោង៩ព្រឹក ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:38 PM, ចំនួនអ្នកអានៈ​ 6ដង
លោក ពូទីន បានប្រាប់ក្រុមអ្នកសារព័ត៌មាន មកពីប្រទេស BRICS ទាំងអស់ថា BRICS មិន​ធ្វើខ្លួនជាអ្នកប្រឆាំង​ នឹងនរ​ណា​ម្នាក់​ឡើយ ហើយការរួមចំណែក​ជំរុញ ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ គឺ​ជា​ការ​ពិត។ លោកគូសបញ្ជាក់ដូច្នេះថា «BRICS ជាសមាគមប្រទេស ដែលធ្វើការជាមួយគ្នាដោយផ្អែកលើតម្លៃរួម ចក្ខុវិស័យនៃការអភិវឌ្ឍន៍ ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2024, 01:36 PM, ចំនួនអ្នកអានៈ​ 2ដង
ការព្រួយបារម្ភបែបនោះរបស់អ៊ីរ៉ង់គឺតាមរយៈលិខិតមួយច្បាប់ផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និង ប្រធានក្រុមប្រឹក្សាសន្តិសុខ។ លិខិតនោះបានធ្វើការកត់សម្គាល់ថ្មីៗដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក Joe Biden ដែលបានបង្ហាញឱ្យដឹងអំពីផែនការដែលអ៊ីស្រាអែលនឹងបើកការវាយប្រហារលើអ៊ីរ៉ង់នៅក្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3900 នាក់
ម្សិលមិញ : 4687 នាក់
សរុបទាំងអស់ : 7297050 នាក់