គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ផ្តល់​ផលចំណេញ​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុង​អត្រា​ពី ២១​ទៅ ៣០%
ចុះថ្ងៃទី: 04-05-2024, 01:52 PM, ចំនួនអ្នកអានៈ 47ដង
រាជធានី​ភ្នំពេញ ៖​លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​បែបនេះ នៅក្នុង​វេទិកា​ពិភាក្សា​ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា​ស្តីអំពី “​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​វឌ្ឍនភាព​ព្រែកជីក​ហ្វូណន​តេ​ជោ​” នា​ព្រឹក​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ ២០២៤​។​ ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា យោងតាម​ការសិក្សា​បង្ហា​ញ​ថា ផលចំណេញ​សេដ្ឋកិច្ច​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺ​ចន្លោះ​ពី ២១%​ទៅ ៣០% ដែលជា​អត្រា​ខ្ពស់​មួយ​សម្រាប់​គម្រោង ដែល​ផ្តល់​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​កម្រិត​នេះ​។ លោក​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ផ្តល់​ផលចំណេញ​ផ្នែក​ដឹកជញ្ជូន​សរុប​ចន្លោះ​ពី ៨៨​ទៅ ៥៧០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ លោ​កប​ម្ថែ​ម​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​សម្រាប់​កម្ពុ​ជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​សម្រាប់​តំបន់ និង​ពិភពលោក​ផងដែរ​។​ លោក​ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែមថា គម្រោង​ព្រែកជីក​នេះ នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធធារាសាស្ត្រ ដែល​នឹង​កាត់បន្ថយ​ការ​ជន់​លិច​ភាគខាងត្បូង​ប្រទេស​កម្ពុជា​, ការធ្វើ​ឲ្យ​ប្រសើរឡើង និង​លើកកម្ពស់​ការតភ្ជាប់​បៃតង តាម​កំពង់ផែ​នៅ​កម្ពុជា ទៅកាន់​កំពង់ផែ​សមុទ្រ​កម្ពុជា និង​ត​ភ្ជាប់​ជាមួយ​អាស៊ាន និង​ចម្ងាយ​ផ្លូវទឹក​ដឹកជញ្ជូន​រវាង​កំពង់ផែ​ទឹកសាប​ក្នុង​រាជធានី​ភ្នំពេញ ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្ត​កែប មាន​ចម្ងាយ ២០០​គីឡូម៉ែត្រ តិចជាង​ផ្លូវ​ដឹកចញ្ជូន​តាម​ប្រទេស​វៀតណាម​បច្ចុប្បន្ន​។ ដូច្នេះ​កម្ពុជា នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិស្ថាន ជាពិសេស​កាត់បន្ថយ​ថ្លៃ​ដើម ភស្តុភា​រកម្ម ដែល​នឹងធ្វើ​ឲ្យ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ប្រសើរឡើង​។​ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ១,៦​លាន​នាក់ ដែល​រស់​នៅតាម​បណ្តោយ​ព្រែកជីក​នេះ នឹងមាន​ភាពប្រសើរឡើង ជាមួយ​ប្រព័ន្ធធារាសាស្ត្រ និង​ការផ្គត់ផ្គង់​ទឹក​កាន់តែ​ប្រសើរឡើង​។​ យោងតាម​ការសិក្សា​រប​ស់រាជ​រដ្ឋាភិបាល និង​អ្នកជំនាញ បាន​បង្ហាញថា បើ​ប្រៀបធៀប​តម្លៃ​ធ្វើដំណើរ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តាម​ទន្លេមេគង្គ និង​ប្រឡាយ​កាន់​ចាន់​បូ ទៅកាន់​កំពង់ផែ​កៃ​មែ​ប ប្រទេស​វៀតណាម សម្រាប់​ទំនិញ ១TEU ត្រូវ​ចំណាយ ១.១០៤​ដុល្លារ និង ២TEU ត្រូវ​ចំណាយ ១.