រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ
ចុះថ្ងៃទី: 04-05-2024, 08:53 PM, ចំនួនអ្នកអានៈ 62ដង
រាជធានី​ភ្នំពេញ ៖រលោករដ្ឋមន្ត្រីបានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅរដូវវស្សាបរិមាណទឹកភ្លៀងដ៏ច្រើន បានហូរធ្លាក់ពីតំបន់ភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ និងពីតំបន់ភ្នំក្រវាញ តាមព្រែកនានាហូរចូលមកស្ទឹងព្រែកត្នោតធ្វើឱ្យបរិមាណទឹកស្ទឹងព្រែកត្នោតកើនឡើងពី១៣០០ទៅ២០០០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈសំណង់ដោះទឹកនៅកំពង់ទួលទឹកថ្លានៅផ្នែកខាងក្រោមអាចដោះទឹកបានប្រមាណ ៨៥០ម៉ែត្រគូបក្នុងមួយវិនាទី រួមផ្សំកម្ពស់ទឹកនៅតាមអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ហក់ឡើងខ្ពស់ និងបរិមាណទឹកដ៏ច្រើនពីតំបន់ផ្ទៃរងទឹកភ្លៀងនៅជុំវិញផង ជាហេតុធ្វើឱ្យមានការជន់លិចតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់រណប និងផ្នែកខ្លះនៃខេត្តកណ្តាល។ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តបតាមការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជន់លិចក្នុងអាងស្ទឹងនិងទន្លេ តាមរយៈការកំណត់តំបន់លិចទឹកជាប្រចាំ តំបន់លិចទឹកហើយនិងស្រកទៅវិញ និងតំបន់លិចទឹកដោយសារការអភិវឌ្ឍផ្សេងៗ ក្រសួងធនធានទឹក និងឧតុនិយមបានរៀបចំនូវផែនការគ្រប់គ្រងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹក ព្រមទាំងអភិវឌ្ឍធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធដោះទឹកជំនន់ទឹកភ្លៀង និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពទឹកប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជធានីភ្នំពេញ។ លោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា គម្រោងពង្វាងទឹកនេះមានការស្តារប្រឡាយចំនួន១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ និងមានការសាងសង់ស្ថានីយបូមទឹក ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះទឹកឱ្យបានឆាប់ធ្លាក់ចូលទៅក្នុងអាងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ហើយរហូតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០%។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ស្តីពីសមាហរណកម្មផែនការការងារដោះទឹកនិងបង្វែរទឹកភ្លៀងនិងជំនន់ទឹកភ្លៀងគ្រប់ច្រកចេញពីរាជធានីភ្នំពេញ អង្គប្រជុំបានសម្រេចឱ្យក្រសួងធនធានទឹក និងឧតុនិយមទទួលបន្ទុកធ្វើការដោះទឹក និងពង្វាងទឹកចេញពីតំបន់ជុំវិញរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់នៅផ្នែកខាងក្រៅចូលទៅក្នុងអាងទន្លេ ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីផ្ទៃក្នុងរាជធានីភ្នំពេញតាមប្រព័ន្ធលូនានានិងប្រព័ន្ធចម្រោះទឹកកខ្វក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ​ 25ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 28ដង
​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិ​ត​ភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 19ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានី​ភ្នំពេញ៖ តាម​ព័ត៌មាន​ទទួលបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​នោះ ពីបទ​ដើរ​ឆបោក​លុយ​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយ​បន្លំ​ជា​មន្ត្រីនគរបាល និង​ជា​កូនចៅ​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណារិន ។​ ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ​ 7ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:15 PM, ចំនួនអ្នកអានៈ​ 9ដង
​កីឡា ៖ ក្លឹប Manchester City បាន​បញ្ចេញ​ឈុត​ថ្មី​ក្នុង​ដី ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន PUMA សម្រាប់​រដូវ​កាល 2024-25 ។ អាវ​នេះ​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុង Manchester ដោយ​ពណ៌​ខៀវ​មេឃ នឹងមាន​លេខ​កូដ 0161 នៅ ក និង​ដៃ ផងដែរ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:12 PM, ចំនួនអ្នកអានៈ​ 23ដង
ការវាយប្រហារ​នៅ​ប៉ុស្តិ៍ប៉ូលីស Ulu Tiram ដែល​កើតឡើង​ម៉ោង​ប្រហែល ២ និង ៣០ នាទី​ព្រឹក បានសម្លាប់​មន្ត្រី​ប៉ូលីស ២ នាក់​ហើយ​ធ្វើឱ្យ​ជន​ស៊ីវិល​ម្នាក់​រងរបួស​។​មនុស្ស​ជាង ២០ នាក់​ដែល​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​ភេរ​វករ Jemaah Islamiyah (JI) ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលីស​មួយកន្លែង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:09 PM, ចំនួនអ្នកអានៈ​ 4ដង
សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Demirtas ជាង​រាប់សិប​នាក់ ក៏ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ផងដែរតុលាការ​ទួរគី បាន​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ឃឺ​ដ លោក Selahattin Demirtas ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤២ ឆ្នាំ ជុំវិញ​តួនាទី​របស់លោក ដែល​បង្កឱ្យមាន​ការតវ៉ា​ដ៏​សាហាវ​លើ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​​។​ ប្រព័ន្ធ​ផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:06 PM, ចំនួនអ្នកអានៈ​ 4ដង
អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​នេះ បានបង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង​ចំនួន​១៤​នាក់ មកពី​ក្រុម​លី​អូ​ហោះ (LH) ក្រុម​ស៊ី​ខេ​កាហ្វេ​កុង និង​ក្រុម​ឈូក​វ៉ា​១ (CV១) ចំនួន​០៤ ករណី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយ​អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 01:33 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ: ថ្ងៃស្រុកទី17 ខែ ឧសភា ឆ្នាំ 2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាលហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ....? តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានី​ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានី​ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ​ 43ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ​ 35ដង
​ក្រុម​មាន់គក​បារាំង នឹង​ចាប់​ប្រកួត​ដំបូង Euro 2024 ទល់នឹង​អូទ្រីស​នៅ​ថ្ងៃទី ១៧ ខែមិថុនា មុនពេល​ប៉ះ​ហូ​ឡង់​នៅ​ថ្ងៃទី ២១ ខែមិថុនា និង​ប៉ូឡូញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា សម្រាប់​វគ្គ​ស​ន្សុំ​ពិន្ទុ​តាម​ពូ​ល​។​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamspans បានបង្ហាញ​បញ្ជី​ឈ្មោះកីឡាករ​ចំនួន ២៥ នាក់​របស់លោក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ​ 38ដង
​អ្នកចាំទី​ទាំង ៤​រូប​ដែល​ត្រូវបាន​កោះហៅ​នោះ​រួមមាន កីឡាករ Alexander Nuebel របស់​ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់​ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់​ក្លិប TSG Hoffenheim និង​កីឡាករ Marc-Andre ter Stegen របស់​ក្លិប FC Barcelona ខណៈ​លោក Nagelsmann បានបង្ហាញ​ជំនឿ​ចិត្ត ចំពោះ​កីឡាករ​ដែល​លោក​ធ្លាប់​ជ្រើសរើស​ឱ្យ​លេង ក្នុង​រយៈពេល ៧​ខែ​កន្លងទៅនេះ​។​ ម្ច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3172 នាក់
ម្សិលមិញ : 4280 នាក់
សរុបទាំងអស់ : 6549364 នាក់