៣៨៣​ដុល្លារ​។ ប៉ុន្តែ​បើ​ការធ្វើដំណើរ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តាម​ប្រឡាយ​បាសាក់​នៃ​ព្រែកជីក​ហ្វូណន​តេ​ជោ ទៅ​កំពង់ផែ​កំពត សម្រាប់​ទំនិញ ១TEU ត្រូវ​ចំណាយ​ត្រឹមតែ ៩២៣​ដុល្លារ និង​២ TEU ត្រូវ​ចំណាយ ១.១៦០​ដុល្លារ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថវិកា ១៨១​ដុល្លារ ក្នុង ១TEU និង ២២៣​ដុល្លារ ក្នុង​១ TEU​។ ម្យ៉ាងទៀត បើ​ធ្វើដំណើរ​ពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ តាម​ប្រឡាយ​បាសាក់​នៃ​ព្រែកជីក​ហ្វូណន​តេ​ជោ ទៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រាប់​ទំណិញ ១TEU ត្រូវ​ចំណាយ ៩៣៤​ដុល្លារ និង ២ TEU ត្រូវ​ចំណាយ ១.១៧០​ដុល្លារ ដែល​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​ថវិកា ១៥៥​ដុល្លារ ក្នុង​១ TEU និង ១៩៨​ដុល្លារ ក្នុង ២TEU​។​ លោក ស៊ុន ចាន់ថុល ថា​ការដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ​ឆ្លងកាត់​ប្រទេស​វៀតណាម មាន​ទំហំ​ប្រមាណ ៣៣% នៃ​ទំនិញ​សរុប តែ​ក្រោយ​មាន​ព្រែកជីក​ទំនិញ​កម្ពុជា នឹងត្រូវ​ដឹកជញ្ជូន​តាម​ព្រែកជីក​ទៅកាន់​កំពង់ផែ​ព្រះសីហនុ​ដោយផ្ទាល់​កេ​ី​ន​ពី​ជាង ៦០% ដល់​ជាង ៩០% និង​១០០%​នាពេល​អនាគត​។ ហើយ​ការដឹក​ទំនិញ​ឆ្លងកាត់​វៀតណាម នឹង​ធ្លាក់​មក​នៅត្រឹម ១០% ឬ​តិចជាង​នេះ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា គម្រោង​ព្រែកជីក​នេះ នឹងមិន​ប៉ះពាល់​ដល់​លំហូរ​ទឹក​នោះឡើយ ដោយមាន​ការសិក្សា​យ៉ាង​ល្អិតល្អន់​ពី​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ជាច្រើន ដោយ​បរិមាណ​លំហូរ​ទឹក​ជាក់ស្តែង​ពី​ទន្លេមេគង្គ​ទៅ​សមុទ្រ​តាម​បច្ចេកទេស សព្វថ្ងៃ​ទឹក​ប្រមាណ ៨.០០០​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ដែល​ទឹក​ហូរ​ប្រចាំថ្ងៃ បាន​ហូរ​ចេញទៅ​សមុទ្រ​ពី​ទន្លេ ហើយ​គម្រោង​ព្រែកជីក​នេះ​វិញ មាន​លំហូរ​ពី​ទន្លេមេគង្គ​ទៅ​សមុទ្រ​ត្រឹមតែ ៣,៦​ម៉ែត្រគូប ក្នុង​មួយ​វិនាទី ដែល​នេះ​ស្ថិតក្នុង​រង្វង់ ០,០៦%​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅនឹង​លំហូ​ទឹក​ប្រចាំថ្ងៃ​ពី​ទន្លេមេគង្គ​ទៅ​សមុទ្រ​។​ លោក​បានបញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​ត្រូវបានធ្វើ​ការសិក្សា​យ៉ាង​លម្អិត​ដោយ​ក្រុមការងារ​បច្ចេកទេស​និង​ទីប្រឹក្សា​អន្តរជាតិ​ចំនួន ៤៨​នាក់ ដោយ​ប្រើប្រាស់​ស្តង់ដារ និង​បច្ចេកវិទ្យា​អន្តរជាតិ​រួមមាន ដ្រូ​ន និង​ផ្កាយរណប​ក្នុងការ​សិក្សា​នេះ​។​ គួររម្លឹកថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​គម្រោង​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ ទៅកាន់​សមុទ្រ​របស់​ក​ម្ពុ​ជា ដោយ​ឆ្លងកាត់​ខេត្តកណ្តាល តាកែវ កំពត និង​កែប ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ​។ គម្រោង​នេះ​គ្រោង​ចាយ​ទុន ប្រមាណ ១.៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវបាន​សិក្សា​គម្រោង​ល្អិតល្អន់​រួចហើយ​៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-05-2024, 06:43 PM, ចំនួនអ្នកអានៈ​ 25ដង
ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំហូឡង់ លោក Vusimuzi Madonsela បានស្នើ ICJ បង្គាប់អ៉ីស្រាអែលឱ្យដកកងទ័ពទាំងអស់ ចេញជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌពីទឹកដីប៉ាឡេស្ទីន។ ក្រុមអ្នកច្បាប់អាហ្រ្វិកខាងត្បូង បានកត់ត្រាប្រតិបត្តិការយោធាអ៉ីស្រាអែល ជាផ្នែកនៃផែនការប្រល័យពូជសាសន៍ ដែលមានបំណងលុបបំបាត់ប្រជាជនប៉ាឡេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:42 PM, ចំនួនអ្នកអានៈ​ 29ដង
​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរ​ទស្សនៈកិច្ច​នេះ​នឹង​ពង្រឹង​នូវ​ទំនាក់ទំនង​មិ​ត​ភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​ព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 06:37 PM, ចំនួនអ្នកអានៈ​ 19ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនទាំងនេះ គឺជាក្រុមហ៊ុនចុងក្រោយបំផុត ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីការហាមឃាត់ការនាំចូល នៃច្បាប់ស្តីពីបញ្ជីក្រុមហ៊ុនបង្ការពលកម្មដោយបង្ខំ លើជនជាតិអ៊ុយហ្គួរ (Ugyhur) ដែលរឹតបន្តឹងការនាំចូលទំនិញទាក់ទង ទៅនឹងអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានី​ភ្នំពេញ៖ តាម​ព័ត៌មាន​ទទួលបាន ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​នោះ ពីបទ​ដើរ​ឆបោក​លុយ​ប្រជាពលរដ្ឋ​ខ្ទង់​ម៉ឺន​ដុល្លារ ដោយ​បន្លំ​ជា​មន្ត្រីនគរបាល និង​ជា​កូនចៅ​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណារិន ។​ ទីបំផុត​តុលាការ​បានសម្រេច​ឃុំខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:18 PM, ចំនួនអ្នកអានៈ​ 7ដង
មុខងារថ្មីនេះ ត្រូវបានប្រទះឃើញដំបូងដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គមលោក Matt Navarra ដែលបង្ហាញពីការផ្លាស់ប្តូរទម្រង់ដើមនៃវីដេអូរបស់ TikTok។ ជាមួយនឹងមហិច្ឆតាប្រកួតប្រជែងទៅនឹង YouTube កម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ដំបូងឡើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានត្រឹមតែរយៈ ១៥វិនាទីតែប៉ុណ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:15 PM, ចំនួនអ្នកអានៈ​ 10ដង
​កីឡា ៖ ក្លឹប Manchester City បាន​បញ្ចេញ​ឈុត​ថ្មី​ក្នុង​ដី ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន PUMA សម្រាប់​រដូវ​កាល 2024-25 ។ អាវ​នេះ​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ក្រុង Manchester ដោយ​ពណ៌​ខៀវ​មេឃ នឹងមាន​លេខ​កូដ 0161 នៅ ក និង​ដៃ ផងដែរ​៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:12 PM, ចំនួនអ្នកអានៈ​ 23ដង
ការវាយប្រហារ​នៅ​ប៉ុស្តិ៍ប៉ូលីស Ulu Tiram ដែល​កើតឡើង​ម៉ោង​ប្រហែល ២ និង ៣០ នាទី​ព្រឹក បានសម្លាប់​មន្ត្រី​ប៉ូលីស ២ នាក់​ហើយ​ធ្វើឱ្យ​ជន​ស៊ីវិល​ម្នាក់​រងរបួស​។​មនុស្ស​ជាង ២០ នាក់​ដែល​គេ​ជឿថា​ជា​សមាជិក​នៃ​ក្រុម​ភេរ​វករ Jemaah Islamiyah (JI) ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​វាយប្រហារ​លើ​ប៉ុស្តិ៍ប៉ូលីស​មួយកន្លែង​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:09 PM, ចំនួនអ្នកអានៈ​ 4ដង
សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Demirtas ជាង​រាប់សិប​នាក់ ក៏ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ​ផងដែរតុលាការ​ទួរគី បាន​កាត់ទោស​មេដឹកនាំ​ប្រឆាំង​ឃឺ​ដ លោក Selahattin Demirtas ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤២ ឆ្នាំ ជុំវិញ​តួនាទី​របស់លោក ដែល​បង្កឱ្យមាន​ការតវ៉ា​ដ៏​សាហាវ​លើ​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​​។​ ប្រព័ន្ធ​ផ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 04:06 PM, ចំនួនអ្នកអានៈ​ 4ដង
អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៤​នេះ បានបង្ហាញ​មុខ​ក្រុម​ក្មេង​ទំនើង​ចំនួន​១៤​នាក់ មកពី​ក្រុម​លី​អូ​ហោះ (LH) ក្រុម​ស៊ី​ខេ​កាហ្វេ​កុង និង​ក្រុម​ឈូក​វ៉ា​១ (CV១) ចំនួន​០៤ ករណី មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ដោយ​អនុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 01:33 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ: ថ្ងៃស្រុកទី17 ខែ ឧសភា ឆ្នាំ 2024 ថ្នីៗនេះប្រជាពលរដ្ឋនៅខណ្ឌមករា មានចម្ងល់ថា ល្បែងសីសងរបស់តាសួ បើកលេងភ្នាលហូរកញ្ជៀវយ៉ាងសប្បាយរីកថ្លើមដោយគ្មានសម្ថកិច្ចក្នុងមូលដ្ថាន យកភ្នែកមើលអីបន្តិច ដោយសាមានចំហាយឧញ៉ាមហាលោតផ្លោះម្នាក់មែនរឺ....? តើគោលនយោបាយរបស់ដ្ឋាភិបាលណត្តិទី7 មានការកែទម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ​ 40ដង
រាជធានី​ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ​ 37ដង
រាជធានី​ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ​ 45ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ​ 37ដង
​ក្រុម​មាន់គក​បារាំង នឹង​ចាប់​ប្រកួត​ដំបូង Euro 2024 ទល់នឹង​អូទ្រីស​នៅ​ថ្ងៃទី ១៧ ខែមិថុនា មុនពេល​ប៉ះ​ហូ​ឡង់​នៅ​ថ្ងៃទី ២១ ខែមិថុនា និង​ប៉ូឡូញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា សម្រាប់​វគ្គ​ស​ន្សុំ​ពិន្ទុ​តាម​ពូ​ល​។​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamspans បានបង្ហាញ​បញ្ជី​ឈ្មោះកីឡាករ​ចំនួន ២៥ នាក់​របស់លោក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ​ 39ដង
​អ្នកចាំទី​ទាំង ៤​រូប​ដែល​ត្រូវបាន​កោះហៅ​នោះ​រួមមាន កីឡាករ Alexander Nuebel របស់​ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់​ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់​ក្លិប TSG Hoffenheim និង​កីឡាករ Marc-Andre ter Stegen របស់​ក្លិប FC Barcelona ខណៈ​លោក Nagelsmann បានបង្ហាញ​ជំនឿ​ចិត្ត ចំពោះ​កីឡាករ​ដែល​លោក​ធ្លាប់​ជ្រើសរើស​ឱ្យ​លេង ក្នុង​រយៈពេល ៧​ខែ​កន្លងទៅនេះ​។​ ម្ច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3304 នាក់
ម្សិលមិញ : 4280 នាក់
សរុបទាំងអស់ : 6549496 នាក់